Home > ព័ត៌មានក្នុងប្រទេស > ស៊ូណាមិក្នុង​បក្ស​សម រង្ស៊ី គ្រោះ​ធម្មជាតិ​កំពុង​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ បែរ​ជា​បក្ស​នេះ​រវល់​ទាស់​គ្នា

ស៊ូណាមិក្នុង​បក្ស​សម រង្ស៊ី គ្រោះ​ធម្មជាតិ​កំពុង​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ បែរ​ជា​បក្ស​នេះ​រវល់​ទាស់​គ្នា

រដូវ​បោះ​ឆ្នោត​បាន​ខិត​ជិត​ម​ក​ដល់​ គណ​បក្ស​នយោ​បាយ​ភាគ​ច្រើន កំ​ពុង​មាន​ការ​​មមា​ញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ និង​ពង្រឹង​កម្លាំង​​តាម​មូល​ដ្ឋាន​ ដែល​ជា​សមា​ជិក​​គណ​ប​ក្ស​​របស់​ខ្លួន​។ ចំណែក​គណ​បក្ស​កាន់​អំណាច គឺ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​វិញ ដោយ​មាន​ភាព​រឹង​មាំ​ខ្លាំង​លើ​គ្រប់​វិស័យ​ ពិសេស​​រចនា​សម្ព័ន្ធ​​​គ្រប់​គ្រង​ជាន់​ថ្នាក់​​មាន​ភាព​ល្អ​ប្រ​សើរ​​ហើយ​ នោះ​ក៏​បាន​បង្ហាញ​ភាព​រវល់​​វក់​វី​នឹង​ការ​ចុះ​ជួយ​ប្រ​ជា​​ពល​រដ្ឋ​​ដែល​ រង​គ្រោះ​ទឹក​ជំនន់​​ ដោយ​មិន​គិត​ពី​​និន្នា​ការ​គណ​បក្ស​នយោ​បាយ​ឡើយ​។​ ម្យ៉ាង​វិញ​ទៀត​ គណ​បក្ស​​​ប្រ​ជា​ជន​កម្ពុជា ថែម​​​ទាំង​បាន​អំពាវ​នាវ​ស្វែ​ករ​ក​ជំនួយ​គ្រប់​រូប​ភាព​ពី​អង្គ​​ការ​ជាតិ អន្តរ​ជាតិ គណ​បក្ស​ន​យោ​បាយ​ក្នុង​ស្រុក​ឱ្យ​ងាក​មក​ជួយ​ប្រ​ជា​ពល​រដ្ឋ​ ដែល​លិច​លង់​ដោយ​គ្រោះ​ធម្ម​ជាតិ​គំរាម​​កំ​ហែង​ដ៏​​ធ្ងន់​ធ្ងរ​នេះ​។

ដោយ​ឡែក​គណ​បក្ស​សម​ រង្ស៊ី វិញ​គួរ​ឱ្យ​អស់​សំណើច​ណាស់ គឺ​​គណ​បក្ស​នេះ​កំ​ពុង​តែ​រវល់​ឈ្លោះ​បែក​បាក់​ផ្ទៃ​ក្នុង​​​ ក្នុង​ការ​ដណ្តើម​អំណាច​​គ្នា​ក្នុង​គណ​បក្ស​ ដោយ​មិន​រវល់​នឹង​បញ្ហា​​ចំពោះ​មុខ ដែល​ប្រ​ទេស​ជាតិ​​​កំពុង​ជួប​ប្រ​ឈម​យ៉ាង​ធ្ងន់​ធ្ងរ​​នូវ​គ្រោះ​ទឹក​ជំនន់ ​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ​​គណ​បក្ស​សម​ រង្ស៊ី​ ដែល​តែង​តែ​​អួត​ក្អេង​ក្អាង​ថា ជា​គណ​បក្ស​ប្រ​កាន់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នោះ បែរ​ជា​ដើរ​​មិន​ចំ​ផ្លូវ​លទ្ធិប្រ​ជា​ធិប​តេយ្យ​ពិត​ប្រា​កដ​ ដែល​ខ្លួន​តែង​តែ​លើ​ក​ឡើង​នោះ​​ទេ ថែម​ទាំង​​​បាន​អនុវត្ត​ផ្ទុយ​ពី​​គោល​ការណ៍​នេះ​ទៅ​វិញ ដោយ​បណ្តេញ​សមា​ជិក​ជាន់​ខ្ពស់ ថ្នាក់​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា ចេញ​ពី​បក្ស​ដោយ​គ្រាន់​តែ​លាប​ ពណ៌​​​ចោទ​ប្រ​កាន់​ក្រុម​សមា​ជិក​ទាំង​នោះ ថា​ក្បត់​គណ​បក្ស​ និង​ជា​ខ្សែរយៈ​ឱ្យ​អ្នក​នេះ​អ្នក​នោះ​។

បើ​យើង​បិទ​ភ្នែក​និ​ង​ស្រ​មៃ​បន្តិច​ទៅ យើង​នឹង​ឃើញ​ដល់​របប​គ្រប់​គ្រង​របស់​ខ្មែរ​ក្រ​ហម បី​ឆ្នាំ​​ប្រាំ​បី​ខែ​​និងម្ភៃ​ថ្ងៃ ដែល​បាន​សម្លាប់​ប្រ​ជា​ពល​រដ្ឋ​ស្លូត​ត្រង់​ជិត ពីរ​លាន​នាក់​នោះ គឺ​មាន​រូប​ភាព​ដូច​គ្នា​នឹង​​រូប​មន្ត​​​ដែល​គណ​បក្ស​សម​ រង្ស៊ី បាន​យក​មក​ប្រើ​លើ​សមា​ជិក​ជាន់​ខ្ពស់ នៃ​គណ​បក្ស​នេះ​អញ្ចឹង ព្រោះ​ថា បើ​គេ​ចង់​សម្លាប់​នរណា​ម្នាក់​នៅ​ក្នុង​របប​នោះ គេ​គ្រាន់​តែ​​លាប​ពណ៌​អ្នក​នោះ​ថា ជា​ជន​ក្បត់​បដិវត្តន៍ គឺ​ជា​ការ​ស្រេច។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ជាង​នេះ​ទៀត​នោះ គឺ​បន្ទាប់​ពីមាន​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​អ្នក​​តំណាង​​រាស្ត្រ​​​​ ម្នាក់​មក​ពី​គណ​បក្ស​សម​ ​រង្ស៊ី ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​​ពី​តួ​នាទី​ជា​អ្នក​តំណាង​រាស្ត្រ​ពេល​ថ្មី​ ៗនេះ ទៅ​តុលា​ការ​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​​យុត្តិ​ធម៌ បែ​រ​ជា​ត្រូវ​បាន​លោក​គង់​ គាំ ប្រ​ធាន​ស្តី​ទី​គណ​បក្ស​សម រង្ស៊ី​ ព្រ​មាន​ដល់​ចៅ​ក្រម​ឱ្យ​បញ្ឈប់​ការ​ប្រើ​អំណាច​តុលា​ការ មក​ជ្រៀត​ជ្រែក​លុប​ឈ្មោះ​នេះ​ទៅ​វិញ ដែល​ជា​ទង្វើ​របស់​លោក​គង់ គាំ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ​ជា​ការ​កៀប​សង្កត់​ និង​​ជ្រៀត​ជ្រែក​យ៉ាង​កម្រោល ទៅ​លើ​ប្រ​ព័ន្ធ​តុលា​ការ​​​កម្ពុជា ដែល​ជា​ស្ថា​ប័ន​ឯក​រាជ្យ​​ត្រូវ​តែ​មាន​កាតព្វ​កិច្ច​ចាត់​ការ​ទៅ​តាម​នី​ តិ​វិធី​​នៃ​ច្បាប់​។

ដូច្នេះ​​ទង្វើ​របស់​គណ​បក្ស​សម រង្ស៊ី​ ជា​ពិសេស​​លោក​សម រង្ស៊ី ផ្ទាល់​គឺ​ជា​អំពើ​អ​មនុស្ស​ធម៌ និង​ឃោរ​ឃៅ មិន​ចាញ់​របប​ខ្មែរ​ក្រហម​​ឡើយ ព្រោះ​បាន​បោក​ប្រាស់​ទាំង​កម្លាំង​​​កាយ​ចិត្ត ពេល​វេលា និង​ប្រាក់​​កាក់​របស់​អ្នក​ដទៃ​យ៉ាង​ច្រើន​ហើយ ទើប​ធ្វើ​ការ​ទាត់​អ្នក​នោះ​ចោល ដោយ​គ្មាន​នឹក​ទៅ​ដល់​គុណ​​បំ​ណាច់​​​នៃ​ការ​ត​ស៊ូ​របស់​អ្នក​ទាំង​នោះ​ បន្តិច​បន្តួច​សោះ​ឡើយ ដែល​ផ្ទុយ​ស្រ​ឡះ​ពី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា តែង​តែ​យក​ចិត្ត​​​ទុក​ដាក់​គ្រប់​​យ៉ាង​ដល់​សមា​ជិក​ គឺ​គ្រប់​គ្នា​​សុទ្ធ​តែ​​ទទួល​បាន​ការ​សណ្តោស​ប្រ​ណី និង​គិត​គូ​រពី​ថ្នាក់​ដឹក​នាំកំពូល​ៗ​។ របៀប​នៃ​ការ​ដឹក​នាំ​ដ៏​ល្អ​នេះ ទើប​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​មាន​ភាព​រឹង​មាំ​ដូច​សព្វ​ថ្ងៃ​​នេះ​។

ប៉ុន្តែ​រឿង​ដែល​គួរ​ឱ្យ​​អាណិត​អាសូរ​ជាង​នេះ​ទៅ​ទៀត ​នោះ គឺ​អង្គ​ការ​ជាតិ អន្តរ​ជាតិ និង​ក្រុម​អ្នក​វិភាគ​​ឯក​រាជ្យ​ ដែល​តែង​តែ​ប្រ​កាស​គាំ​ទ្រ​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​មិន​ដាច់​ពី​មាត់​ថា ​អយុត្តិ​ធម៌​អញ្ចេះ​​​អយុត្តិ​ធម៌​អញ្ចុះ​ តែ​ដល់​ពេល​គណ​បក្ស​សម រង្ស៊ី បណ្តេញ​សមា​ជិក​តំណាង​រាស្ត្រ​ និង​សមា​ជិក​ព្រឹទ្ធ​សភា ដែល​ខុស​​នឹង​គោល​ការណ៍​​លទ្ធ​ិ​ប្រ​ជា​​ធិប​តេយ្យ​ និង​​ជា​ការ​ប្រ​មាថ​ដល់​​​អ្នក​​បោះ​ឆ្នោត​​ឱ្យ​គណ​បក្ស​​របស់​ខ្លួន ស្រាប់​តែ​​មាន​សភាព​ស្ងាត់​ឈឹង​គ្មាន​ក្រុម​ណា​​មួយ​​​ចេញ​មក​ជួយ​​បក​​ ស្រាយ​ដោយ​​សំ​អាង​ច្បាប់​នេះ​ច្បាប់​នោះ​សោះ បែ​រ​ជា​ទុក​ឱ្យ​ក្រុម​​អ្នក​តំណាង​​រាស្ត្រ​​ទាំង​​​នោះ​ទទួល​រង​អយុត្តិ​ ធម៌​តាម​កម្ម​ព្រេង​​វាសនា​​ទៅ​វិញ នេះ​​ហើយ​​ដែល​គេ​​តែង​តែ​​និយាយ​ថា ការ​អនុវត្ត​ច្បាប់​ពី​រ​ខុស​គ្នា​លើ​បញ្ហា​តែ​មួយ​ ដែល​ក្រុម​អង្គ​ការ​ជាតិ អន្តរ​ជាតិ​ខ្លះ និង​អ្នក​វិភាគ​ឯក​រាជ្យ​មួយ​ចំនួន​តែង​តែ​ប្រកាន់​យក​ដើម្បី​ធ្វើ​ការ​ចោទ​ ប្រ​កាន់​​លើ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​កន្លង​មក​នោះ​។

សរុប​សេច​ក្តី​មក សកម្ម​ភាព​គណ​បក្ស​សម រង្ស៊ី ដែល​បាន​ធ្វើ​មក​លើ​សមា​ជិក​ជាន់​ខ្ពស់​​របស់​គណ​បក្ស​​ខ្លួន​ឯង​បែប​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ក្រ​ឡែក​ដល់​មតិ​ជាតិ អន្តរ​ជាតិ ថា ​ជា​អំពើ​​ផ្តាច់​ការ​ និង​អមនុស្ស​ធម៌​​គ្មាន​ការ​ទទួល​ខុស​ត្រូវ​មិន​អាច​ទុក​ចិត្ត​បាន​ទាំង​ ក្នុង​ក្រប​ខណ្ឌ​គណ​បក្ស​ និង​ក្នុង​ក្រប​ខណ្ឌ​ជាតិ ថែម​ទាំង​មិន​បាន​ជួយ​ជំរុញ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នៅ​កម្ពុជា ​ឱ្យ​បាន​ល្អ​ប្រសើរ​ទៀត​ផង​។ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឱ្យ​ការ​អនុវត្ត​លទ្ធ​ប្រ​ជា​ធិប​តេយ្យ​ក្នុង​ក្រប​ខណ្ឌ​ គណ​បក្ស​នេះ​ និង​ការ​បញ្ចេញ​មតិ​ទស្ស​នៈ​ក្នុង​ក្រ​ប​ខណ្ឌ​បក្ស​ នឹង​​ថយ​ចុះ​​​ហើយ​លក្ខណៈ​ទាំង​នេះ​​នឹង​ធ្វើ​ឱ្យ​គណ​បក្ស​សម​ រង្ស៊ី ឈាន​ទៅ​រក​ភាព​បែ​ក​បាក់​​​កាន់​តែ​ខ្លាំង​ទៅ​ៗ និង​ភាព​រលំ​រលាយ​នា​ពេល​អនា​គត​​​ជាក់​ជា​មិន​ខាន​​ឡើយ​៕

ដកស្រង់ : kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: