Home > ព័ត៌មានក្នុងប្រទេស > សង្ឃ​ទំនើង​គ្មានសាសនា​​​រំលោភ​ក្មេង​ស្រី​​​២​នាក់​ផ្សេង​គ្នា​ក្នុងវត្ត​

សង្ឃ​ទំនើង​គ្មានសាសនា​​​រំលោភ​ក្មេង​ស្រី​​​២​នាក់​ផ្សេង​គ្នា​ក្នុងវត្ត​

ខេត្តកំពង់ធំ​​​​​ ៖ ​មិន​​មែន​ជា​ការ​ចង់​បន្ទាប​បន្ថោក​ ​​ឬ​ធ្វើ​​​ឱ្យ​​​ប៉ះពាល់​ដល់​​ព្រះ​ពុទ្ធ​សាសនា​ទេ ដែល​​កោះសន្តិភាព​លើក​យក​បុគ្គល​ជា​សង្ឃ​​​​ទំនើង​​​​​​ឥត​​កេរ្តិ៍​ខ្មាស​​ ​មួយរូប ដែល​​បានធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​​​​ដល់​​ព្រះពុទ្ធ​សាសនា ​​និង​ធ្វើ​​​ឱ្យ​មហា​ជន​​​ពុទ្ធបរិស័ទ​​ក្នុង​ស្រុក​​ស្ទោង​មាន​​ការ​ ភ្ញាក់​ផ្អើល​ និង​​ហួសចិត្ត​គ្រប់គ្នា​ ដ្បិត​​​​បុគ្គល​​​រូប​នេះ​ហ៊ាន​​​​សេព​មេថុន​​ជា​មួយ​កុមារី​​តូចៗ​​ដល់ទៅ​ ​២នាក់ ​ទាំង​ស្លៀក​​​​ស្បង់​​​ ក្នុង​ពេល​ដែលប្រជា​ពលរដ្ឋ​​ខ្មែរ ​​​កាន់​ព្រះពុទ្ធ​សាសនា​​​កំពុង​នាំគ្នា​​ប្រារព្ធ​​​​​ពិធី​​​តាម​ពុទ្ធ​​ ឱវាទ​​​ គឺបុណ្យភ្ជុំបិណ្ឌ​។ ​​​

ទោះ​យ៉ាង​ណា ​បុគ្គ​ល​សង្ឃ​ទំនើង​ដែល​ធ្វើ​​ឱ្យ​​​ពុទ្ធ​សាសនា​អាប់​ឱន​នេះ​ ត្រូវ​​​​មន្ត្រីធម្ម​ការខេត្ត សហការ​ជាមួយ​​សមត្ថកិច្ច​នគរបាល​​​ស្រុកស្ទោង​​ចាប់​ផ្សឹក​​ និង​ឃាត់ខ្លួន​​​​ហើយ កាលពីថ្ងៃទី​​​១៥ ​កញ្ញា ​​បន្ទាប់​ពី​ក្រុម​​គ្រួសារ​ក្មេង​​ស្រីរងគ្រោះ​​​​ទាំង​ពីរ​​​ប្តឹង​​​ សមត្ថ​កិច្ច​​​។ នគរបាល​​ស្រុកស្ទោង​​​បាន​និយាយ​ថា សង្ឃ​​​​​ទ្រុស្ត​សិល្ប៍​ខាងលើនេះ​ឈ្មោះ​​​ដា ឡា ហៅឡូ ​អាយុ​​​​១៧​ឆ្នាំ ​ស្នាក់​​ និង​បួស​​បាន​​​​២​ឆ្នាំ ក្នុង​វត្ត​​ពោធិ​​រោង ឃុំ​បន្ទាយ​​​ស្ទោង ​ស្រុកស្ទោង ​​​ត្រូវ​បាន​ឃាត់ខ្លួន​​​បន្ទាប់ពី​ក្រុម​គ្រួសារ​​​ក្មេង​ស្រី​​​រង​គ្រោះ ​​ទាំង​​​​ពីរ​នាក់​​​ ម្នាក់​អាយុ​១២​ឆ្នាំ ​​និង​ម្នាក់​ទៀត​អាយុ​​​​៩​ឆ្នាំ ​​​​ប្តឹង​​ពី​ករណី​​​​​ចាប់​រំលោភ​​​​បាន​សម្រេច​​​​កាលពី​ថ្ងៃទី​​​​​ ១៣-១៤ កញ្ញា ​​​២០១១​​ នៅ​ក្នុង​​​​វត្ត​ពោធិ​រោង​​តែម្តង​។​

ពាក់ព័ន្ធ​​ហេតុការណ៍​​​ដែលនឹកស្មាន​​មិន​​​ដល់​​ ខាងលើ​​នគរបាល​បាន​បន្ត​ថា ​យោង​តាម​​ការបំភ្លឺ​​​​​​របស់​កុមារីរងគ្រោះ​​​ទី​១ អាយុ​​​​១២​ឆ្នាំ ​បាន​និយាយ​ថា នៅ​​​វេលាម៉ោង​​​​​៨​យប់​ថ្ងៃទី​​​​១៣ ​កញ្ញា ជា​ថ្ងៃ​​ចូល​បិណ្ឌ​​ទី​១ ​​​​សង្ឃ​​ទ្រុស្ត​សិល្ប៍​​​ឡា ហៅ​ឡូ បាន​ប្រើនាង​​​ឱ្យទៅ​យក​កន្ទេល​​​នៅ​ក្រោយកុដិ ។ ពេល​នាង​​ដើរ​ចូល​​​ទៅ ស្រាប់តែ​​​​សង្ឃ​នោះ​​ដើរទៅ​តាមក្រោយ​​ ហើយ​ចាប់​រំលោភ​​​​តែម្តង​។ ដោយ​​​ឡែក​​ក្មេងស្រី​​ទី​២ ​អាយុ​​​៩​ឆ្នាំ ​​បាន​និយាយ​ថា ​នៅព្រឹកថ្ងៃទី​​​​១៤ ​​កញ្ញា ​សង្ឃ​ខាង​លើ​បានប្រើ​​​នាង​ឱ្យ​​ទៅ​យក​កន្ទេល​​នៅលើ​សាលា​ឆាន់។​ ​​ពេលនោះ​​​ដោយឃើញ​​ឱកាស​ល្អ​ស្ងាត់​គ្មាន​មនុស្ស ក៏ធ្វើ​​​​​ឱ្យសង្ឃ​កំហូច​នោះ​​កម្រើក​តណ្ហា​សាជា​ថ្មី​​ក៏​ចូល​ទៅ​ចាប់​ រំលោភ​​​​កុមារី​ខាង​លើ​បាន​សម្រេច​ទៀត៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: