Home > ព័ត៌មានអន្តរជាតិ > ឥណ្ឌូនេស៊ីៈ រញ្ជួយដីដ៏កក្រើក វាយប្រហារកោះ បាលី

ឥណ្ឌូនេស៊ីៈ រញ្ជួយដីដ៏កក្រើក វាយប្រហារកោះ បាលី

ចាការតាៈ ការរញ្ជួយផែនដីដ៏កក្រើកមួយ ដែលមានកំរិតរហូតទៅដល់ ៦.០រ៉ិកទ័រ បានវាយប្រហារ តំបន់ឆ្នេរសមុទ្រភាគខាងត្បូង របស់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែតុលា នេះ។ នេះបើយោងតាមការបញ្ជាក់ ពីទីភ្នាក់ងារព្យាករណ៍ភូមិសាស្ត្រ របស់អាមេរិកឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ តែគេមិនបានបញ្ជាក់ពីការដែល អាចកើតមានរលកយក្ស ស៊ូណាមិ ឬ អត់នោះទេ ។

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ នេះថា ការរញ្ជួយដីនេះ គឺស្ថិតនៅជម្រៅ ៦១,៣ គីឡូម៉ែត្រ និង ចម្ងាយ ១៣០គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទិសខាងត្បូងរបស់កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ទីស្នាក់ការនៃមជ្ឈមណ្ឌល ព្រមានពីរលកយក្សស៊ូណាមិ ដែលមានមូលដ្ឋាន នៅកោះហាវ៉ៃ របស់អាមេរិក បាននិយាយថាគេមិនទាន់មានការ ព្រមានជាបន្ទាន់ណាមួយថា អាចនឹងមានស៊ូណាមិ កើតឡើងនោះទេ ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: