Home > ព័ត៌មានអន្តរជាតិ > ការរួបរួមជាតិ រវាង ចិន-តៃវ៉ាន់ មិនទាន់ដល់ពេលទេ

ការរួបរួមជាតិ រវាង ចិន-តៃវ៉ាន់ មិនទាន់ដល់ពេលទេ

តៃប៉ិៈ ប្រធានាធិបតីនៃ កោះតៃវ៉ាន់លោក ម៉ា យីងជេ បាននិយាយនៅថ្ងៃចន្ទ ទី១០ ខែតុលានេះថា កិច្ចបង្រួបបង្រួមជាតិ ជាមួយនឹងប្រទេសចិន មិនមែនជារបៀបវារៈ ដែលយើងត្រូវធ្វើសម្រាប់ពេលនេះទេ។ លោកប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងដូច្នេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន បានអំពាវនាវឲ្យភាគីជំលោះជាតិសាសន៍តែមួយទាំងពីរ ធ្វើការរួបរួមគ្នាឡើងវិញ។

លោកប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងដូច្នេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន បានអំពាវនាវឲ្យភាគី ជំលោះជាតិសាសន៍តែមួយទាំងពីរ ធ្វើការរួបរួមគ្នាឡើងវិញ។ តាមព័ត៌មានពីគេទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១១ នេះថា លោក ប្រធានាធិបតី ម៉ា បានអំពាវនាវដល់ប្រទេសចិន ឲ្យមានការប្រកួតប្រជែងជាមួយនឹងការអនុវត្តលទ្ធិ ប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ផងដែរ។

លោក ម៉ា បានធ្វើកិច្ចអត្ថាធិប្បាយបែបនេះនៅចំពោះមុខអ្នក គាំទ្ររូបលោកដែលបានជួបប្រជុំគ្នានៅទីក្រុង តៃប៉ិ ដើម្បីធ្វើពិធីរំលឹកខួប ១០០ឆ្នាំនៃបដិវត្តន៍ ដែល បង្កើតសារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការណ៍របស់កោះនេះ។

លោកប្រធានាធិបតីតៃវ៉ាន់រូបនេះ បានមានប្រសាសន៍ថា យើងកំពុងតែពង្រឹងការឈររបស់យើងលើ ជំហរ នៅកណ្តាល មិនបង្រួបបង្រួម មិនឯករាជ្យ និង មិនប្រើប្រាស់កម្លាំងបាយ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិន និង កោះតៃវ៉ាន់បានបែកបាក់ គ្នាដោយសារសង្គ្រាម ៦២ឆ្នាំមកហើយ ប៉ុន្តែរដ្ឋាភិបាលក្រុង ប៉េកាំងតែងតែអះអាងថា ខ្លួនមានអធិបតេយ្យភាព ទៅលើកោះនេះ ហើយបានប្តេជ្ញាថានឹងយកកោះ នេះមកកាន់កាប់វិញឲ្យបាន។

Photo by DAP-NEWS

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: