Home > ព័ត៌មានអន្តរជាតិ > ដំណាំ​អាភៀន​មាន​ការ​កើន​ឡើង​​​នៅ​អាហ្វហ្គានីស្ថាន

ដំណាំ​អាភៀន​មាន​ការ​កើន​ឡើង​​​នៅ​អាហ្វហ្គានីស្ថាន

​យោងតាមរបាយការណ៍​​​មួយរបស់​​ អ.ស.ប ​​ចេញផ្សាយ​កាលពីថ្ងៃទី​​១១ តុលា ​កន្លង​មក​​នេះ ​ថា ដំណាំ​អាភៀន​​នៅអាហ្វហ្គានីស្ថាន​មានការ​កើនឡើង​​​​ដល់​ទៅ​​៧% ​កាលពីឆ្នាំ​​​ទៅមិញ ​ដោយសារ​​​​អសន្តិសុខ និងការកើនឡើងនៃ​​តម្លៃ​អាភៀន​។​

យោងតាម​​ការសិក្សា​​​​លើ​អាភៀន​​អាហ្វហ្គានី​ស្ថាន​ ក្នុងឆ្នាំ​​​​២០១១ ចេញ​ផ្សាយ​កាលពី​​ថ្ងៃទី​​​​១១ តុលា ​កន្លង​មក​នេះ ដោយការិយាល័យ អ.ស.ប ​​ប្រឆាំង​គ្រឿងញៀន​ និងឧក្រិដ្ឋកម្ម ​ONUDC ថា ដំណាំ​អាភៀន​នៅអាហ្វហ្គានីស្ថាន​​បានកើន​ឡើង​ដល់​​​១៣១.០០០​ហិកតា ​​បើ​ប្រៀប​ធៀប​​​ទៅនឹង​​​​១២៣.០០០​ហិកតា ​​កាលពី​​​២​ឆ្នាំ​មុន
នេះ​។ ​​សរុបផលិត​កម្ម​​អាភៀន​​បាន​កើន​ពី​​​​៣.៦០០​តោន ​ក្នុងឆ្នាំ​២០១០ ​​ដល់​​៥.៨០០​តោន ក្នុង​​​​ឆ្នាំ​​២០១១​។​

ទោះបីជា​​រដ្ឋាភិបាល​​​​​អាហ្វហ្គានីស្ថាន​​​បាន​ បង្កើន​​​​ការ​ខិតខំ​​​ប្រឹងប្រែង​​ដើម្បីលុបបំបាត់​ចោល​​ដំណាំ​អាភៀន​​ឱ្យ​ បាន​​​​៦៥% ​និង​​​ចាប់​រឹប​អូស​​​យក​​បានអាភៀនយ៉ាង​ច្រើន​​នា​ឆ្នាំ​​២០១១​នេះ​​ក៏ដោយ ​ក៏រដ្ឋាភិបាល​នោះ​ និងសម្ព័ន្ធ​មិត្ត​​អន្តរជាតិ​​​​នៅតែពុំ​អាច​​កម្ចាត់​​​​ដំណាំអាភៀន​​​ ក្នុង​ប្រទេស​នេះ​​ដែរ​។​ ក្នុងឆ្នាំ​​​២០១១ ​តម្លៃ​​នៃផលិត​កម្ម​អាភៀន​​​មាន​ដល់​​១,៤ពាន់​លាន​ដុល្លារ ​តំណាង​ឱ្យ​​៩% ​នៃ​ផល​ទុន​​ជាតិសរុប ៕​

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: