Home > ព័ត៌មានក្នុងប្រទេស > រកឃើញ​ឈើប្រណីត​​​នៅផ្ទះ​សំណាក់​​​អនុប្រធាន​​ភូមិបាល​​ស្រុកវាល​វែង​​ជាង​4ម៉ែត្រ​គូប​

រកឃើញ​ឈើប្រណីត​​​នៅផ្ទះ​សំណាក់​​​អនុប្រធាន​​ភូមិបាល​​ស្រុកវាល​វែង​​ជាង​4ម៉ែត្រ​គូប​

ខេត្តពោធិ៍​សាត់​​​​​ ៖ ​ឈើប្រណីត​​​សរុប​​​​៤,៣៥០ម៉ែត្រគូប ដែល​​​ស្តុកទុក​ក្នុងផ្ទះសំណាក់​​​របស់​លោកអនុប្រធាន​​ភូមិបាល​​​ ស្រុកវាលវែង ​​បានត្រូវសមត្ថកិច្ច​​​​រឹបអូស​​យកមក​រក្សាទុក​​នៅ​កន្លែង​​​​ស្នាក់ការ​ ដែនជំរក​​​សត្វ​ព្រៃ​​​​ភ្នំ​សំកុស កាល​ពី​ថ្ងៃទី​​​​៦ តុលា ​​​​​កន្លង​មក​​។

លោកប៉ង់ ច័ន្ទ​​​​សុយុទ្ធ​​​រ៉ា ព្រះរាជអាជ្ញា​​​​​អម​សាលា​ដំបូង​ខេត្តពោធិ៍សាត់ ​បានប្រាប់កោះ​សន្តិ​ភាព​​​នា​រសៀលថ្ងៃទី​​​១២ ​តុលា ​​ថា ឈ្មោះ​​ហួត ​ហឿន ហៅ​​រិន ភេទប្រុស អាយុ​​ជាង​​​​៤០ឆ្នាំ ​រស់​នៅភូមិ​​-ឃុំប្រមោយ​​ ជា​អនុប្រធាន​​ភូមិ​​បាល​ស្រុក​វាល​វែង​​មានទំនាស់​​​​ជាមួយអ្នក​ជិតខាង ​​ហើយ​ត្រូវ​បាន​ដើមបណ្តឹង​​​ចោទប្រកាន់​​​​ថា បាន​ដកបង្គោល​​របង​ដែលគេ​ដាំ​លើព្រំដីរបស់​គេ​បំផ្លាញ​ចោល​មួយ​​លើកជា​​ពី​ រលើក​មក​ហើយ ។ ​ដោយ​​មាន​​​​ពាក្យ​បណ្តឹង​​​យើង​ក៏​បានចាត់​ការ​​ចេញ​ដីកា​​​​កោះហៅ​ឈ្មោះ​ ហួត ហឿន ​ហៅ​រិន​នេះ​​ឱ្យ​មក​​បំភ្លឺ​នៅ​​តុលាការ​​ តែ​​​ឈ្មោះនេះ​​មិន​ព្រម​​មក​សោះ ​​​ទើបនៅថ្ងៃទី​​​​​៦ ​​តុលា ​​យើងអនុវត្ត​​​​​ដីកា​​ តែឈ្មោះ​​នេះបានរត់គេចខ្លួន​បាត់។ លុះ​​​ពេល​ចូល​ឆែកឆេរ​​​​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​មាន​លាក់​ស្តុក​​​ឈើ​ ប្រណីត​ចម្រុះ​​​​ លោក​ក៏​បញ្ជា​​​ឱ្យ​​​​​ខាង​មន្ត្រី​បរិស្ថាន​​​សហការជាមួយ​​​ប៉ូលិស ​​​ប៉េ​អឹម រឹបអូស​​យកមករក្សាទុក​​​​នៅផ្នែក​​​​ដែន​ជំរក​សត្វ​ព្រៃ​ភ្នំ​សំកុ​ស​តែម្តង ​។

លោក​ព្រះ​រាជ​​អាជ្ញា​​រង​បញ្ជាក់​ថា ​​ដីកា​នាំខ្លួន​នោះ​​​ចោទពីបទ​​ធ្វើ​ឱ្យ​ខូច​​ខាត​ទ្រព្យ​​​​​សម្បត្តិ​​​ អ្នកដទៃ​​ដោយ​​​ចេតនា​​​ ឯការ​រឹបអូស​​ឈើប្រណីត​​​​ក្នុង​ផ្ទះ​​នេះ​គឺ​​ចោទប្រកាន់​​​​​ពីបទប្រមូល​​ សសន្និ​ធិ​ផល​​​-អនុ​ផល​​​ធនធានធម្មជាតិ​ដោយ​​​​គ្មាន​ការ​អនុញ្ញាត​​តាម​​​ មាត្រា​​៥៩ ដែល​ការស្តុក​​​ទុកឈើ​ក្នុង​តំបន់​​អភិរក្ស​​​​ច្បាប់​​បាន​ហាមដាច់ខាត​។ ​​ចំពោះចុង​​ចោទ​ដែល​រត់គេចខ្លួន​បាត់នោះ​ពេល​ត្រឡប់​មកវិញ ​​យើង​នឹង​​​ចាត់ការ​តាម​ដើម​បណ្តឹង​​​​តទៅទៀត៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: