Home > ព័ត៌មានអន្តរជាតិ > ថៃស្នើឲ្យ UNESCO ផ្តល់ជំនួយ ហិរញ្ញវត្ថុសង្គ្រោះ ប្រាសាទបុរាណ

ថៃស្នើឲ្យ UNESCO ផ្តល់ជំនួយ ហិរញ្ញវត្ថុសង្គ្រោះ ប្រាសាទបុរាណ

យោងតាមព័ត៌មាន INN នៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែ តុលា បានឲ្យដឹងថា អង្គការបេតិកភណ្ឌពិភពលោក UNESCO ប្រចាំប្រទេសថៃ ត្រៀមចុះប្រតិបត្តិការ ត្រូតពិនិត្យ ប្រាសាទបុរាណថៃ ដែលជាសម្បត្តិបេតិកភណ្ឌ ពិភពលោកស្ថិតក្នុងខេត្តព្រះនគរស្រីអាយុទ្យា បន្ទាប់ពីតំបន់នោះ ត្រូវបានគំរាមកំហែង ដោយទឹកជំនន់ អស់រយៈពេល ជាងមួយសប្ពាហ៍ ហើយរងការខូចខាតខ្លាំងជាងគេ គឺតំបន់ភាគខាងកើតខេត្ត ដែលសម្បូរទៅដោយប្រាសាទបុរាណ រូបសំណាក់អនុស្សាវរីយ៍ និងវត្តអារាម ដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានខូចខាតយ៉ាងដំណំ ដោយសារតែគ្រោះទឹកជំនន់។

ជាមួយគ្នានេះរដ្ឋាភិបាលថៃបានស្នើសុំឲ្យ UNESCO ផ្តល់ជំនួយផ្នែកហិរវត្ថុ ដើម្បីជួសជុលសម្បតិ្តបេតិកភណ្ឌ ពិភពលោកឡើងវិញ និងចុះមកជួយត្រួតពិនិត្យ ថែមទាំងស្នើឲ្យ UNESCO ដាក់ចេញនូវផែនការបន្ទាន់ សម្រាប់ជួយការពារប្រាសាទបុរាណ កន្លែងសំខាន់ៗមួយចំនួនទៀត កុំឲ្យមានការខូចខាតលើសពីនេះទៀត ៕

Photo by DAP-NEWS

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: