Home > ព័ត៌មានក្នុងប្រទេស > ប្រជាពលរដ្ឋ​ និងអាជ្ញាធរ​នាំគ្នា​​​​យកបាវ​ខ្សាច់​​​​ទប់ទំនប់បឹង​តាម៉ាត ការពារ​​លិច​តំបន់​​​ជាច្រើនទៀត​

ប្រជាពលរដ្ឋ​ និងអាជ្ញាធរ​នាំគ្នា​​​​យកបាវ​ខ្សាច់​​​​ទប់ទំនប់បឹង​តាម៉ាត ការពារ​​លិច​តំបន់​​​ជាច្រើនទៀត​

រាជធានីភ្នំពេញ​​​​ ៖ ​ទំនប់​បឹង​តា​​ម៉ាត ស្ថិត​​ក្នុង​​​ភូមិ​​​ខា សង្កាត់​​​ចោមចៅ ​​ខណ្ឌ​ដង្កោ ​​​កំពុង​​ទទួលរង​នូវការ​គំរាមកំហែង​​​​​ពី​​ទឹកជំនន់​ដែល​​ហៀរ​ចេញ​ពីបឹង​ ជើង​​​​ឯក ដោយ​​ទឹកបាន​​ហូរ​កាត់​​លើ​ផ្លូវ​​ទំនប់​​​​នោះ ចូលទៅក្នុង​បឹង​តាម៉ាត ប៉ុន្តែ​​​ត្រូវបាន​​ប្រជាពលរដ្ឋ​​​រួមជា​​​មួយ​អាជ្ញា​ធរ​​​មូល​ដ្ឋាន​​​

នាំគ្នា​​យក​បាវ​ខ្សាច់​ទប់​​​រារាំង​​មិន​ឱ្យ​ទឹកហូរ​​ប្រកប​ដោយ​​​​ជោគជ័យ ​។

ប្រសិន​​​បើ​បណ្តោយ​​​ឱ្យទឹក​ហូរ​​ចូល​បឹង​តាម៉ាត​នេះ ​តាមអំពើចិត្ត​​​​ ​ដោយ​មិន​​​​បាន​​​ទប់​នោះ​ទេ ទឹក​​​នឹង​អាច​ជន់លិច​​ភូមិជាច្រើន​​ទៀត នៅ​ក្នុងសង្កាត់​​ដង្កោ ជើង​ឯក ​​ព្រៃស ​​ចោមចៅ​​​និង​សង្កាត់​មួយ​ចំនួន​ទៀត​​​​​។ ​​​ដោយឡែក​​ទំនប់​​​​សណ្តរ​​ស្ទឹង​ព្រែក​ត្នោត​​​​ត្រង់ចំណុច​​ភូមិបាគូ សង្កាត់​​ដង្កោ​នោះដែរ ​​ក៏​កំពុង​ជន់​លិច​​យ៉ាង​គំហុក​​​ពីស្ទឹង​​ព្រែកត្នោត​​​​ស្ទើរតែ​​​ហៀរ​ ចេញ​​​មក​លិច​ភូមិ​​​​ដែរ ហើយ​​​​ប្រជា​ពលរដ្ឋ​​​​​កំពុង​​នាំគ្នា​​យកបាវ​ខ្សាច់​ត្រៀម​​​ទប់​ទល់​​​​ ​ផងដែរ​។

ប្រភពព័ត៌មាន​​​​​ពីអាជ្ញាធរ​​​សង្កាត់​ដង្កោ​​បាន​ ឱ្យ​​ដឹង​ថា ​ទំនប់​​​បឹង​តាម៉ាត​នេះ​មានសារ​សំខាន់​​​ណាស់​​​ វាជា​របាំង​​​សម្រាប់ការ​​ពារ​ទឹក​មិន​ឱ្យ​ហៀរ​ចេញ​​​ពីបឹង​​​ជើង​​ឯក​​​ ចូលទៅបឹង​​តាម៉ាត ​ព្រោះ​​បើ​សិន​ជា​​ទឹក​បុក​ចូូលបឹង​​តាម៉ាត​​នោះ​វា នឹង​​​ហៀរ​ចេញធ្វើ​​​ឱ្យ​​​​​លិចលង់​​​ភូមិ​ឋាន​​ ដីស្រែ​ចម្ការ​​របស់ប្រជាពលរដ្ឋ ​​ក្នុងសង្កាត់​​​ជាច្រើន​ទៀត​​​មិនមែន​​លិចតែភូមិ​​​​ខា សង្កាត់​​ដង្កោ​ តែ​មួយ​​ប៉ុណ្ណោះទេ ជាពិសេស​​​​លិច​​សាកល​វិទ្យាល័យ​​​ភូមិ​​​ន្ទកសិ​កម្ម​​​​​ចំការដូង​​តែ​ ម្តង​៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: