Home > ព័ត៌មានអន្តរជាតិ > ទឹកជំនន់​សម្លាប់​មនុស្ស​៥០០​នាក់​​នៅ​អាស៊ី​​អាគ្នេយ៍

ទឹកជំនន់​សម្លាប់​មនុស្ស​៥០០​នាក់​​នៅ​អាស៊ី​​អាគ្នេយ៍

​ទឹកជំនន់​​ឆ្នាំនេះ​​បណ្តាល​​ឱ្យ​មាន​​មនុស្ស​ស្លាប់ ​​​៥០០នាក់​នៅក្នុង​ប្រទេសកម្ពុជា​ ថៃ ​និងវៀត​ណាម។​​ នេះបើ​តាមមន្ត្រី​និយាយ​កាល​​​ពីថ្ងៃ​ចន្ទ​ ទី១០ តុលា​​ ស្របពេល​ដែល​អាជ្ញា​ធរ​កំពុង​​មមា​ញឹក​​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​ ជនរ​ង​គ្រោះ។​

ក្នុងប្រទេស​ថៃ​​មាន​​មនុស្សស្លាប់​ដោយ​គ្រោះ​ ​ទឹកជំនន់​នេះ​​កើនឡើង​ ដល់២៦៩នាក់​ ហើយ​មាន​​​កងទ័ពជា​​ច្រើន​​ពាន់​នាក់ ​​បាន​ចេញ​​ជួយ​អន្តរា​គមន៍​​នៅគ្រប់តំបន់​រង​គ្រោះ​​ដែលជា​​ផ្នែក​មួយនៃ​ បេសកកម្ម​​សង្គ្រោះ​​ដ៏ធំបំផុត។​

លោកស្រី​នាយករដ្ឋមន្ត្រីយីងឡាក់​ ស៊ីណា​វ៉ាត្រា​ ​បានពណ៌នាពីស្ថាន​ភាពទឹកជំនន់​មុន​រយៈ​ពេល​​២ថ្ងៃ នៃការ​មក​ដល់​​​នៃព្យុះ​មួយផ្សេង​ទៀត​ថា ជាវិបត្តិ​ដ៏​ធ្ងន់​ធ្ងរ​ ប៉ុន្តែ​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​បាននៅឡើយ។

លោកស្រីបានប្រាប់អ្នកសារព័ត៌មានមួយថ្ងៃ បន្ទាប់ពីប្រកាស​​លុប​ចោល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ រដ្ឋនៅបរទេសទៅកាន់ប្រទេសសិង្ហបុរី និង​ម៉ាឡេស៊ី​ដើម្បីតាមដានស្ថានការណ៍​ទឹក​ជំនន់​ និង​រក​​វិធាន​ការ​អន្តរាគមន៍​ទប់ស្កាត់​វា ហើយ​គ្មាន​ភាពចាំបាច់អ្វីឡើយ​ក្នុងការ​ប្រកាស​ពីតំបន់​គ្រោះ​ថ្នាក់​ ពីព្រោះយើងនៅតែ​អាច​ដោះ​ស្រាយ​បាន។ លោកស្រី​និយាយថា ​ទំនប់ការពា​រ​ទឹក​ជំនន់​ថ្មី​នឹង​ត្រូវសាងសង់​ជាច្រើនកន្លែង​នៅ​តំបន់​ភាគ​ ខាង​ជើងនិងខាងកើតនៃរាជធានីបាង​កក។

​ដោយឡែក​​នៅ​ក្នុងប្រទេសកម្ពុជាចំនួនអ្នក​ស្លាប់​​ ដោយគ្រោះ​ទឹកជំនន់​​បាន​កើនឡើង​ដល់​​២០៧នាក់ក្នុងនោះមានក្មេង៨៣នាក់ ។​ នេះ​បើ​តាមសម្តីរបស់មន្ត្រីកម្ពុជា ហើយ​វាក៏ជា​គ្រោះ​​​ទឹកជំនន់ដ៏អាក្រក់​បំផុត​ប្រចាំ​ទសវត្ស​ដែរ។ ឯ​ប្រទេសវៀតណាម ​​អ្នក​ស្លាប់ដោយសារទឹក​ជំនន់​​ទន្លេមេគង្គ​មាន​ចំនួន២៤នាក់។ ស្រូវដែល​រង​ការ​ជន់​លិច ​បាន​ខូច​ខាត ឬ​បំផ្លាញទាំងស្រុងនៅក្នុងតំបន់អាស៊ី អាគ្នេយ៍​ដោយសារទឹកជំនន់។

ក្នុងប្រទេសថៃ ទឹកជំនន់បានបំផ្លាញលំនៅឋាន សត្វពាហនៈរបស់ប្រជាជនជាច្រើនលាន​ក្បាល​ ជាពិសេសកសិករដែលស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួនបី។
ការខិតខំដ៏ខ្លាំងក្លា ​កំពុងត្រូវបានអនុវត្ត​ដើម្បីទប់ស្កាត់ទឹក​មិន​ឱ្យ​ចូល​ទីក្រុងបាងកកដែល មានប្រជាជនរស់នៅជាង១២លាន់នាក់ ជាមួយនឹងវិធានការទប់ស្កាត់ដូចជាការដាក់បាវខ្សាច់តាមបណ្តោយទន្លេChao Phraya ជាដើម​។​

លោកNarong Jirasubkunakorn មន្ត្រី​​ឧតុនិយម​ក្នុង​ទីក្រុងបាងកក​បាន​និយាយថា យើង​មានទំនុកចិត្តថាទីក្រុង​បាងកក ​ស្ថិត​ក្រោម​ការគ្រប់គ្រងរបស់​យើង​។ ស្ថាន​ភាពគឺនៅ​ដូច​ធម្មតា​ យើងមានប៉ុស្តិ៍​តាម​ដានចំនួន១១៣​កន្លែង​ក្នុងការត្រួតពិនិត្យពីស្ថានភាព ទឹកហូរ។ ដូចក្នុង​ពេល​នេះគ្រប់ប៉ុស្តិ៍​ទាំ​ង​អស់រាយ​ការណ៍ ថា​​កម្ពស់ទឹក​ស្ថិត​ក្នុងកម្រិត​ធម្មតា។

ក្នុងប្រទេសថៃ ទីក្រុងអាយុធ្យា​ដែល​មាន​ចម្ងាយ​៨០គីឡូម៉ែត្រ​​ពីទី​ក្រុង​បាង​កក​ ត្រូវទឹកជន់​​លិច ចំណែករោងចក្រធំៗក៏ត្រូវទឹកលិចដែរ ដូច​ជាក្រុមហ៊ុនHondaជាដើម។​
ទឹកជំនន់ត្រូវគេរំពឹង​ថា នឹងកើនឡើង​ខ្ពស់​ដល់ទីក្រុងបាងកក​នៅពាក់កណ្តាលខែតុលា ​ប៉ុន្តែអាជ្ញាធរ​និយាយថា ពួកគេមានទំនុកចិត្តថា​ពួក​គេអាច​គ្រប់​គ្រងបាន។
យើង​ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ នៅពាក់កណ្តាលខែ​រហូត​ដល់​​​​ដំ​ណាច់​ខែនេះ​​ទោះបី​ជា​​យ៉ាងណា​ទីក្រុងបាងកកនិងគ្មានបញ្ហា​ទេ៕​

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: