Home > ព័ត៌មានក្នុងប្រទេស > ឃាត់ខ្លួន ពលរដ្ឋ ១៤នាក់ លួចឆ្លងដែន ចូលទឹកដីថៃ អូសឈើខុសច្បាប់

ឃាត់ខ្លួន ពលរដ្ឋ ១៤នាក់ លួចឆ្លងដែន ចូលទឹកដីថៃ អូសឈើខុសច្បាប់

ឧត្តរមានជ័យ : ប្រជាពលរដ្ឋខ្មែរ ១៤ នាក់ត្រូវបាន កម្លាំងនគរបាល ស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួន ត្រង់ចំណុចចន្លោះ ភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង២៤ និង០០ នាទីតាមផ្លូវ ព្រៃឆ្ពោះទៅភ្នំដងរ៉ែក ច្រក ជប់រុន ដោយមានបំណង ចូលក្នុងទឹកដីថៃអូស ឈើក្រញូងខុសច្បាប់ ។

ពេលឃ្លាត់ខ្លួននោះដែរ កម្លាំងនគរបាលបាន ឆែកឃើញសម្ភារះ ជាប់តាមខ្លួនដូចជា ស្បៀង ចាន ឆ្នាំង មុង ភួយ និងសម្ភារះសម្រាប់ ស្នាក់នៅមួយចំនួនទៀត។

សេចក្តីរាយការណ៌ពីសមត្ថកិច្ច ពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា ពលរដ្ឋទាំងនោះរួមមាន ទី១- ឈ្មោះ យ៉េត យ៉ាប ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ ខេត្តប៉ៃលិន ទី២- ឈ្មោះ សៀង ផាន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៣- ឈ្មោះ ភឿន នន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៤- ឈ្មោះ ញឹម ង៉ែត ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៥- ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៦- ឈ្មោះ ប៉ាត ផល ភេទប្រុស អាយុ ៣៩ ឆ្នាំ នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៧- ឈ្មោះ អែម ភូ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៨- ឈ្មោះ ផន ចាន់ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៩- ឈ្មោះ សេក កែម ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី១០- ឈ្មោះ គង់ រ៉ម ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី១១- ឈ្មោះ សំ អន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី១២- ឈ្មោះ ម៉ូ គា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី១៣- ឈ្មោះ កង រឹត  ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី១៤- ឈ្មោះ អ៊ុក លុន  ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ពលរដ្ឋទាំង១៤ នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នាំខ្លួនមកអធិការដ្ឋានដើម្បី  ធ្វើការអប់រំ និង កិច្ចសន្យាបញ្ឈប់មិន ឲ្យឡើងទៅអូសឈើ ក្នុងទឹកដីថៃបន្តទៀត ហើយបានបញ្ជូនពួកគេឲ្យ វិលត្រឡប់ទៅ ស្រុកកំណើតវិញរៀងៗខ្លួន ៕

  1. No comments yet.
  1. No trackbacks yet.

Leave a comment