Home > ព័ត៌មានអន្តរជាតិ > ប៉ូលិស​ម៉ិច​ស៊ិក​​ចាប់ខ្លួន​​មេ​ដឹក​នាំ​​ម្នាក់​នៃ​​ក្រុម​​រត់​ពន្ធ​​គ្រឿង​​ញៀន​ ZETAS

ប៉ូលិស​ម៉ិច​ស៊ិក​​ចាប់ខ្លួន​​មេ​ដឹក​នាំ​​ម្នាក់​នៃ​​ក្រុម​​រត់​ពន្ធ​​គ្រឿង​​ញៀន​ ZETAS

ក្រសួង​ការ​ពារ​ជាតិ​ម៉ិច​ស៊ិក​រាយ​ការណ៍​ថា អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន ZETAS នៅ​ក្នុង​រដ្ឋ​៣​ជាប់​ព្រំ​ដែន​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ហើយ​ជា​មនុស្ស​​ដែល​មេ​ដឹក​នាំ​ធំ​របស់​ក្រុម​នេះ​ឈ្មោះ​ HERIBERTO LAZCANO ទុក​ចិត្ត​ត្រូវ​បាន​ចាប់ខ្លួន​​កាល​ពី​ថ្ងៃ​ទី​១២ តុលា នៅ​ភាគ​ខាង​ជើង​ម៉ិច​ស៊ិក​។

បុរស​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​​សំខាន់​នៃ​ប្រតិ​បត្តិ​​ការ​ឧក្រិដ្ឋ​ទាំង​ឡាយ​ របស់​ក្រុម​ ZETAS ក្នុង​រដ្ឋ​ COAHUILA រដ្ឋ​ NUEVO LEON និង​រដ្ឋ TAMAULIPAS ។ ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​ការ​ពារ​ជាតិ​​ម៉ិច​ស៊ិក​ពុំ​បាន​លាត​ ត្រដាង​​ឈ្មោះ​របស់​ជន​នេះ​ឡើយ។ ការ​ចាប់ខ្លួន​នោះ​របស់​​កង​ទ័ព​កើត​មាន​នៅ​ទី​ក្រុង​សាល​ទី​ល​ឡូ រដ្ឋ​ធានី​នៃ​រដ្ឋ COAHUILA ក្រោយ​ការ​បាញ់​ត​គ្នា​យ៉ាង​ខ្លាំង​ក្លា​ដែល​បង្ក​ឱ្យ​មាន​ការ​ជ្រួល​ច្របល់ ​ក្នុង​ទី​ក្រុង​នេះ។ ជន​នេះ​នឹង​ត្រូវ​បង្ហាញ​មុខ​ដល់​សារ​ព័ត៌​មាន​នា​ថ្ងៃ​ទី​១៣ តុលា​។

ក្រុម ​រត់​ពន្ធ​គ្រឿង​ញៀន ZETAS បង្កើត​ឡើង​ ហើយ​ដឹក​នាំ​ដោយ​បណ្តា​អតីត​យោធា​នៃ​កង​ឯក​ភាព​ពិសេស​របស់​កង​ទ័ព​​ម៉ិច​ ស៊ិកត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន​ដែល​សាហាវ​បំផុត​ក្នុង ​ចំណោម​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន​សំខាន់ៗ​ក្នុង​ប្រទេស​ម៉ិច​ស៊ិក។ ក្រុម​នេះ​ក៏​អនុ​វត្ត​ដែរ​នូវ​ការ​ចាប់​ពង្រត់​ពួក​ជន​អន្តោ​ប្រវេសន៍​លួច​ លាក់​ និង​ដើរ​ប្លន់​ដើម្បី​ផ្គត់​ផ្គង់​ដល់​សង្គ្រាម​របស់ខ្លួន​ប្រឆាំង​ក្រុម​ រត់​ពន្ធ GOLFE ជា​អតីត​សម្ព័ន្ធ​មិត្ត​ ហើយ​បច្ចុប្បន្ន​ជា​គូ​ប្រជែង​ដ៏​សំខាន់​​បំផុត ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: