Home > ព័ត៌មានអន្តរជាតិ > លីប៊ីៈ ចាប់ខ្លួនបានកូនប្រុស បណ្តូលចិត្ត ហ្គាដាហ្វី ម្នាក់នៅតំបន់ស៊ឺត

លីប៊ីៈ ចាប់ខ្លួនបានកូនប្រុស បណ្តូលចិត្ត ហ្គាដាហ្វី ម្នាក់នៅតំបន់ស៊ឺត

ស៊ឺត, លីប៊ីៈ កូនប្រុសមួយរូប ក្នុងចំណោមកូនប្រុសដទៃទៀត របស់ហ្គាដាហ្វី ត្រូវកងកម្លាំងរបស់ក្រុមប្រឹក្សាអន្តរកាលជាតិ លីប៊ីហៅកាត់ថា NTC ចាប់ខ្លួនបាន នៅក្នុងស្រុកកំណើតរបស់ឪពុកខ្លួន គឺ តំបន់ស៊ឺត ដែលក្រុមដឹកនាំលីប៊ីថ្មី បានប្រកាសដែរថា នេះជាជំហានចុងក្រោយដែលឈានទៅដល់ ការផ្តួលរំលំ ឬសគល់ ហ្គាដាហ្វីទាំងស្រុង ។

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ នេះថា លោក មូតាស្ស៊ីម ហ្គាដាហ្វី ត្រូវបានចាប់ខ្លួនក្នុងតំបន់ស៊ឺត និង បញ្ជូនខ្លួនទៅទីក្រុង បេងហ្គាស៊ីហើយ កាលពីថ្ងៃទី១២ ខែតុលា។ នេះបើយោងតាមការបញ្ជាក់ពី ទីប្រឹក្សាក្រុម NTC ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ។

ចំពោះអ្នកដែល ប្រឆាំង ហ្គាដាហ្វី ទាំងអស់នៅទីក្រុងទ្រីប៉ូលី និង មីស្រាតា បានបាញ់កាំភ្លើង ទៅលើអាកាសដើម្បីជាការអបអរសាទរ បន្ទាប់ពីដឹងថា កូនប្រុសលោក ហ្គាដាហ្វី ត្រូវបានក្រុមខ្លួន ចាប់បានហើយ ។

គួរបញ្ជាក់ថា កូនប្រុសហ្គាដាហ្វី ដែលទើបចាប់ខ្លួនបាននេះមានអាយុ ៣៦ឆ្នាំ មានតួនាទីជាទាហាន និង វេជ្ជបណ្ឌិត ហើយលោកក៏ធ្លាប់បានកាន់តំណែង ជាទីប្រឹក្សា ផ្នែកសន្តិសុខជាតិ នៅក្នុងរបបរបស់ឪពុកខ្លួនផងដែរ។ លោក មូតាស្ស៊ីម ត្រូវបានគេរំពឹងទុកថា ក្លាយជាគូប្រកួតប្រជែងជាមួយនឹង បងប្រុសលោក គឺ សេហ្វអាល់អ៊ីស្លាម ដើម្បីបន្តតំណែងពីឪពុករបស់ខ្លួន តែពេលនេះអ្វីៗបានក្លាយទៅជាអតីតកាលគ្មានថ្ងៃត្រឡប់វិញនោះទេ ។

ចំពោះលោក សេហ្វ អាល់ អ៊ីស្លាមនេះវិញ ត្រូវបានគេរំពឹងទុកថា កំពុងតែលាក់ខ្លួននៅតំបន់ បានីវ៉ាលីដ ដែលពេលនេះក្រុមដឹកនាំលីប៊ីថ្មី កំពុងតែវាយបំបែក តំបន់នោះឲ្យបាន ព្រោះគេ ជឿជាក់ថា ហ្គាដាហ្វី ក៏កំពុងលាក់ខ្លួននៅទីនោះដែរ ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: