Home > ព័ត៌មានក្នុងប្រទេស > ​បើកម៉ូតូ​ទៅបុកគោយន្តច្នៃ​ដឹកម៉ាស៊ីន​បោកស្រូវរបួស​ធ្ងន់ម្នាក់ស្រាល2នាក់

​បើកម៉ូតូ​ទៅបុកគោយន្តច្នៃ​ដឹកម៉ាស៊ីន​បោកស្រូវរបួស​ធ្ងន់ម្នាក់ស្រាល2នាក់

ខេត្ត​បន្ទាយមាន​ជ័យ ៖ ​យ៉ាងហោច​ណាស់​ក៏មានមនុស្សម្នាក់​បាន​រងរបួសធ្ងន់ និង​២នាក់​ផ្សេងទៀត រងរបួសស្រាលក្នុងឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់ចរាចរណ៍មួយកើតឡើង ​ដោយ​​សារ​ម៉ូតូ​បើក​បុកគោយន្ត​ដែល​ឈប់ចតចោល​ចំ​ពីក្រោយកាល​ ពីវេលាម៉ោង៤និង៣០នាទី​ទៀប​ភ្លឺ​ថ្ងៃទី១​៣ តុលា ឆ្នាំ២០១១ នៅលើផ្លូវជាតិ​លេខ​៥ ស្ថិតក្នុងភូមិកូបលិចឃុំកូប ស្រុកអូរជ្រៅ ​។

មន្រ្តីនគរបាលស្រុកអូរជ្រៅបាននិយាយថា ជនរងគ្រោះក្នុងឧបទ្ទវហេតុខាងលើ​មាន​ឈ្មោះ ហុល វង់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជា​អ្នក​បើក​បរ​ម៉ូតូ​​ បាន​​របួសធ្ងន់បាក់ភ្លៅ​ស្តាំ និង​បាក់​ដៃខាង​ស្តាំ ​​ចំណែក​​​​​ឯពីរ​នាក់​​ទៀត​ដែល​​​ជិះពី​ក្រោយ​ ​មាន​ឈ្មោះសំ ប៊ុនវណ្ឌី ភេទ​ប្រុស​ ​អាយុ២២​ឆ្នាំ ​និង​ម្នាក់ទៀតឈ្មោះលេង វិបូ ភេទ​ប្រុស ​អាយុ២២ឆ្នាំ នៅភូមិសង្កាត់ជា​មួយ​អ្នក​បើក​រម៉ូតូ​ដោយជនរងគ្រោះ​​ទាំង​២​នាក់របួស​ស្រាល ចំណែក​​ឯ​ម៉ូតូ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង​ផង​ដែរ​។

មន្រ្តីនគរបាលស្រុកអូរជ្រៅបានបន្ត​ទៀត​ថា តាមសាក្សីដែលឃើញនូវហេតុការណ៍នេះ បាន​និយាយថា មុនពេលកើតហេតុគេ​បាន​ឃើញ​​ម៉ូតូ​​​​មួយគ្រឿង​​​ជិះគ្នា​​៣នាក់​​បើកក្នុង​ ទិស​ដៅ​ពី​លិច​ទៅកើត លុះ​មក​ដល់ចំណុចកើតហេតុ​ខាង​​លើ​ មិន​ដឹង​​ជា​យ៉ាង​​​​ម៉េច​ក៏​បាន​បុកគោយន្តច្នៃ​ដឹកម៉ាស៊ីនបោក​ស្រូវ​ ដែលម្ចាស់ឈប់ចត​ទុក​ចោល​ចំ​ពីក្រោយ​​យ៉ាង​ពេញ​​ទំហឹង​​លាន់​ឮដូច​រន្ទះ​ ទាំងព្រឹកព្រលឹម​អុរ​បណ្តាល​ឱ្យ​ម៉ូតូជាប់​នឹង​គោយន្ត ចំណែក​បើក​បរ​ម៉ូតូ និងអ្នក​រួម​ដំណើរ​​រងរបួសធ្ងន់ និង​ស្រាល​ត្រូវបានគេ​ជួយ​សង្រ្គោះ​យកទៅមន្ទីរពេទ្យភ្លាមៗ​នោះ​ដែរ។

បច្ចុប្បន្នសមត្ថកិច្ច​កំពុងធ្វើការស្រាវ​ជ្រាវ​រក​ ម្ចាស់គោយន្តនោះមក​ធ្វើការដោះស្រាយតាម​ផ្លូវច្បាប់។ រីឯវត្ថុតាង​មាន​ម៉ូតូនិងគោយន្តច្នៃដឹក​ម៉ាស៊ីន​​​បោក​​ត្រូវ​បាន​យកមករក្សា ​ទុកនៅ​អធិ​ការ​ដ្ឋាននគរបាល​ស្រុក​អូរជ្រៅ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: