Home > ព័ត៌មានក្នុងប្រទេស > បាញ់ផ្ទួនៗនៅភ្នំពេញ ស្នងការកំពុងបញ្ជា តាមចាប់ជនបង្ក និងអំពាវនាវរឹត បន្ដឹងការ គ្រប់គ្រងអាវុធ

បាញ់ផ្ទួនៗនៅភ្នំពេញ ស្នងការកំពុងបញ្ជា តាមចាប់ជនបង្ក និងអំពាវនាវរឹត បន្ដឹងការ គ្រប់គ្រងអាវុធ

ភ្នំពេញ ៖ នៅក្នុងរយៈពេលថ្មីៗនេះ ការ បាញ់បោះដោយសេរី  ដែលភាគច្រើនបង្ក ឡើងពីសំណាក់ ក្រុមសមត្ថកិច្ច មួយចំនួនតូច ដែលមានសិទ្ធិ ប្រើប្រាស់ អាវុធនិង ពីក្រុមក្មេងស្ទាវ  ដែលជាកូនចៅ របស់លោកអ្នកធំ មាន ទ្រព្យសម្បត្ដិ និងអំណាច មួយក្ដាប់តូច កំពុង តែកើតឡើងនៅក្នុង រាជធានីភ្នំពេញ ដែល ជាបេះដូង របស់ ប្រទេសកម្ពុជា បង្កការភ្ញាក់ ផ្អើលនិងភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពល រដ្ឋទូទៅ ។

ពេលខ្លះស្នូរគ្រាប់កាំភ្លើង ត្រូវ បានគេឮឡើងជាប់ៗគ្នាពីខណ្ឌមួយទៅខណ្ឌ មួយទាំងកណ្ដាលរាត្រី ប៉ុន្ដែក្រោយពីការ បាញ់បោះដោយសេរី ដោយមិនខ្លាចញញើត និងសមត្ថកិច្ច រួមទាំងច្បាប់ របស់សង្គមនោះ ជនប្រដាប់អាវុធទាំងនេះ បានគេចខ្លួន ឬក៏ បានដើរចូលទៅក្នុងផ្ទះរបស់ ខ្លួនយ៉ាងរំភើយ ដោយមិនឃើញសមត្ថកិច្ចណាមួយទៅឃាត់ នោះទេ ។

ទោះជាយ៉ាងណា ជនបង្កខ្លះ ក្រោយពី កើតហេតុ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប៉ុន្ដែ មិនត្រូវបានឃើញរៀបចំសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោស តាម ផ្លូវច្បាប់ ទាក់ទិននិងការប្រើប្រាស់អាវុធខុស ច្បាប់នោះទេ ផ្ទុយទៅវិញ គ្រាន់តែសម្រប សម្រួលគ្នាតាមរយៈមាត់នឹងមាត់ ព្រមទាំង ការផ្ដល់ថវិកាមួយចំនួន ជនបង្កទាំងនេះ ត្រូវបានដោះលែងវិញទៅ ។

ទាក់ទិននឹងការរិះគន់ចំពោះការផ្ទុះអាវុធ ផ្ទួនៗនៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នេះ ត្រូវបានស្នងការនគរបាលរាជធានីភ្នំ ពេញ  លោកឧត្ដមសេនីយ៍ផ្កាយ១ ទូច ណារ៉ុថ ដែលទើបនឹងទទួលបានការតែងតាំងជាជំនួយការសម្ដេចតេជោនោះ បានចេញមកបក ស្រាយពាក់ព័ន្ធនឹងការផ្ទុះអាវុធទាំងអស់ នេះ ដោយលោកអះ អាងថា ជនបង្កដែល មិន ទាន់ត្រូវបានចាប់ខ្លួន គឺកម្លាំងសមត្ថកិច្ច របស់លោក កំពុងកំណត់អត្ដសញ្ញាណនិងសុំ ដីកាពីតុលាការ ដើម្បីតាមចាប់ ។

លោកឧត្ដមសេនីយ៍ត្រី ទូច ណារ៉ុថ ដែល ទទួលបន្ទុកការងារខាងផ្នែកនគរបាលទូទាំង រាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១១ថា ករណីផ្ទុះអាវុធផ្ទួនៗ នៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ បង្ក ឡើងដោយជនល្មើសខ្លះជាសមត្ថកិច្ច ដែល ជួនកាល ធ្វើឱ្យសមត្ថកិច្ចរបស់លោកពិបាក គ្រប់គ្រងនិងត្រួតពិនិត្យ មានន័យថា ពេល នៅកន្លែងត្រួតពិនិត្យអាវុធ ឬនៅតាមអង្គ ភាពជនល្មើសទាំងនេះ មិនបានបង្កនោះទេ ប៉ុន្ដែចេញទៅក្រៅ បែរជាធ្វើសកម្មភាពទៅ វិញ ។

លោកទូច ណារ៉ុថ បានបញ្ជាក់ទៀត ថា ចំពោះករណីមន្ដ្រីនគរបាលផ្នែកព្រហ្ម ទណ្ឌមួយរូបនៅស្នងការ ដ្ឋាន រាជធានីភ្នំពេញ ដែលបានផ្ទុះអាវុធ កាលពីយប់ថ្ងៃទី៨ ខែ តុលា ឆ្នាំ២០១១ នៅម្ដុំប៊ូឌិញ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ត្រូវបានឃាត់ខ្លួនមក ទទួលពិន័យ ហើយបើពិនិត្យឃើញថា សកម្ម ភាពរបស់មន្ដ្រីនគរបាលរូបនេះ ធ្ងន់ធ្ងរនោះ នឹងត្រូវបណ្ដេញចេញ ។

សូមបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១១ ជនបង្កម្នាក់ ដែលគេមិនស្គាល់អត្ដសញ្ញាណពិតប្រាកដ គ្រាន់តែដឹងថា មានឈ្មោះប្រុស លាន ជា មន្ដ្រីនគរបាលផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបាញ់បោះ ដោយសេរី នៅម្ដុំប៊ូឌិញ ដោយមិនដឹងមូល ហេតុពិតប្រាកដ ។

ជាមួយគ្នានេះ ទាក់ទិន នឹងការផ្ទុះអាវុធ កាលពីវេលាម៉ោង១២និង ៣៥នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១១ តាមផ្លូវលេខ១៧២ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលបង្កឡើង ដោយមន្ដ្រីនគរបាល ពាក់ស័ក្ដិ៤កន្លះ ត្រូវ បានស្នងការនគរបាលរូបនេះ បញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួន ជនសង្ស័យ ហើយបញ្ជូនបន្ដទៅអគ្គស្នងការ នគរបាលជាតិ ដើម្បីចាត់ការបន្ដ។

ដោយឡែក ការផ្ទុះអាវុធ ដែលបង្កឡើងដោយកូន ប្រុសរបស់លោក អភិបាល រងខេត្ដកំពង់ចាម ប៉ែន អ៊ាន កាលពីវេលាម៉ោង៣និង១០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី៦ ខែតុលា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧២ កែង ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ត្រូវបាន លោកឧត្ដមសេនីយ៍ត្រីទូច ណារ៉ុថ។ បន្ដថា កម្លាំងសមត្ថកិច្ចរបស់លោក កំពុងកំណត់អត្ដ សញ្ញាណទីកន្លែងរស់នៅរបស់ជនបង្ករូបនេះ ហើយឈានទៅដល់ការឃាត់ខ្លួន ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងកើត ហេតុខាងលើ ស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ ឡើងទាំងយប់កណ្ដាលអធ្រាត្រ ដែលបង្កពី សំណាក់កូនប្រុសអភិបាលរងខេត្ដកំពង់ចាម គ្រាន់តែខឹងគេដើរកាត់មុខរថយន្ដ ស្របពេល ដែលខ្លួនមានភាពស្រវឹងផងនោះ ។ ក្រោយ កើតហេតុភ្លាមៗ ជនបង្កដែលអាងអំណាច ឪពុកជាថ្នាក់ដឹកនាំខេត្ដកំពង់ចាមមួយរូប នោះ បានជិះរថយន្ដម៉ាកវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខរាជការ ២.៣០១៨ ជិះទៅ យ៉ាងរំភើយ គ្មានសមត្ថកិច្ចណាមួយតាម ចាប់នោះឡើយ ។

ជាមួយគ្នានេះ ទាក់ទិននឹងការផ្ទុះអាវុធ ផ្សេងៗទៀត ដែលបង្កឡើងដោយក្រុមក្មេង ស្ទាវ ជិះរថយន្ដស៊េរីទំនើបៗ កូនលោកឧកញ៉ា ឯកឧត្ដម ដែលបង្កការភ័យខ្លាចដល់ប្រជា ពលរដ្ឋ ហើយត្រូវបានគេចខ្លួននោះ ត្រូវបាន លោកទូច ណារ៉ុថ អះអាងថា បានសំដីកាពី តុលាការរួចហើយ ដើម្បីតាមចាប់ខ្លួន ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ អាវុធទាំងអស់ មេត្ដាប្រើត្រូវទិសដៅ ចៀស វាងការបាញ់បោះដោយសេរី គ្មានច្បាប់ទម្លាប់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ហើយ លោកស្នងការក៏បានអំពាវនាវដល់អង្គភាព ប្រដាប់អាវុធនីមួយៗ ត្រូវគ្រប់គ្រងអាវុធ របស់ខ្លួនឱ្យបានត្រឹមត្រូវ ចៀសវាងការឱ្យ បុគ្គលិក នៅក្នុងអង្គភាពយកទៅ ប្រើប្រាស់ ទាំងខុសច្បាប់ ។

នៅពេលថ្មីៗនេះ ការបាញ់យ៉ាងសាហាវ តាមរយៈការប្លន់យកទ្រព្យសម្បត្ដិនិងគំនុំ សងសឹកបានកើតឡើងក្នុងរាជធានីភ្នំពេញ បានធ្វើឱ្យប្រជាពលរដ្ឋទូទៅ មានការភ័យ ខ្លាចនិងរន្ធត់ នៅពេលដែលពួកគេបានឃើញ ពីសកម្មភាពទាំងនេះ ដូចជាករណីបាញ់ស្ដ្រី អាជីវករផ្សារចោមចៅ ទាំងកណ្ដាលហ្វូង មនុស្ស និងការបាញ់ចុងក្រោយទៅលើស្ដ្រី កូនខ្ចីនៅមុខមណ្ឌលសុខភាពចំការដូង ។

ប្រជាពលរដ្ឋមួយចំនួន សូមទទូចហើយ ទទូចទៀត ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ របស់រាជធានីភ្នំពេញ មេត្ដាពង្រឹងសន្ដិសុខ ខ្លាំងឡើងតាមរយៈការពង្រាយកម្លាំងសមត្ថ កិច្ចតាមគោលដៅជាច្រើន ដើម្បីជួយទប់ ស្កាត់សកម្មភាពបាញ់ប្រហារនេះកើតឡើង។

ពេលខ្លះជនប្រដាប់អាវុធបានធ្វើសកម្ម ភាពដោយមិនខ្លាចញញើតនិងសមត្ថកិច្ចនោះ ទេ ជាក់ស្ដែងការចាប់ជំរិតកូនប្រុសរបស់ ឧត្ដមសេនីយ៍ផ្កាយ៣ សូរ ផន អតីតអគ្គស្នង ការរងនគរបាលជាតិ និងបច្ចុប្បន្នជាអនុរដ្ឋ លេខាធិការក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃ ទី០៨ ខែតុលា  នៅសង្កាត់ជ្រោយចង្វារ ខណ្ឌ ឫស្សីកែវ ត្រូវបានជនបង្កធ្វើសកម្មភាពបាន យ៉ាងរំភើយរួចគេចខ្លួនបាត់ ។

ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចនឹងបន្ដ វិធានការបន្ថែម ដើម្បីទប់ស្កាត់សកម្មភាព ទាំងនេះ ធ្វើឱ្យពួកគាត់ធ្វើដំណើរនិងប្រកប មុខរបររកស៊ីដោយស្រណុកសុខស្រួល ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: