Home > ព័ត៌មានក្នុងប្រទេស > ព្រៃលិចទឹក ជាចំណុចសំខាន់ ដែលភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់

ព្រៃលិចទឹក ជាចំណុចសំខាន់ ដែលភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់

ភ្នំពេញ៖ មន្រ្តីរដ្ឋបាលជលផល អង្គការសង្គមស៊ីវិល ព្រមទាំងសហគមន៍ នៅជុំវិញព្រៃលិចទឹក បានជួបប្រជុំគ្នា ពិភាក្សារយៈពេល២ថ្ងៃ ដែលផ្តោតសំខាន់ ទៅលើការគ្រប់គ្រង ព្រៃលិចទឹក នៅតំបន់ជុំវិញ បឹងទន្លេសាប។

លោក ឱម សាវ៉ាត នាយកប្រតិបត្តិអង្គការហ្វេត (FACT) មានប្រសាសន៍ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការពង្រឹង លើការគ្រប់គ្រងព្រៃលិចទឹក នៅតំបន់ទនន្លេសាប នាមជ្ឈមណ្ឌល ព័ន្ធកិច្ចឯកភាពគ្រីស្ទបរិស័ទ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ នេះថា អង្គការ FACT សហការជាមួយ អង្គការដៃគូរជំនាញ ជលផល បរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តា ពង្រឹងសមត្ថភាព ដល់សមាជិកសហគមន៍នេសាទ ឲ្យមានការយល់ដឹង ពីរបៀបការពារព្រៃលិច ។ បានបណ្តុះបណ្តា ដល់ជនបងោ្គល ឲ្យស្គាល់ អំពី សិទ្ធិ តួនាទី ច្បាប់ជលផល បរិស្ថាន ការគ្រប់គ្រងធនធាន ជលផល និងបទដ្ឋាននានាផងដែរ។

អង្គការក៏បានសហការ ជាមួយអាជ្ញាធរ ដើម្បីចាត់វិធានការ ទប់ស្កាត់ ការកាប់ ដុត ឈូសឆាយ និងដកហូតដីព្រៃលិចទឹក ពីជនល្មើស បានចំនួន ៥៧លើក ដោយមានការចូលរួមពី លោកអភិបាល-ក្រុមប្រឹក្សាស្រុក មេឃុំ ជំនាញជលផល បរិស្ថាន កងកម្លាំងប្រដាប់អាវុធ ក្នុងឃុំ សហគមន៍ អ្នកនេសាទ អង្គការសង្គមស៊ីវិល ពាក់ព័ន្ធ ប្រមាណចំនួន ១៧១០នាក់ទៀតផង ។

លោក អេង ជាសាន អគ្គនាយករង រដ្ឋបាលជលផល មានប្រសាសន៍ ក្នុងពិធីនោះដែរថា ព្រៃលិចទឹក ជាវារីរុក្ខជាតិ ដុះដោយធម្មជាតិ នៅក្នុងតំបន់ទឹកសាប មានប្រមាណជាង ២០០ ប្រភេទ និងព្រៃកោងកាង មានប្រមាណជាង ៥០ ប្រភេទ។ព្រៃលិចទឹក និងព្រៃកោងកាង ជាធនធានធម្មជាតិ ហេតុដូច្នេះភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នា ធ្វើយ៉ាងណា ការពារព្រៃលិចទឹក ឲ្យនៅគង់វង្ស កុំឲ្យមានជនខិលខូច មួយចំនួន ឆ្លៀតឱកាស បំផ្លាញព្រៃទាំងនេះ ។

លោកបន្តថា ព្រៃលិចទឹក មានសារប្រយោជន៍ ជាច្រើនយ៉ាង ជាប្រភពផ្តល់ចំណី កន្លែងពងកូន របស់មច្ឆជាតិ និងជីវចម្រុះ។ ជាជម្រកសត្វបក្សាបក្សី ល្មូន ចតុប្បាទគ្រប់ប្រភេទ បង្កើតជីជាតិ ចំណីធម្មជាតិ ស្រទាប់បាត សម្រាប់មច្ឆជាតិ ធ្វើរស្មីសំយោគ ផ្តល់អុកស៊ីសែ នក្នុងទឹកជាប្រចាំ។

ខេត្តពាក់ព័ន្ធ ព្រៃកោងកាង មានខេត្ត កែប កំពត កោះកុង និងខេត្តព្រះសីហនុ។ ខេត្តទាំង ៤ នេះ បច្ចុប្បន្នរដ្ឋបាលជលផល បានចុះកំណត់ ព្រំប្រទល់ ការពារព្រៃកោងកាង រួចរាល់ហើយ មានខេត្តកែប និងខេត្តកំពត។ ខេត្តកែប ព្រៃកោងកាងសរុប ១,០០៥ ហិកតា ខេត្តកំពត ព្រៃកោង កាងសរុប ១,៩៦៦ ហិកតា ខេត្តព្រះសីហនុ កំពុងអនុវត្ត ខេត្តកោះកុង កំពុងអនុវត្ត។

នៅចន្លោះឆ្នាំ២០០៥ដល់ឆ្នាំ២០១០ គំរបព្រៃ មានការធ្លាក់ចុះយ៉ាងលឿន ហើយព្រៃលិចទឹក ប្រមាណជា១៦០,០០០ ហិកតា ត្រូវបានបាត់បង់ នៅខេត្តទាំង៦ នៅជុំវិញបឹងទន្លេសាប។ ជាក់ស្តែង ខេត្តពោធិ៍សាត់ ព្រៃលិចទឹកចំនួន ១៥៧៣ហិចតា ត្រូវបានបាត់បង់ ដោយសារការកាប់បំផ្លាញ សម្រាប់ធ្វើជាដីកសិកម្ម នៅក្នុងឆ្នាំ២០១០៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: