Home > ព័ត៌មានក្នុងប្រទេស > ខឹងកណ្ដុរកាត់ស្រូវ​ លាយថ្នាំពុល ដាក់ឱ្យស៊ី កណ្ដុរមិនស៊ី ក្ដៅចិត្ដរាយខ្សែភ្លើង ឱ្យឆក់ បែរ ជាឆក់ខ្លួន ឯងស្លាប់

ខឹងកណ្ដុរកាត់ស្រូវ​ លាយថ្នាំពុល ដាក់ឱ្យស៊ី កណ្ដុរមិនស៊ី ក្ដៅចិត្ដរាយខ្សែភ្លើង ឱ្យឆក់ បែរ ជាឆក់ខ្លួន ឯងស្លាប់

កំពង់ស្ពឺ ៖ ដោយសារ តែខឹងកណ្ដុរ តែង តែកាត់ស្រូវ បុរសជាកសិករ ម្នាក់ បានយក ថ្នាំពុលលាយដាក់ឱ្យ កណ្ដុរស៊ី ប៉ុន្ដែ កណ្ដុរវា មិនស៊ីក្ដៅចិត្ដ បានរាយខ្សែភ្លើង ដាក់ឱ្យឆក់វិញ ម្ដង ប៉ុន្ដែសំណាង អាក្រក់ មិនឆក់កណ្ដុរ បែរ ជាឆក់ខ្លួនឯងស្លាប់ ចោលប្រពន្ធកូនទៅវិញ កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១។

យោងតាមភរិយា របស់ជនរងគ្រោះលោក ស្រីម៉ែន សុខណា អាយុ៣៧ឆ្នាំ បានឱ្យដឹង ថា ប្ដីរបស់គាត់ឈ្មោះម៉ី សុផល ហៅកយ អាយុ៤២ឆ្នាំ មុខរបរជាកសិកររស់នៅភូមិ ស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារ មន ខេត្ដកំពង់ស្ពឺ បានស្លាប់ ចោលគាត់ដោយ សារតែចរន្ដភ្លើងឆក់ បន្ទាប់ពីប្ដីរបស់គាត់ បានរាយខ្សែភ្លើងដាក់ ដើម្បីឆក់កណ្ដុរ ប៉ុន្ដែ បែរជាឆក់ខ្លួនឯង ។ ស្ដ្រីជាភរិយារូបនេះបាន រៀបរាប់ទៀតថា នៅរសៀលថ្ងៃទី១១ ខែ តុលា ប្ដីរបស់គាត់ បានយកចំណីលាយជាមួយ ថ្នាំ ពុលដាក់នៅវាលស្រែក្រោយផ្ទះ ស្មើនិង ១៥០ម៉ែត្រ ប៉ុន្ដែកណ្ដុរមិនស៊ីក៏ក្ដៅចិត្ដ បែរ ជាបែកគំនិតយកខ្សែលួសស្រាត មានប្រវែង ជិត២០០ម៉ែត្រប៊ិនសរសៃអំបោះ ស្មើ១,៥ មិល្លិម៉ែត្រ តចេញពីព្រីនៅក្នុងផ្ទះ ដើម្បីដាក់ ឆក់កណ្ដុរ ។ លុះវេលាម៉ោង១និង៤៥នាទី យប់រំលងអាធ្រាត្រ ជនរងគ្រោះបានដើរទៅ មើលខ្សែភ្លើងថា តើឆក់កណ្ដុរបានប៉ុន្មាន ពេលនោះ ស្រាប់តែបាត់ឈឹង រូបគាត់ជា ភរិយាបានចុះទៅមើលឃើញប្ដីរបស់ខ្លួនដេក ស្លាប់នៅក្នុងសន្ទូងក្បែរភ្លឺស្រែ ដោយខ្សែ លួសរុំដៃនិងរុំខ្លួនជនរងគ្រោះ ។ ស្ដ្រីជាភរិយា បានបន្ដថា ដោយមិនអស់ចិត្ដរូបគាត់ជាមួយ អ្នកភូមិក៏បាននាំជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែខាងគ្រូពេទ្យបានប្រាប់ ថា ប្ដីរបស់គាត់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវ បានយកទៅធ្វើបុណ្យតាមប្រពៃណី ។

Photo by DAP-NEWS

ដកស្រង់ :  គេហទំព័រដើមអំពិល

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: