Home > ព័ត៌មានអន្តរជាតិ > ប្រេងធ្លាយ​​អណ្តែត​ក្នុង​​​ដែនទឹក​​នៃ​ឆ្នេរ​​សមុទ្រ​​​​នូវែល​ហ្សេឡង់​

ប្រេងធ្លាយ​​អណ្តែត​ក្នុង​​​ដែនទឹក​​នៃ​ឆ្នេរ​​សមុទ្រ​​​​នូវែល​ហ្សេឡង់​

​អាជ្ញាធ​ររាយការណ៍​​​កាលពីថ្ងៃទី​​​១១ តុលា ​​​​ថា នាវា​​ដឹកកុងតឺន័រ​មួយគ្រឿង ​បានលិចពេល​​ធាតុអាកាស​​​​អាក្រក់​ក្នុងដែន​ទឹក​នៃ​​​ឆ្នេរសមុទ្រ​​​​នូវែល​ ហ្សេឡង់ បង្ក​ឱ្យមា​នប្រេង​​​អណ្តែត​​​កាន់តែ​​​​ច្រើនឡើង​។ ​​ប្រេង​​​បានអណ្តែត​​​លើផ្ទៃទឹក​​​នៃ​បណ្តា​​​​កន្លែង​​កម្សាន្ត​​​ល្បីៗ​ ទាំងឡាយ​របស់​ប្រទេស​​នេះ​។​​

នាវា​ឈ្មោះ​ RENA ជានាវា​ដឹក​កុងតឺន័រ​​​ដោត​ទង់​ជាត់​លីបេរីយ៉ា​បានលិច​​កាលពីថ្ងៃទី​​៥ តុលា ​កន្ល​ងមក​នេះ ​​ពេល​​បុក​​នឹង​ថ្ម​​​​ប៉ប្រះទឹក ​នៅ​ចម្ងាយ​ប្រមាណ​ជា​​​២០គីឡូម៉ែត្រ ​​​​ពីដែនទឹក​​ក្រុង​ TAURANGA ភាគឦសាន​​កោះ​ខាងជើង​។ ​​ប្រេង​ប្រមាណ​​ជា​​​​៣៥០​តោន ក្នុង​ចំណោម​ប្រេង​​​១.៧០០​តោន ក្នុង​​នាវា​នេះបានធ្លាយ​​​ចេញ​ចូល​ក្នុងទឹក ។ ​​អាជ្ញាធរ​​​នូវែល​​ហ្សេឡង់​​​បាន​ស្នើ​ដល់​​​ប្រជាជន​​​​កុំ​ទៅកាន់​ កន្លែង​​​កម្សាន្ត​​​មាត់សមុទ្រ​​​តំបន់ ហើយ​កុំ​បរិភោគ​ផលិត​ផល​សមុទ្រ​។ ​​តំបន់​​​​រងការប៉ះពាល់​​​ដោយប្រេង​អណ្តែត​​​​នេះជា​តំបន់​ដែល​​​ ពួកអ្នកទេសចរ​និយម​ទៅ​កម្សាន្ត​​​​ ព្រោះ​​​សំបូរ​ខ្សាច់​។ រហូតមកទល់ពេលនេះ បក្សីជា​ច្រើន​​​ក្បាលត្រូវងាប់​ ហើយជាច្រើន​​ក្បាល​ទៀត​ត្រូវ​​​នាំ​យក​មក​ព្យាបាល​។​

អាជ្ញាធរ​សមុទ្រ​​​​នូវែលហ្សេឡង់​គូស​បញ្ជាក់​​​ថា ​​ធាតុ​​អាកាស​​អាក្រក់ ​​បានរុញ​ច្រាន​​​​​នាវា​នេះ​​ឱ្យ​​មក​ទើរ​លើ​​ថ្ម​ប៉ប្រះ​ទឹក​​​នា​ពេល​យប់ ​ថ្ងៃទី​​១០ មក​​​១១ តុលា៕

 

ដកស្រង់ : kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: