Archive

Archive for the ‘ព័ត៌មានក្នុងប្រទេស’ Category

ទាហាន​​ក្លែងក្លាយ​​​ប្រហែល​​​៣០នាក់​ជិះរថយន្ត​​​៣គ្រឿង​ពាក់ស្លាកលេខ​ខេមរ​ភូមិន្ទដឹកឈើ​គ្រញូង​​ត្រូវឃាត់ខ្លួន​

October 21, 2011 Leave a comment

ខេត្តកំពង់ចាម​​​​ ៖ ​រថយន្ត​មួយ​បាំង​កន្លះ​​​​ចំនួន​៣គ្រឿង ​សុទ្ធតែ​​ពាក់ស្លាកលេខ ​ខេមរ​ភូមិន្ទ ប៉ុន្តែ​បន្លំ​​​ដឹកឈើគ្រញូង​​ក្នុងគោលបំណង​​យក​ទៅលក់​​​នៅព្រំដែន​​​វៀតណាម ​​ត្រូវបាន​កម្លាំង​​​​​​សមត្ថកិច្ច​ចម្រុះ​​​​ចេញប្រតិបត្តិការ​​​​ បង្ក្រាប​នៅ​វេលា​ម៉ោង​​​​៩​និង​​​៤០នាទី​​ព្រឹកថ្ងៃទី​​២១ តុលា​២០១១​ នៅត្រង់ចំណុច​​​​ទីប្រជុំ​​​ជនផ្សារ​ផ្អាវ​​​​ឃុំផ្អាវ​ ស្រុកបាធាយ។ Read more…

​ចិនផ្តល់​​ប្រាក់​កម្ចី​​ឥណទាន​​​៥០០​​លាន​ដុល្លារ ​ សម្រាប់អភិវឌ្ឍជាតិ និង​​ជិត​​២​លាន​ដុល្លារ​​សម្រាប់​ជួយ​ជនរងគ្រោះ​​ទឹក​ជំនន់​

October 21, 2011 Leave a comment

រាជធានីភ្នំពេញ​​​​ ៖ សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រកម្ពុជា ​បាន​ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញវិលត្រឡប់​​មក​ពី​ចូលរួមពិធី បើក​ពិព័រណ៍ចិន-អាស៊ាន​លើកទី៨ និងពិធីបើក​កិច្ច​ប្រជុំកំពូលវិនិយោគ និង​ធុរកិច្ចចិន-អាស៊ាន ដែល​​បាន​ប្រព្រឹត្តិទៅពី​ថ្ងៃទី២១ដល់ថ្ងៃទី២៦​ តុលា ​២០១១ នៅទីក្រុង​ណាននីង ខេត្តខ្វាងស៊ី នៃ​សាធារណរដ្ឋប្រជា​មានិត​​ចិនវិញហើយ ​​ដោយ​​ពាំ​នាំ​​សមិទ្ធផល​​ជោគជ័យ​​​មកកាន់​​មាតុ​ប្រទេស​។ Read more…

ឆ្លើយ​តប​មតិ​អវិជ្ជមាន សិទ្ធិមនុស្ស​មិន​អាច​ចូល​ពាក់​ព័ន្ធ​ផ្នែក​នយោបាន​ ហើយ​ជ្រៀត​ជ្រែក​ដល់​អ្នក​ធ្វើ​ច្បាប់ទេ

October 20, 2011 Leave a comment

លោក​  Maina Kiai ដែល​ជា​អ្នក​ធ្វើ​​របាយ​ការណ៍​​ពិសេស​នៃអង្គការ​​សហប្រជាជាតិ​​ស្តីពី​​​​សិទ្ធិ​​​​​មាន​សេរីភាព​​​ប្រមូល​​ផ្តុំ​​​ និង​ជួប​ជុំ​​​ដោយ​សន្តិវិធី​​  លោក​ Frank La Rue ដែល​ជា​​អ្នក​ធ្វើ​​​របាយ​ការណ៍​​​ពិសេស​របស់​អង្គការ​​​សហប្រជាជាតិ​​​ស្តីពី​​សិទ្ធិ​មាន​​សេរីភាព​ក្នុង​ការ​បញ្ចេញ​​មតិ​​ និង​យោបល់​​​ ​និង​​​លោក​ស្រី​ Margaret  Sekaggya  ​ដែល​ជា​អ្នក​ធ្វើ​របាយ​ការណ៍​​ពិសេស​​​នៃ​អង្គការ​​​​សហប្រជាជាតិ​​ស្តីពី​​​ស្ថាន​ភាព​អ្នក​​ការ​ពារ​សិទ្ធិ​មនុស្ស​ ប្រហែល​​​​ជាត្រូវ​​បាន​បញ្ចុះ​​​បញ្ចូល​​​ដោយ​ជោគជ័យ​​ពីលោក​ Brad Adams   ​នៃអង្គការ​ឃ្លាំមើល​​សិទ្ធិ​មនុស្ស​អាស៊ី និង​​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​អន្តរ​ជាតិ​​​៩​ទៀត​ ដែល​ជា​​​​អង្គការ​​​ទាំង​១០​​ ដែល​បាន​​ផ្ញើ​​លិខិត​ដ៏អាក្រក់​​ទៅ​កាន់​​​ទីភ្នាក់​​​ងារ​នៃអង្គការ​​​សហប្រជាជាតិ​​​ចំនួន​១៧​ ដោយ​វាយ​ប្រហារ​​​សេចក្តី​​ព្រាង​​​ច្បាប់​ស្តីពី​​​អង្គការ​​មិនមែន​រដ្ឋា​ភិបាល​​​របស់​កម្ពុជា​ «អាច​​​នឹង​មាន​ឥទ្ធិពល​​អវិជ្ជមាន​​​ខ្លាំង» ចំពោះ​​អង្គការ​​​មិនមែន​រដ្ឋា​ភិបាល​​នានា​​ដែល​កំពុង​​ប្រតិបត្តិ​ការ​ក្នុង​ប្រទេស​កម្ពុជា​ ដែលមិន​ខុសគ្នា​​​ពីការ​និយាយ​ថា «​​ជាទារក​ចង្រៃ​​ឧត្បាត​​​​នឹង​បំផ្លាញ​​​ដល់​​​ឪពុក​ម្តាយ​និង​អ្នក​ភូមិ​​​ក្រោយ​ពេល​ចាប់​ កំណើត​» Read more…

4នាក់​ពុល​ស្លាប់ ម្នាក់​ធ្ងន់​ធ្ងរ​ស្វែង​រក​មូល​ហេតុ​ពុល​មិន​ច្បាស់​មាន​ការ​សង្ស័យ​ពីជំងឺ​ឆ្លង

October 20, 2011 Leave a comment

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ដែល​សុទ្ធ​សឹង​ជា​ជនជាតិដើមភាគតិចរស់នៅក្នុងភូមិថ្មី ឃុំ​ឃ្សឹម ស្រុកស្នួល កំពុងតែមានការព្រួយបារម្ភ ខណៈពេលមានប្រជាពលរដ្ឋស្រីប្រុសក្នុង​ភូមិ​ចំនួន៤​នាក់បានស្លាប់ ជាបន្តបន្ទាប់រយៈ​ពេល​បីថ្ងៃជាប់ៗគ្នាក្នុងអាការ​ដូច​ជា​ពុល និង​ក្អួត​ចង្អោរ ទន់ខ្លួន ថប់ដង្ហើម ហើយប្រកាច់បែក​ពពុះ​មាត់​ដូចគ្នា។ ការស្លាប់របស់ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ខាងលើ មន្រ្តីមន្ទីរសុខាភិបាលបានអះ​អាងថា គឺផ្តើមចេញពីការពុលអ្វីម្យ៉ាង ​មិន​មែន​ជាជំងឺឆ្លងទេ។ Read more…

បុរស​​​អ្នកបេះ​​​ត្រកួន​លើក​ដៃ​សំពះ​​លា​ប្រពន្ធ​​​កូន​រួច​លោតទឹកសម្លាប់ខ្លួន​

October 20, 2011 Leave a comment

រាជធានីភ្នំពេញ ៖ បុរសម្នាក់​​​មាន​វិបត្តិ​​​​ផ្លូវ​ចិត្ត​​ដែល​អ្នក​​ដទៃ​​មិនបានដឹង​​​ ហើយ​សូម្បី​តែ​ប្រពន្ធ​​​​​របស់​ខ្លួន​ក៏​មិន​​ដែល​ដឹង​ថា ​ប្តី​មាន​​វិបត្តិ​អ្វី​​​​​ផង​នោះ​​ បែរ​ជា​ដាច់​ចិត្ត​​​ធ្វើអត្តឃាត​​​​លោតទឹក​​​ប្រឡាយ​​ជ​ម្រៅ​​ប្រមាណ​៣ម៉ែត្រ​​​សម្លាប់ខ្លួន​ ហើយ​​គេ​សង្ស័យថា ​​​បុរស​រូប​នេះ​បានស្លាប់​​បាត់​ទៅ​ហើយ​ ព្រោះ​​ក្រោយពេល​លោត​ចូល​ទៅ​​ ស្រាប់​តែ​​​លិច​បាត់​​ទៅ​​ក្នុងទឹក​ ម្យ៉ាង​ទៀត​ភ្លាមៗ​នោះ​គេ​បាន​នាំគ្នា​​ចុះ​ទៅរាវ​រក ប៉ុន្តែ​មិនបាន​ប្រទះ​​ឃើញ​ឡើយ ។ អ្វី​ដែល​គួរឱ្យហួសចិត្ត​​នោះ​ មុនពេល​លោត​ទឹក​ស្លាប់​​ខ្លួន​​បុរសរូបនោះ បាន​លើកដៃ​​​​សំពះ​លា​ប្រពន្ធ​ និង​កូន​ដោយ​និយាយថា ​​ម្តាយ​ត្រូវ​​មើល​ថែ​កូន ឯកូនត្រូវ​មើល​ថែម្តាយ​ ខ្ញុំ​​ជាប្តី​ និង​ឪពុក​ជួបបានតែ​ត្រឹម​នេះទេ បន្ទាប់​ពី​និយាយ​ចប់បុរស​រូប​នោះ​​ក៏បាន​លោត​ទឹក​​សម្លាប់​​ខ្លួនតែម្តង។ Read more…

ប៉ងនាំនាង​ឡើងផ្ទះសំណាក់​ នាង​ដឹង​ខ្លួន​ប្តឹង​​ប៉េអឹម​​រត់​ចោល​រថយន្ត​

October 20, 2011 Leave a comment

ក្រុងប៉ោយប៉ែត​​​​​ ៖ ​តាមប្រភពព័ត៌​មាន​​​​ពី​​ស្រុកម៉ាឡៃ បាន​ឱ្យដឹង​ថា ​កាលពីយប់ថ្ងៃទី​​១៨ តុលា ​២០១១ កម្លាំង​​ប៉េអឹម​​ស្រុកម៉ាឡៃ បាន​​រឹបអូស​​រថ​យន្ត​​​មួយគ្រឿង​​​នៅភូមិ​​អូរ​ល្វា​ ឃុំ​បឹង​​បេង ក្រោយ​ពេល​​ទទួល​ព័ត៌​មាន​ថា ​​មាន​​នាង​ក្រ​មុំ​​ម្នាក់​​បាន​ប្តឹង​​ទៅ​សុំ​អន្តរាគមន៍​​ពី​ប៉េ​អឹម​ស្រុក​សំពៅ​លូន​ដោយ​ចោទ​ថា ម្ចាស់​រថយន្ត​​នេះ​បាន​នាំ​​នាង​ទៅរក​​ផ្ទះ​សំណាក់​ប៉ុន​ប៉ង​រំ​លោភ​។  រថ​យន្ត​ដែល​ត្រូវ​​កម្លាំង​​ប៉េ​អឹម​ស្រុក​ម៉ា​ឡៃ​ចាប់​បាន​នោះ​ម៉ាក​​កូ​រ៉ូ​ឡា​ពណ៌​ខ្មៅ​ចង្កូត​ឆ្វេង​ស៊េរី​ឆ្នាំ​១៩៩២​។ Read more…

រថយន្តហ៊ីយ៉ាន់​ដាយ​​​បុកគ្នា​​​ជាមួ​យម៉ូតូ​​អាយខុន​​បាក់ជើង​​អ្នកជិះ​ម៉ូតូ​​ម្ខាង​

October 19, 2011 Leave a comment

រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តមួយគ្រឿង​​ និង​ម៉ូតូ​​​មួយគ្រឿង​ ដោយសារតែ​អ្នក​​​បើកបរ​​មិន​​​គោរព​​សិទ្ធិគ្នា​​ ក៏​បាន​បុកគ្នាពេញ​ទំហឹង​​នៅ​កណ្តាល​ទ្រូងផ្លូវ​លេខ​​២៧១ ស្ថិតក្នុង​​សង្កាត់​​ទួលទំពូង​ទី​​២ ​​ខណ្ឌ​ចំការមន ​​កាលពីវេលាម៉ោង​​៦​និង​​៤០​នាទីយប់ថ្ងៃទី​​១៨ តុលា ​២០១១ ​​​បណ្តាល​ឱ្យ​​អ្នកជិះ​ម៉ូតូ​ដួល និង​​​​របួស​បាក់ជើង​​ឆ្វេង​​ម្ខាង​ត្រូវបញ្ជូនទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​​មិត្តភាពខ្មែរ­-សូវៀត​ទាំងយប់​​តែម្តង​។ Read more…

​អតីត​ឯក​អគ្គ​រដ្ឋទូត​​បារាំង​ម​កធ្វើ​ទស្សនកិច្ច​​​​​នៅ​ប្រទេស​កម្ពុជា​

October 19, 2011 Leave a comment

រាជធានីភ្នំពេញ​​​​ ៖ ​សម្តេច​អគ្គ​​មហាសេនា​បតីតេជោហ៊ុន​ សែន ​​​​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​​បានស្នើ​សុំ​​ឱ្យ​លោក​ PHILIPPE COSTE បន្ត​ជួយ​​ដល់​កម្ពុជា​​ នៅពេល​​ដែល​លោក​បញ្ចប់ការ​​​​ងារ​របស់លោក​​នៅទីក្រុង​​​ប៉ា​រីស​ ពេលដែល​​​​លោកចូល​និវត្តន៍​។ Read more…

ទឹកជំនន់ នៅខេត្ដសៀមរាប បានចាប់ ផ្ដើមស្រកហើយ

October 19, 2011 Leave a comment

សៀមរាប ៖ អាជ្ញាធរក្រុងសៀមរាប បានថ្លែងឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១១ នេះ ទឹកជំនន់នៅទីក្រុង សៀមរាប បានចាប់ ផ្ដើមស្រកហើយ ដោយសារតែតាំងពីព្រឹកមក មិនមានភ្លៀងធ្លាក់ ហើយ មេឃបានបើកថ្ងៃ ។ Read more…

រឿង​ចាប់​ម៉ូតូ​អ្នក​ជិះ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ក្លាយ​​ជា​​​ការ​ប្រ​ទូស្ត​រ៉ាយ​មួយ​ឈុត​

October 19, 2011 Leave a comment

រាជធានីភ្នំពេញ​​ ៖ ​២​នាក់​ប្ដី​ប្រ​ព​ន្ឋ​ ដែល​គេ​ស្គាល់​ថា​ ជា​មេការ​ហាង​ខារ៉ាអូខេ​មួយ​នៅ​ខណ្ឌដង្កោបាន​ប្រ​ទូស្ត​រ៉ាយ​ជា​មួយ​ប៉ូ​លិស ​ចរាច​រ​ ខណ្ឌ​សែន​សុខ នៅ​លើ​ផ្លូវ​សាធារណៈបើ​ទោះបី​មាន​ម​ហា​ជន​ឈររោម​​មើល​យ៉ាងច្រើន​​ក៏​ដោយ​ ព្រោះ​តែ​​ខឹង​ប៉ូលិស​​ចាប់​ម៉ូតូ​បុគ្គលិក​របស់​ខ្លួន​ដែល​ជិះមិន​ពាក់មួក​ សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលាម៉ោង​៥​និ​ង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ តុលា  នៅ​ចំនុច​ផ្លូវ​១៩៨៦​ កែង​​ផ្លូវ​កម្ពុជា​ហាណូយ ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែន​សុខ​។ Read more…

Follow

Get every new post delivered to your Inbox.