Home > អត្ថបទកំប្លែង > ក្រុម​ប្លក់​ខ្មែរ ថ្ងៃ​ឈប់​សម្រាក ២០១១ ខ្ញុំ​ជា​អ្នក​ណា? Can’t view this blog? គេហទំព័រ​នា​នា​ វគ្គ​ទុំ​​ទាវ 2011 «ឈ្លោះ​គ្នា​ព្រោះ​​ Facebook និង ត្រូវ​ចោរ​ប្លន់​»

ក្រុម​ប្លក់​ខ្មែរ ថ្ងៃ​ឈប់​សម្រាក ២០១១ ខ្ញុំ​ជា​អ្នក​ណា? Can’t view this blog? គេហទំព័រ​នា​នា​ វគ្គ​ទុំ​​ទាវ 2011 «ឈ្លោះ​គ្នា​ព្រោះ​​ Facebook និង ត្រូវ​ចោរ​ប្លន់​»

កាល​ពី​ឆ្នាំ 2010 កន្លង​ទៅ​នេះ​ឈុត​ឆាក​ទុំ​ទាវ ​ កម្សត់​ព្រាត់​ប្រាស់ មាន​ស្នេហា ស្នេហ៍​កើត​ហឺត ​កើត​ខ្យល់។ ​ក្រោយ​មក​ក៏​បាន​ជួប​ជុំ​គ្នា​វិញ​​​។ នាយ​ទុំ និង​នាង​ទាវ​ក៏​បាន​ជួប​ជុំ​គ្នា​វិញ​ តែ​​ពេល​​ឈាន​ចូល​ដល់​ឆ្នាំ 2011 ដែល​ជា​សម័យ​មាន​​បច្ចេកវិទ្យា​ទំនើបៗ​​ ​​! បញ្ហា​នេះ​ក៏​បាន​កើត​ជា​ជម្លោះ​​ដល់​គូរ​ស្នេហា​​ ទុំ​និង​ទាវ​​។ ​​

​ទុំ​និង​ទាវ ចាប់​ផ្ដើម​ឈ្លោះ​គ្នា​ព្រោះ នាយ​ទុំ​លួច​មាន​ស្រី​ ដែល​ញែ​គ្នា​​តាម​ Facebook នាង​​ទាវ​​បាន​ដឹង​រឿង​នេះ​ ក៏​ទៅ​រក​រឿង​នាយ​ទុំ​ថា ហេតុ​អី​ក៏​ខ្ញុំ​ឃើញ​បង​ឯង​លេង​ Facebook រាល់​ថ្ងៃ​ចឹង​? ម្ងៃៗ​ឃើញ​តែ​ដើរ​ Add Friend រហូត…?​ នាយ​ទុំ​បាន​ដោះ​សារ​វិញ៖ បង​គ្រាន់​តែ Comment លេងៗ​ជាមួយ​គេ​ប៉ុណ្ណោះ​ អូន​កុំ​ភ័យ​អី​ បង​មិន​មែន​ផ្ដើម​​លេង​ហ្វេស​​ប៊ុក​ផ្ដើម​មាន​ស្នេហា ​ដូច​ព្រាប​សុវត្ថិ​ឯណា​? វា​គ្រាន់តែ​ជា​ការ​កម្សាន្ត​ទេ​…​។ មួយ​រយៈ​ក្រោយ​មក​ទុំ​បាន​លួច​ស្រលាញ់​អ្នក​ផ្សេង​ ហើយ​នាង​​ទាវ​បាន​ដឹង ក៏​​ឈ្លោះ​គ្នា​ហើយ​ប្ដឹង​ផ្ដល់​ឡើង​តុលាការ​។ ពេល​ចូល​ដល់​សាលា​ក្ដី​៖

តុលាការ៖​ មើល៍! តើ​សាច់​រឿង​វា​យ៉ាង​មេច? ហេតុ​អី​បាន​ជា​ប្ដឹង​ផ្ដល់​គ្នា​ចឹង?

នាង​ទាវ​៖ ចាស! មក​ពី​ប្ដី​​​ខ្ញុំ​គឺ​នាយ​ទុំ​ហ្នឹង លួច​មាន​ស្រី ញែ​គ្នា​ក្នុង Facebook ហើយ​​ឃើញ​ដាក់​ថា នៅ​ Single ទៀត​ផង​។

​តុលាការ៖ …..? (​ធ្វើ​មុខ​ជ្រួញ​ចិញ្ចើម​ ហើយ​មើល​មុខ​នាង​ទាវ)

នាង​ទាវ៖ ស្រី​ម្នាក់​ហ្នុង សាច់​ ស ស្អាត​ភ្នែក​ស្អាត រាង​ឡូយ​ដូច​កូរ៉េ​ ចឹង!

តុលាការ៖ (​ភ្ញាក់​ព្រឺត) វ៉ូវ…? ហើយ​មេច​ទៀត?

នាង​ទាវ៖ ស្រី​ហ្នុង​វា​មក​ដណ្ដើម បង​ទុំ​ពី​ខ្ញុំ! ពេល​នេះ​ខ្ញុំ​ចង់​លែង​លះ​ជាមួយ​ បង​ទុំ​ហើយ​ព្រោះ​បង​ទុំ ​ក្បាល​ខូច​លួច​មាន​ស្រី​ ដើរ​ប្រាប់​គេ​ឯង​ថា នៅ​ Single។

តុលាការ៖ យី…? ហើយ​ចុះ នាង​ទាវ​ឯង​​មេច​ក៏​កុហក​​ខ្ញុំ​ចឹង ក្រែង​​លើក​មុន​ឃើញ Chat ជាមួយ​ខ្ញុំ​ហើយ​​ប្រាប់​ថា​នៅ​លីវ​នោះ​អី? ហើយ​អាឡូវ​មេច​ក៏​សុខៗ​ស្រាប់​តែ​មាន​ប្ដី​ចឹង? តែ​ណ្ហើយ​ខ្ចិល​និយាយ​ច្រើន បើ​ចង់​លែង​លះ​ក៏​បាន​ដែរ ចែក​ទ្រព្យ​សម្បត្តិ​គ្នា​ទៅ​។

នាង​ទាវ និង​នាយ​ទុំ​បាន​មក​ធនាគារ​ចែក​ទ្រព្យ​សម្បត្តិ​គ្នា ពេល​ចេញ​មក​វិញ​ក៏​ស្រាប់​តែ​ជួប​នឹង​​ក្រុម​ចោរ​មាន​គ្នា​២​នាក់ ដែល​ជា​ចោរ​ខ្ទើយ​..។​

ចោរ​ទី​១៖ និយាយ​បែប​ម្ញែកៗ​ថា នែ៎…..! ខ្ញុំ​នេះ​ណា៎….​គឺ​ជា…​ចោរ……..​ឆាប់​អោយ​លុយ​ភ្លាម..​ម៉ោ!

ចោរ​ទី​២៖ អ៊ូយ…​ម្នាក់​នេះ​ឈ្មោះ​ទុំ​មែន​ទេ?​ មើល​មុខ​ដូច​ជា Cute ដល់​ហើយ..​ន៎..? ខ្ញុំ​មិន​ចង់​បាន​លុយ​ទេ ចា៎៎! ចង់​បាន​ខ្លួន​ប្រាណ​ប្រុស​ម្នាក់​នេះ​វិញ…!

ចោរ​ទី​១៖ នែ៎៎​មី​នាង! មី​ខ្ទើយ​អត់​ជាតិ…​ពួក​យើង​មក​ប្លន់​លុយ…​មិន​មែន មក​ប្លន់​ប្រុស​ទេ​វើយ…​នាង​ឯង​​កុំ​អាស់ ពេក​មើល៍…?

នាង​ទាវ​តប៖ ណែ! មី​នាង​ចោរ​ខ្ទើយ​១​ពាន់​ជាតិ មេច​ក៏​មក​​ប្លន់​ខ្ញុំ​ចឹង? ប្រយ័ត្ន​ខ្ញុំ​អោយ​ឆ្កែ​ខាំ នាង​ឯង​អា​ឡូវ​ហ្នឹង!

ឆ្កែ​ក៏​ព្រុស​​ដាក់​ចោរ៖ (​ព្រុស​សំលេង​តិចៗ អូស​​អន្លាយ..) វូស….. !វូស….. ! វូស……!

ចោរ​ទាំង​​២​នាក់​នាំ​គ្នា​ស្រែក​ទាំង​អស់​សំណើច៖ ហស់ ហស់ ហស់! ហ៎….​ឆ្កែ​នេះ​ក៏​ជា​​ឆ្កែ​ខ្ទើយ​​ដែរ​ន៎៎?

(ដក​ស្រង់​រឿង​ខ្លះ​ៗ​មក​ពី​គេ យក​មក​កែ​ប្រែ​! ចង់​ដាក់​ឈ្មោះ​ម្ចាស់​ដើមដែរ ​តែ​មិន​ស្គាល់​មុខ! )

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: