Home > ព័ត៌មានអន្តរជាតិ > ​ភូមា​ចាប់​ផ្តើម​ដោះលែង​​​ពួក​​​អ្នកទោស​​​នយោបាយ​

​ភូមា​ចាប់​ផ្តើម​ដោះលែង​​​ពួក​​​អ្នកទោស​​​នយោបាយ​

​អង្គការ​ក្រៅរដ្ឋាភិបាល​​មួយ​មានទីតាំង​នៅ​​ប្រទេសថៃ ​គូសបញ្ជាក់​កាលពីថ្ងៃទី​​១២ តុលា​ ថា អ្នកទោស​​នយោបាយ​​ជាង​​៧០នាក់ ស្ថិត​ក្នុង​​ចំណោម​​​ពួកអ្នកទោស​​​ដែល​ទទួល​ការ​ដោះ លែង​​ដោយ​​របប​ភូមា​។ ​តែ​​​តួលេខ​នេះ​​​នៅ​ពុំ​ទាន់​​ជា​តួលេខ​​ស្ថាពរ​​​​នៅឡើយ​។​

លោក​​​អ៊ុង ​ខាអ៊ីញ មីន​ នៃ​​​សមាគម​​​ជួយ​ដល់​​​អ្នកទោស​​នយោបាយ AAPP ថ្លែង​ថា ​​ខ្ញុំ​គិត​ថា ​​នឹង​​ឃើញ​​​​​អ្នកទោស​​​នយោបាយ​​​ឯទៀតៗ​ទទួលការ​ដោះលែង​​​។ ក្នុង​​ចំណោមអ្នក​​ទោស​នយោបាយ​​​ទាំងនេះ ​​រួមមាន​​​តារា​កំប្លែង​ លោក​​ហ្សារ​​ហ្គាណារ ​ដែលចេញ​ពី​គុកនា​​ពេលព្រឹក​ព្រលឹម​​ថ្ងៃទី​​​១២ តុលា ។ ​លោកត្រូវ​​​ចាប់ខ្លួន​កាល​ពី​ឆ្នាំ​​២០០៨​ ក្រោយ​ពីរៀប​ចំ​​ជំនួយ​​ជួយ​ដល់​​បណ្តា​​ជនរងគ្រោះ ដោយព្យុះ​ឈ្មោះ NARGIS (ស្លាប់ និងបាត់ខ្លួន​១៣៨.០០០នាក់​) ហើយ​​​រិះ​គន់​​​ការ​គ្រប់​គ្រង​​គ្រោះមហន្តរាយ​​​របស់​រដ្ឋ​អំណាច​។ ​លោកត្រូវ​ទទួលការ​​កាត់​ទោស​​​​​​សរុប​ដាក់​​​​គុក​ដល់​ទៅ​​​​៥៩​ឆ្នាំ ​​បន្ទាប់មក​​​​កាត់​​បន្ថយ​​​មក​នៅត្រឹម​​​​៣០ឆ្នាំ​។​ អាជ្ញាធរ​​​ភូមា​បានប្រកាស​​​​កាល​ពីថ្ងៃទី​​​​១១​ តុលា ​ពីកា​​​រដោះ​លែង​​​អ្នកទោស​​ជាង​​​​៦.៣០០​នាក់​។​

គណបក្ស​​ប្រឆាំង​​​សម្ព័ន្ធភាព​​ជាតិ​​ដើម្បី​ លទ្ធិប្រជាធិបតេយ្យ LND របស់លោកស្រី​​​​អ៊ួង សាន់ស៊ូជី ​​រៀបរាប់​ពីការ​​ដោះលែង​​សមាជិក​របស់​ខ្លួន​​២៣​នាក់ ៕​

ដកស្រង់ : kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: