Home > ព័ត៌មានក្នុងប្រទេស > សង្គ្រាមស្នេហ៍​ត្រីកោណ​ បាញ់​សម្លាប់​ស្រ្តី​វ័យ​ក្មេង​ប្រពន្ធ​ចុង​អាណិក​ជន​ខ្មែរ​នៅ NEW ZEALAND

សង្គ្រាមស្នេហ៍​ត្រីកោណ​ បាញ់​សម្លាប់​ស្រ្តី​វ័យ​ក្មេង​ប្រពន្ធ​ចុង​អាណិក​ជន​ខ្មែរ​នៅ NEW ZEALAND

រាជធានីភ្នំពេញ ៖ ​ស្ត្រីវ័យ​ក្មេង​​ម្នាក់ត្រូវ​​ឃាតក​​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​​ជា​ ច្រើន​គ្រាប់​​ប​ណ្តាល​ឱ្យ​ដួល​​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​ ខណៈ​ពេល​ដែល​រូប​នាង​ និង​ម្តាយ​នាំ​កូន​តូច ទើប​តែ​មាន​អាយុ​ជាង​២​ខែ​ប៉ុណ្ណោះ ​ទៅ​កាន់​មណ្ឌល​សុខ​ភាព​ចំការ​ដូង ដើម្បី​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ផ្សេងៗ​ ។ ហេតុ​ការណ៍​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​​បន្ទាប់​ពី​គ្រូ​ពេទ្យ​​ចាក់​ ថ្នាំ​រួច ហើយនាង​និង​ស្ត្រី​ចំណាស់​​ជា​ម្តាយ​បី​កូន​ចេញ​បម្រុង​ឡើង​រថយន្ត​ជិះ​​ ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​​ឃាតក​​បាញ់​សម្លាប់​​​​នៅ​ចំ​ពី​មុខ​​មណ្ឌល​​សុខ​ភាព​តែ​ម្តង។

ទាក់​ទិន​​​ទៅ​នឹង​​ហេតុ​ការណ៍​នេះសមត្ថ​​កិច្ច​បាន​​ សន្និ​ដ្ឋាន​ជា​ជំហាន​ដំបូង​ថា គឺជា​​រឿង​គំនុំ​ស្នេហា​​ត្រី​កោណ​ ដោយ​សារ​ស្ត្រីវ័យ​ក្មេង​រូប​នេះ​បាន​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​ជា​អាណិក​ ជន​​ខ្មែរ​រស់​នៅ​ប្រទេស​ញូវ​ហ្សេ​ឡែន ​វ​័យ​៥៥​ឆ្នាំ ​​និង​មាន​ប្រពន្ធ​ដើម​​រស់​នៅ​ទី​នោះ​មិន​បាន​លែង​លះគ្នា​​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​​ស្ត្រី​រងគ្រោះ​វ័យ​ក្មេង និង​បុរស​នោះ​ក៏​បាន​រៀប​ការ​ជាង​២​ឆ្នាំ​មក​ហើយ​ដែរ​ ទើប​​បែ​ក​ការណ៍​ដឹង​ដល់​ប្រពន្ធ​ដើម​​រយៈ​ពេល​ជិត​១​​ខែ​មុន​នេះ​ប៉ុណ្ណោះ ។ គេ​​មាន​ការ​សង្ស័យ​ថា ​នេះ​គឺ​ជា​កំហឹង​របស់​ប្រពន្ធ​ដើម​ ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​គ្រាន់​តែ​ជា​ការ​សន្និ​ដ្ឋាន​មិន​ទាន់​​ផ្លូវ​​ ការ​​ប៉ុណ្ណោះ ។
ហេតុ​ការណ៍​បាញ់​មនុស្ស​​ដូច​បាញ់​សត្វនេះ បណ្តាល​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ដែល​បាន​កើត​ឡើង​កាលពីវេលា ​ម៉ោង​​១០​និង​១៥​នាទី​ព្រឹក​​ថ្ងៃ​ទី​៣ តុលា នៅ​ក្នុង​បរិ​វេណ​​មណ្ឌល​សុខ​ភាព​ចំការ​ដូង​ ស្ថិតក្នុងភូមិ​ខ្វា ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​​ថោង មករា ​អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​​ផ្ទះ​ល្វែង​​ស្រេង​គង់ ​លេខ​១១D ​ភូមិ​​ម័ល សង្កាត់​ដង្កោ ​ខណ្ឌដង្កោ ។ ​នាង​បាន​រៀប​​ការ​ជា​មួយ​បុរស​ចំណាស់​ម្នាក់ឈ្មោះ​​គឹម សំអាត អាយុ​៥៥​ឆ្នាំ ជា​អាណិក​ជន​ខ្មែរ​រស់​នៅ​ប្រទេស​ញូវ​ហ្សេ​ឡែន ហើយ​ជា​ចំណង​ដៃ​ គឺ​បាន​កូន​ប្រុស​ម្នាក់​​​ទើប​មាន​អាយុ​ជាង​២​ខែ​ប៉ុណ្ណោះ ។ រូប​​នាង​​ត្រូវ​ឃាតក​​ម្នាក់​​ស្លៀក​​ពាក់​ស៊ីវិល​ជិះ​ម៉ូតូ​ C125 ស៊េរី​​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ​មួយ​គ្រឿង​​បាញ់​ប្រហារ​៣គ្រាប់​ផ្ទួន​ៗ​គ្នា​​​តែ​ត្រូវ​​ចំ​ក្បាល​១​ គ្រាប់​​ដួល​ស្លាប់​ភ្លាម​ៗ។ ចំណែក​​ស្ត្រីជាម្តាយ​របស់​នាង​ក៏ត្រូវ​ឃាតក​បាញ់​​​២​គ្រាប់​ដែរ ប៉ុន្តែ​​​បាញ់​មិន​ត្រូវ​ហើយ​​ឃាតក​ក៏​គេច​ខ្លួន​បាត់​ស្រមោលដោយ​សុវត្ថិ​ ភាព ។

តាម​ប្រភព​ព័ត៌​មាន​នៅ​មណ្ឌល​សុខ​ភាព​​បាន​ឱ្យ​ដឹង​​ ថា នៅ​មុន​ពេល​កើត​ហេតុ​​ស្ត្រី​រង​គ្រោះ និង​​ម្តាយ​​រ​បស់​នាង​បាន​នាំ​យក​កូន​ប្រុស​តូច​​ទៅចាក់​វា៉ក់​សាំង​នៅ​ មណ្ឌល​សុខ​ភាព​ចំការ​ដូង ដោយ​ជិះ​រថយន្ត​មា៉ក​​តូយ៉ូតា ហាយ​ឡិន​ឌ័រ ​ពណ៌ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-7262 ​ដោយ​នាង​គឺជា​អ្នក​​បើក​​​រថយន្ត ឯ​ម្តាយ​របស់​នាង​ជិះ​ជា​មួយ​បី​កូន​ឱ្យ​នាង ។ លុះ​ពេល​ទៅ​ដល់​ នាង​បាន​ចត​រថយន្ត​នៅ​​មុខអគារ​មណ្ឌល​​សុខ​ភាព​​ រួច​យក​កូន​ឱ្យ​គ្រូ​ពេទ្យ​ចាក់​ថ្នាំ​​។ បន្ទាប់​ពី​នាង​ទៅ​ដល់​រយៈ​ពេល​ប្រមាណ​១០នាទី​​  ​ទើប​ជន​ជា​ឃាតក​ជិះ​ម៉ូតូ​​ទៅ​ដល់​ហើយ​ឈប់​នៅ​ខាង​មុខ​អគារ​នោះដែរ ។ ប្រភព​ដដែល​​បាន​បន្ត​ទៀតថា ​ខណៈ​នោះ​ជន​ជា​ឃាត​ក​អង្គុយ​នៅ​លើ​ម៉ូតូ​​បាន​​បន្តិច​ក៏​ចុះ​ដើរ​ចុះ​ឡើងៗ ប៉ុន្តែ​ពុំ​មាន​នរណា​​ម​្នាក់​ចាប់​អារម្មណ៍​ថា គឺជា​​ឃាតក​​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្តថា ​​លុះ​មួយសន្ទុះ​​​ធំ​ក្រោយមក បន្ទាប់ពីគ្រូពេទ្យ​ចាក់ថ្នាំ​​ឱ្យ​​កូន​តូច​​រួច ទើបស្ត្រី​​រងគ្រោះ​​ និង​ម្តាយ​របស់នាង​នាំ​គ្នា​ដើរ​​​ចេញពី​​បន្ទប់​​​​គ្រូ​ពេទ្យ ដោយនាង​កាន់​កូនសោ​​​រ​ថ​យន្ត​​បម្រុង​​​ចុច​បើកទ្វារ​​រ​ថយន្ត​ ឯ​ម្តាយ​​របស់នាង ​​បីកូនតូច​ជា​ចៅ ។ ​​ភ្លាមៗនោះ​ជន​​​ជា​ឃាតក​​​បាន​​ដើរ​​តាម​ពីក្រោយ រួច​​ដក​កាំភ្លើង​បាញ់ប្រហារ​​​ចំនួន៣​គ្រាប់​ពី​ក្រោយ ប៉ុន្តែ​​​គ្រាប់ទី១​​ខុស​​​ហើយ​ដោយ​​តក់ស្លុត​​នាង​​បានអង្គុយចុះ។​ ឯគ្រាប់ទី២ ខុស​ទៀត​​​ទៅ​ត្រូវ​រថយន្ត​ និង​គ្រាប់ទី៣ ត្រូវក្បាល​​បណ្តាល​ឱ្យ​ដួលស្លាប់​នៅក្នុងថ្លុកឈាម​តែ​ម្តង ។ ​​ក្រោយ​ពេលបាញ់​សម្លាប់​​ស្ត្រី​រងគ្រោះ​​​ហើយ ឃាត​ក​​រូបនោះ​​​បាន​ព្យាយាម​បាញ់សំដៅ​ស្ត្រីជា​ម្តាយ​​ដែល​កំពុង​បី​ចៅ​ ប៉ុនប៉ង​​សម្លាប់ទៀត ​ប៉ុន្តែ​​សំណាង​ល្អ​​បាញ់មិន​ត្រូវ ​ហើយ​ឃាត​ក​​​ក៏បាន​ឡើង​​​ជិះម៉ូតូ​​គេច​ខ្លួនទៅ។ ​ពេល​នោះ​​​​ស្ត្រី​ចំណាស់​​ជាម្តាយ​​​ដៃ​ម្ខាង​​បី​​ចៅ​ ឯដៃ​ម្ខាង​​​ទៀត​​ខំ​រត់​​ទាញ​កន្ទុយ​ម៉ូតូ​ឃាតក​ ប៉ុន្តែ​​ទាញ​មិន​​​ឈ្នះ​​ជន​នោះ​ក៏ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោលទៅ ។

មន្ត្រីប៉ូលិស​​​បាននិយាយ​​​ថា ការ​បាញ់​សម្លាប់​នេះ​​​សង្ស័យ​​រឿង​គំនុំផ្តើម​ចេញពី​​ស្នេហា​ត្រីកោណ ​មិន​មែន​​​ជាអំពើ​ប្លន់នោះ​ឡើយ ​ព្រោះ​​ក្រោយពី​​បាញ់ប្រហារ​​​រួច​ឃាតក​បានគេ​ច​ខ្លួន​​បាត់​​ភ្លាមៗ​មិន​ បាន​យកអ្វី​ទាំង​អស់ ​ហើយនៅកន្លែង​​កើត​ហេតុ​​បន្សល់​​ទុក​សំបក​គ្រាប់កាំភ្លើង​​ម៉ាក​ឡុក​​មួយ​ ចំនួន ។

ក្រុម​គ្រួសារ​​ស្ត្រី​រងគ្រោះ​​​បាន​ប្រាប់​ប៉ូលិស​ ថា ​នាង​បានរៀប​ការជាមួយ​បុរស​អាណិកជន​ខ្មែរ​រស់​នៅ​​ប្រទេសញូវហ្សេឡែននោះ​រយៈ​ ពេល​​ជាង​ពី​រឆ្នាំមកហើយ ហើយ​បុរសនោះ​​​មាន​ប្រពន្ធ​​ដើម​នៅឯ​ប្រទេសញូវហ្សេ​ឡែននោះទៀត​ផង ប៉ុន្តែ​ទើ​​បរយៈ​ពេលជិត​១​ខែកន្លះនេះ​ប៉ុណ្ណោះ ​ដែល​​ប្រពន្ធ​ដើម​ដឹងថា ប្តី​របស់ខ្លួន​មក​លួច​​រៀប​ការ​​ជា​មួយ​នាង​។ ​ម្យ៉ាងទៀត​​​បុរស​ជាប្តី​បានមក​​លេង​​នាង​មួយរយៈ​ពេល​​ដែរ ទើប​ត្រឡប់​​​ទៅ​វិញ​​បាន​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ ក៏ស្រាប់តែ​​​មាន​រឿង​​បែប​នេះ​កើត​ឡើង​តែម្តង៕

ដកស្រង់ : kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: