Home > ព័ត៌មានអន្តរជាតិ > មេដឹកនាំ​​ចិន ​និងវៀតណាម​​​ពិភាក្សា​​គ្នា​​​ដោយ​​​​ត្រង់​ៗ​​ពីបញ្ហា​​​សមុទ្រ​

មេដឹកនាំ​​ចិន ​និងវៀតណាម​​​ពិភាក្សា​​គ្នា​​​ដោយ​​​​ត្រង់​ៗ​​ពីបញ្ហា​​​សមុទ្រ​

​មេដឹកនាំ​​ចិន និង​វៀតណាម​​បានជួប​ពិភាក្សា​ គ្នា កាល​ពីរសៀលថ្ងៃទី​​​​១១ តុលា ។ ​ភាគីទាំង​​២​ក្នុង​កិច្ច​​​ពិភាក្សាគ្នា​នោះ​បាននិយាយ​ត្រង់​ៗ​​ពី​បញ្ហា​​ ​​​សមុទ្រ​។​ ការជួបពិភាក្សា​​​រវាង​អគ្គលេខា​បក្សកុំ​មុយ​នីស្ត​​ចិន លោក​ហ៊ូ ជីន​តាវ និងអគ្គ​លេខា​បក្ស​កុំ​មុយនីស្ត​​​វៀតណាម លោកង្វៀន​ ភូ​ជុង ​​ប្រព្រឹត្ត​​ទៅ​​នៅ​ឯ​មហាវិ​មាន​​​​ប្រជាជន​ក្រុង​ប៉េកាំង​។

យោងតាម​​សេចក្តីប្រកាស​មួយ​ចេញ​ផ្សាយ​​ក្រោយ​​​ការ​ ជួបពិភាក្សា​គ្នា​នេះ ​​ភាគីទាំង​​២​​​លើក​ឡើង​ដោយប្រើពាក្យ​​​វិជ្ជ​មាន​​​ពីកិច្ច​​​ព្រមព្រៀង​​ ​មួយស្តីពី​គោលការណ៍​​​ជា​មូលដ្ឋាននានាដែល​​​ផ្តល់​​ទិសដៅ​ឆ្ពោះទៅ​​រក​ ដំណោះស្រាយ​​បញ្ហា​សមុទ្រ ​​រវាង​ប្រទេសទាំង​​២​។​ ប្រការ​នេះ​​ជា​តំណាង​​នៃទិសដៅ​​សំខាន់​មួយ ដើម្បីដោះស្រាយ​​បញ្ហា​​​ទាំង​នោះ​​ដោយ​​សម​ស្រប​។​​

លោកហ៊ូ ​គូសបញ្ជាក់​ថា មុនពេល​​បញ្ហា​ទាំង​ឡាយ​​ត្រូវ​បានដោះស្រាយនា​ពេលចុង​ក្រោយ ​​ភាគីទាំង​​២​​ត្រូវ​​កុំ​ធ្វើ​​សកម្មភាពនានាដែល​​​អាច​ធ្វើ​​ឱ្យសភាពការណ៍ ​​កាន់តែ​ស្មុគ្រស្មាញ​​​។ បញ្ហា​ទាំង​​​ឡាយត្រូវ​ដោះ​ស្រាយ​ជាមួយឥរិយាបថ​​​ស្ងប់​ស្ងៀម និង​​ស្ថាបនា​ដើម្បី​​​កុំ​ឱ្យប៉ះពាល់​​ដល់ទំនាក់​ទំនង​​​រវាងប្រទេស​ទាំង​២ និង​បក្សទាំង​​​២​​ ព្រម​ទាំង​​ដល់​សន្តិភាព និងស្ថេ​រភាព​ក្នុង​សមុទ្រ​​ចិន​ខាង​ត្បូង​។​

លោក​ហ៊ូ ​ក៏​អំពាវ​នាវ​​​ផងដែរ ​​ដល់​ប្រទេស​ទាំង​​២​​​ឱ្យ​​គិត​ដល់​​​ការធ្វើអាជីវកម្ម​រួមគ្នា និង​​ការ​ចរចា​​​យ៉ាង​សកម្ម​ក្នុង​ន័យនេះ ​​ព្រមទាំង​​ធ្វើស​កម្ម​ភាព​​ជាក់ស្តែង​​​​ទាំងឡាយក្នុង​​រយៈ​ពេលដ៏ខ្លី ៕​

ដកស្រង់ : kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: