Home > ព័ត៌មានអន្តរជាតិ > ជំងឺ​អាសន្ន​រោគ​​ឆ្លង​រាល​​ដាល​នៅ​​អាហ្វ្រិក​​ខាង​លិច​ ​និង​អាហ្វ្រិក​​កណ្តាល​

ជំងឺ​អាសន្ន​រោគ​​ឆ្លង​រាល​​ដាល​នៅ​​អាហ្វ្រិក​​ខាង​លិច​ ​និង​អាហ្វ្រិក​​កណ្តាល​

អង្គ​ការ​យូនី​សេហ្វ​ និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១១ តុលា ថា ជំងឺ​អាសន្ន​រោគ​បាន​ឆ្លង​រាល​ដាល​នៅ​អាហ្វ្រិក​ខាង​លិច​ និង​អាហ្វ្រិក​កណ្តាល​ ដែល​នោះ​ជា​ការ​ឆ្លង​រាល​ដាល​យ៉ាង​ធ្ងន់​ធ្ងរ​​បំផុត​មួយ​​ក្នុង​ប្រវត្តិ​ សាស្ត្រ​នៃ​តំបន់​ទាំង​នេះ​ជាមួយ​នឹង​អ្នក​ឆ្លង​ជំងឺ​នេះ​ឡើង​ដល់​ជាង​ ៨៥.០០០​នាក់​រហូត​មក​ទល់​ពេល​នេះ។

អង្គ​ការ​ទាំង​២​នោះ​របស់​អ.ស.ប​បន្ត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​មនុស្ស​យ៉ាង​តិច​២.៤៦៦​នាក់​ ស្លាប់​ដោយ​សារ​ជំងឺ​អាសន្ន​រោគ​។ ជំងឺ​នេះ​ឆ្លង​រាល​ដាល​ឆាប់​ដោយ​សារ​ចរន្ត​ទឹក​ជាប់​គ្នា ឬ​កាត់​ប្រទេស​ទាំង​ឡាយ​នៃ​តំបន់​ជាមួយ​នឹង​អត្រា​អ្នក​ស្លាប់មាន​ខ្ពស់​ បំផុត​។

លោក​ស្រី​ MARIXEE MERCADO អ្នក​នាំ​ពាក្យ​របស់​យូ​នី​សេហ្វ​​ក្នុង​ឱកាស​នៃ​សន្និសីទ​សារ​ព័ត៌​មាន​មួយ ​នៅ​ក្រុង​ហ្សឺ​ណែ​វ​ថ្លែង​ថា ទំហំ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​មាន​ន័យ​ថា តំបន់​ទាំង​នោះ​ប្រឈម​នឹងការ​ឆ្លង​រាល​ដាល​យ៉ាង​ខ្លាំង​បំផុត​ជា​ប្រវត្តិ​ សាស្ត្រ​។ លោកស្រី​បន្ត​ថា ប្រទេស​ឆាដ​ជួប​ប្រទះ​នឹង​ការ​ឆ្លង​រាល​ដាល​ជំងឺ​អាសន្ន​រោគ​អាក្រក់​បំផុត​ ចំណែកនៅ​ប្រទេស​កាមេរូន​ស្រុក​៩​ភាគ​១០​មាន​ឆ្លង​ជំងឺ​នោះ​ ហើយ​អត្រា​អ្នក​ស្លាប់​នៅ​ភាគ​ខាង​លិច​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ កុងហ្គោ​​មាន​លើស​ពី​៥%។

ប្រទេស​៥​គឺ​ កា​មេ​រូន ហ្គា​ណា នី​ហ្សេរីយ៉ា សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ​ និង​ឆាដ​ដំណាង​ឱ្យ​៩០%​នៃ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​អាសន្ន​រោគ​ដែល ​ជំរឿន​ឃើញ​ក្នុង​ប្រទេស​ជាង​២០។ ជាមួយ​និង​ការ​ព្យា​បាល​សម​ស្រប​បណ្តា​អង្គ​ការ​មនុស្ស​ធម៌​យល់​ថា អត្រា​អ្នក​ស្លាប់​ត្រូវ​មាន​ទាប​ជាង​១%៕

ដកស្រង់ :  kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: