Home > ព័ត៌មានអន្តរជាតិ > នាវាធ្លាយប្រេង នៅញូហ្សេឡែន បង្កវិនាសកម្មធំធេង

នាវាធ្លាយប្រេង នៅញូហ្សេឡែន បង្កវិនាសកម្មធំធេង

តូរាំងកាៈ កប៉ាល់ដឹកកុងតឺន័រ ដ៏ធំមហិមាឈ្មោះរ៉េណា បានលេចធ្លាយប្រេងរាប់រយតោន ចូលទៅក្នុងសមុទ្រគៀក នឹងឆ្នេររបស់ប្រទេសញូហ្សេឡែន ហើយប្រេង ដែលលេចធ្លាយចេញ មកនេះ ត្រូវបានគេរំពឹងថា អាចនឹងមានការរីករាលដាល ទៅតំបន់សមុទ្រធំ បន្ទាប់ពីកាពីទែននាវា ជនជាតិហ្វីលីពីនម្នាក់ ដែលគ្រប់គ្រង លើនាវា រ៉េណាទាំងមូល បានទទួលរងនូវការចោទប្រកាន់ អំពីភាពធ្វេសប្រហែសរបស់ខ្លួន កាលពីថ្ងៃពុធ ទី១២ ខែ តុលា ។

តាមទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថានៅពេលនេះ គ្រោះមហន្តរាយដែលកើតឡើង ដោយសារតែការលេចធ្លាយប្រេងនោះ មានលក្ខណៈធំធេងណាស់ ដោយសារតែប្រេងខ្មៅកខ្វក់ បានអណ្តែតមកទើលើឆ្នេរសមុទ្រ របស់ប្រទេសញូហ្សេឡែន ដែលជាហេតុនាំប្រជាពលរដ្ឋ ក្នុងតំបន់មានការខឹងសម្បារជាខ្លាំង ព្រោះតែបញ្ហាបរិស្ថាន ហើយជាងនេះទៅទៀតនោះហ្វូងមច្ឆា និង សត្វស្លាប ព្រមទាំងសត្វដទៃៗជាច្រើនប្រភេទទៀត បានស្លាប់ពាសពេញតំបន់នោះ ផងដែរ។

គួរបញ្ជាក់ថា កប៉ាល់រ៉េណានេះ ដឹកកុងតឺន័រ ១៣៦៩ទូ បានបុកជាមួយនឹងថ្មប៉ប្រះទឹក នៅក្នុង ដែនសមុទ្ររបស់ប្រទេស ញូហ្សេឡែន កាលពីថ្ងៃទី០៥ ខែតុលា ដោយសារតែវាបានទទួលរងគ្រោះ នូវខ្សល់ព្យុះផងដែរ។ ចំពោះកុងតឺន័រ រាប់រយគ្រឿងទៅហើយ បានធ្លាក់ចូលទៅក្នុងសមុទ្រ ដែលជាហេតុនាំឲ្យមានការ ខាតបង់ជាខ្លាំង ហើយសកម្មភាពជួយសង្គ្រោះកម្មករ នៅលើកប៉ាល់នោះ បានក្លាយជារឿងសំខាន់ដែលត្រូវធ្វើមុនគេ ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: