Home > ព័ត៌មានអន្តរជាតិ > រដ្ឋាភិ​បាលថៃ​ប្រកាសខេត្ត​មួយក្នុ​ងចំណោមបី​ជាតំបន់​រងគ្រោះ​មហន្ត​រាយ​ធ្ងន់​​ធ្ងរ

រដ្ឋាភិ​បាលថៃ​ប្រកាសខេត្ត​មួយក្នុ​ងចំណោមបី​ជាតំបន់​រងគ្រោះ​មហន្ត​រាយ​ធ្ងន់​​ធ្ងរ

កាលពី​ថ្ងៃ​ទី១៣ តុលា ប្រទេសថៃបាន​ប្រកាសខេត្តមួយក្នុងចំណោមបី​ជាតំបន់រង​គ្រោះ​មហន្តរាយធ្ងន់ធ្ងរ ​ ស្របពេលដែល​ក្រុម​ហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុនToyota​ អំពាវ​នាវឱ្យ​អ្នកឈប់ពីការងារចូលធ្វើការវិញ​បន្ទាប់​ពីសង្វាក់ផលិតកម្ម​ ត្រូវរងផលប៉ះពាល់​ដោយ​សារគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតប្រចាំ​ទសវត្ស​នោះ​ រួចមក​។

រដ្ឋាភិបាលបានពន្លឿនបេសកកម្មជួយសង្គ្រោះ ព្រោះទឹកជំនន់បាន​សម្លាប់​មនុស្ស​ចំនួន​២៨១នាក់ និងបំផ្លាញ​លំនៅ​ឋាន ព្រម​ទាំង​សត្វ​ពាហនៈអស់រយៈពេលជាងពីរខែរួច​មក​ហើយ។
រដ្ឋាភិបាល​ក្រុងបាង​ កក​បានប្រកាសថា គ្រប់​ខេត្តដែល​ទទួល​រងផលប៉ះពាលពីទឹក​ជំនន់​ជា​តំបន់​រង​គ្រោះ​ មហន្តរាយធ្ងន់ធ្ងរ នាំឱ្យ​រដ្ឋាភិ​បាល​ត្រូវចាត់វិធាន​ការ​បញ្ចេញ​សម្ភារ​ជំនួយ និង​កញ្ចប់​ថវិកា។ នេះបើ​តា​មសម្តី​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​Yongyuth Wichaidit​។

ក្នុងពេលនេះមានខេត្តចំនួន២៦ក្នុងចំណោម ៧៧កំពុងរងផលប៉ះពាល់ ស្របពេលទីក្រុង​បាងកកកំពុងរងការគំរាមកំហែងពីការលិចលង់ ​ពី​ទឹកជំនន់​​ទន្លេចៅប្រាយ៉ានៅពាក់កណ្តាល​ខែ​តុលាខាង​មុខ។ ម្យ៉ាងទៀត​លំ​ហូរ​ទឹក​ចូល​សមុទ្រ​​ក៏​មាន​ការ​លំបាក។

មន្ត្រីបានជួយការពារទឹកជំនន់នៅឯអាកាស យានដ្ឋានសំខាន់ៗ និងតំបន់ផ្សេងៗ ដើម្បីការ​ពារ​​ទីក្រុង​​បាង​កក​ដែលមានប្រជាជនរស់នៅ​១២​​លាននាក់ ដោយ​​ប្រើ​បាវ​ខ្សាច់​​ទប់ទឹក​​ជា​ច្រើន ​និង​ផ្តល់ស្បៀងអាហារក្រៀម​និងសម្ភារ​ចំបាច់​មួយ​​ចំនួន​ផ្សេងទៀត​ផង​។

តំបន់​ភាគខាងជើងរដ្ឋធានីបាងកក ត្រូវ​ជន់​លិចក្នុង​ជម្រៅ​ជាច្រើនម៉ែត្ររួចទៅ​ហើយ ។ លោកស្រីនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណា​វ៉ាត្រា​បាន​និយាយថា អ្នកដែល​រស់​នៅ​ខាង​​ក្រៅ​​ក្រុងខំប្រឹង​បញ្ចេញសាច់ដុំការពារ និង​ត្រូវ​រៀប​ចំ​ខ្លួនឱ្យ​បានស្រេចសម្រាប់​ទប់ទល់​នឹង​ទឹកជំនន់។

លោកស្រីនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារ ព័ត៌មានក្នុងពេល​បំពេញ​បេសកកម្មជួយ​សង្គ្រោះ​​ជន​រងគ្រោះ​ ទឹកជំនន់នៅឯព្រលានយន្តហោះ​បាងកកថា ប្រសិ​ន​បើទីក្រុងបាងកកត្រូវទឹក​ជន់​លិច ​គឺ​វា​ជន់​លិចបន្តិចបន្តួច​ប៉ុណ្ណោះ​ ប៉ុន្តែយើង​​បារម្ភ​ពី​ប្រជា​ជន​ដែល​រស់នៅក្រៅខ្សែការពារ។ លោកស្រីនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ​ព្រះ​មហាក្សត្រ Bhumibol Adulyadej ក្នុងថ្ងៃ​ពុធ ដើម្បីពិភាក្សា​ពីវិបត្តិទឹកជំនន់នេះ​។
ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេស ជប៉ុន​បាន​និយាយថា សង្វាក់​ផលិត​​​កម្ម​របស់​​រោង​​ចក្រ​​ក្នុង​ខេត្តទាំងបីនឹងត្រូវផ្អាក​ យ៉ាងហោច​ណាស់​រហូតដល់ថ្ងៃសៅរ៍​។

ស្របពេលដែលទឹកជំនន់មិន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់ផ្ទាល់​ ដល់​សង្វាក់​ផលិត​កម្ម​ខ្លួន​ក្នុងតំបន់Samrong តំបន់ Gatway និង Ban Pho ​​ក្រុម​ហ៊ុន​តូយូតា​និយាយថា ពួកគេរងការរាំង​ស្ទះ​ក្នុង​ការ​ផ្គត់​ផ្គង​់​មួយ​ផ្នែក។
សង្វាក់ផលិតកម្មក្នុងខេត្តទាំងបីត្រូវបានឈប់សម្រាក ​តាំងពីថ្ងៃចន្ទ ហើយក្រុមហ៊ុននឹងធ្វើ​ការ​សម្រេចនៅថ្ងៃសៅរ៍​ថា តើ​ត្រូវបន្ត​សង្វាក់​ផលិត​កម្ម​វិញ​ឬយ៉ាងណា៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: