ព្រឹត្តិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី 12 តុលា
*ឆ្នាំ១៩១៨
-ភ្លើងឆេះព្រៃដ៏សាហាវមួយបានសម្លាប់មនុស្ស៤៥៣ក្នុងតំបន់ Minnesota ភាគខាងជើងសហរដ្ឋអាមេរិក ។
*ឆ្នាំ១៩៦៤
– សហភាពសូវៀត បានបាញ់បង្ហោះយានអវកាស Voskhod 1 ចូលទៅក្នុងគន្លងភពផែនដី ។ យានអវកាសនេះបើកបរដោយអវកាសយានិកចំនួន២ទៅ៣នាក់ដែលពុំមាន ពាក់អាវអវកាសការពារ ។
*ឆ្នាំ១៩៦៨
-ប្រទេសហ្គីណេ ទទួលបានឯករាជ្យពីប្រទេសអេស្ប៉ាញ ។
*ឆ្នាំ១៩៧០
– សង្គ្រាមវៀតណាម ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក រីឆាត និកសុន បានប្រកាសថា អាមេរិកនឹងដកកងទ័ពចំនួន៤ម៉ឺននាក់មុនពេលបុណ្យណូអែល ។
*ឆ្នាំ១៩៧៦
-សាធារណ រដ្ឋប្រជាមានិតចិនបានប្រកាសឈ្មោះលោក Hua Guofeng គឺជាអ្នកស្នងតំណែងលោកម៉ៅសេទុង ឱ្យធ្វើជាប្រធានគណបក្សកុម្មុយនីស្តចិន។
*ឆ្នាំ១៩៨៣
-អតីត នាយករដ្ឋមន្ត្រីជប៉ុនលោក Tanaka Kakuei ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ក្រោយពីរកឃើញកំហុសទទួលយកសំណូក២លានដុល្លារពីក្រុមហ៊ុន Lockheed។
*ឆ្នាំ២០០៧
-ឥណ្ឌូណេស៊ី និងអូស្ត្រាលី បានប្រារព្ធខួបលើកទី៥ ដើម្បីរំលឹកដល់ការបំផ្ទុះគ្រាប់បែកនៅកោះបាលី កាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សអស់ចំនួន២០២នាក់ ។
*ឆ្នាំ២០១០
-យ៉ាងហោច ណាស់អ្នកដំណើរចំនួន៤១នាក់បានស្លាប់ បន្ទាប់ពីមានការបុកគ្នារវាងរថយន្តក្រុង និងរថភ្លើងក្នុងតំបន់ Dnipro ភាគខាងកើតប្រទេសអ៊ុយក្រែន៕