Home > ព័ត៌មានក្នុងប្រទេស > ក្រុង​​​ទេសចរណ៍​សៀមរាប​កើតមាន​ជំនន់​ជន់លិច​ជាលើកទី4ហើយ

ក្រុង​​​ទេសចរណ៍​សៀមរាប​កើតមាន​ជំនន់​ជន់លិច​ជាលើកទី4ហើយ

ខេត្ត​សៀមរាប ៖ ក្រុងទេសចរណ៍​សៀម​រាប​កំពុង​រងការ​ជន់​​​លិច​សាជា​ថ្មី​ម្តងទៀត ធ្វើ​ឱ្យលិចកំណាត់ផ្លូវសំខាន់ៗមួយ​ចំនួន​ស្ថិត​នៅ​ប៉ែកខាងលិច និងខាងកើតស្ទឹង ដូច ជា កំណាត់​ ផ្លូវ ​ឆ្ពោះទៅកំពង់ផែ ភ្នំ​ក្រោម កំណាត់​ផ្លូវ​អាង​ក្រពើ ផ្លូវបំបែករង្វង់មូល​វត្តព្រះ​រាជ​ដំណាក់​ ផ្លូវមុខទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ វិទ្យាល័យអង្គរ កំណាត់ផ្លូវភូមិសាស្រ្តវត្តរាជបូព៌ ផ្លូវ​លោក​តាណឺយ កំណាត់ផ្លូវបំបែករង្វង់មូល​ផ្សារចាស់ តំបន់ផ្សារចាស់ ផ្សារ​កណ្តាល​ និង​កំណាត់ផ្លូវផ្សារក្រោមជាដើម ​ដែល​ស្ថិតក្នុង​សង្កាត់​ចំនួន៤ គឺសង្កាត់ស្លក្រាម គោកចក សាលាកំរើក និងសា្វយដង្គំ ។

លោកទេព ប៊ុនឆាយ អភិបាលក្រុងសៀម​រាបឱ្យដឹងកាលពីព្រឹកថ្ងៃទី១២តុលាថា ការ​ជន់​លិច​ក្រុងសៀមរាបនេះដោយសារតែទឹកភ្លៀង ។ ​លោកកត់សម្គាល់ថា រយៈពេល២-៣​ថ្ងៃនេះនៅឯប៉ែកខាងលើជួរ​ភ្នំដងរែកមាន​ភ្លៀង​ ធា្លក់ខាំ្លងបន្តបនា្ទប់ ជាហេតុធ្វើឱ្យ​ដង​ស្ទឹង​ដែល​ជាប្រព័ន្ធបង្ហូរទឹកដ៏សំខាន់ហូរមិនទាន់ ដូច្នេះ​ទឹក​ហៀរច្រាលចេញទៅតាមទីទំនាបសងា្ខង​បណ្តាល​ឱ្យមានការជន់លិចបែបនេះ ។

លោកអភិបាលក្រុងបញ្ជាក់ថា ទន្ទឹមនឹង​មាន​​ជំនន់ទឹកភ្លៀងលិចក្រុង ដោយឡែក​​នៅ​សង្កាត់មួយចំនួនទៀតដូចជាសង្កាត់​សំបួរ សង្កាត់​សៀមរាប និងសង្កាត់ចុងឃ្នៀស​ជាដើម​ក៏រងការជន់លិចដែរ ដោយសារតែទឹក​ច្រាល​ពីក្នុងបឹងទន្លេសាបមកវិញ ។

គេកត់សម្គាល់ឃើញថា ​ជំនន់​ទឹកភ្លៀង និងជំនន់ទឹកបឹងទន្លេ​សាប​លិច​​តំបន់​មួយចំនួន​ក្នុងក្រុងសៀមរាបធ្វើឱ្យ​ ទីតាំង​ធ្វើអាជីវកម្ម​លក់ទំនិញ ភោជនីយដា្ឋន ព្រមទាំងក្លឹប​កម្សាន្ត​ខារ៉ាអូខេខ្លះត្រូវបិទ​ទ្វារបណ្តោះអាសន្នដោយ​ សារទឹកហូរចូល ។ ​ការកើតមាន​ទឹក​ជំនន់​នេះ​មិន​ត្រឹមតែធ្វើអោយក្រុងសៀមរាប​ទទួលរង​ផល​ ប៉ះពាល់ផ្លូវគមនាគមន៍ វត្តអារាម សាលារៀន​ មន្ទីរ​ពេទ្យ ផ្ទះសំបែង ​ព្រម​ទាំង​ជីវភាពរស់​នៅ​ប្រចាំ​​ថ្ងៃរបស់ប្រជាពលរដ្ឋទេ សូម្បីតែ​ការដើរ​ទស្សនាកម្សាន្តរបស់អ្នកភ្ញៀវទេសចរនៅក្នុងក្រុង រួមទាំងការសិក្សារបស់សិស្សានុសិស្ស​មួយ​ចំនួន ក៏ត្រូវផ្អាកសកម្ម​ភាពដែរ ដោយសារ​តែទឹកលិចផ្លូវ និងសាលា។

លោកអភិបាលក្រុងមានប្រសាសន៍ថា ទឹក​លិចក្រុងសៀមរាបនេះ ​គឺកើតឡើង​ជាលើក​ទីបួនហើយ ប៉ុន្តែការជន់លិចលើក​នេះពុំសូវធំ​ដូចកាលពីការជន់លិចលើកទីពីរទេ ។ តាមការ​កត់សម្គាល់នាថ្ងៃ​​ទី​១២តុលា​កម្លាំង​ទឹកជំនន់​ ហាក់ដូចជាទ្រឹងពុំសូវឡើងគំហុក​ខាំ្លង​ទៀត​ឡើយ ហើយប្រជា​ពល​​រដ្ឋ និងមន្ត្រីអាជា្ញធរ​សង្ឃឹមថា បើពុំមានភ្លៀងធា្លក់​ទេ ត្រឹមតែមួយ​ថ្ងៃ ឬពីរ​ថ្ងៃទៀតទឹកជំនន់នេះ​ នឹង​អាចស្រក​អស់​វិញមិនខាន ៕

ដកស្រង់ :​ ​ kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: