Home > ព័ត៌មានអន្តរជាតិ > ​ស្លាប់35នាក់​​ក្នុង​​​គ្រោះ​ទឹកជំនន់​​​នៅ​វៀតណាម​

​ស្លាប់35នាក់​​ក្នុង​​​គ្រោះ​ទឹកជំនន់​​​នៅ​វៀតណាម​

​យោងតាម​​សេចក្តីរាយការណ៍​មួយ​​របស់​បណ្តាញ​​​​ អ៊ីនធើរណេត VNEXPRESS ថា មនុស្សយ៉ាង​​តិច​​៣៥នាក់ស្លាប់ក្នុង​គ្រោះទឹកជំនន់​​ដែលកើត​​​មានក្នុង​​ តំបន់​​​ដីសណ្ត​​ទន្លេ​មេគង្គ​​​ភាគ​ខាង​ត្បូងវៀតណាម ដែលប៉ះពាល់​​ដល់​គេហដ្ឋាន​​ដល់ទៅ​​​​៦០.០០០​ខ្នង និង​​ផ្ទៃដី​​​ស្រែជាង​​​​៦.០០០​ហិតកា​។​

ខេត្ត​​ដុងថាប់ ​អាន​យ៉ាង និង​ឡុងអាន ​​ជា​ខេត្ត​ដែល​​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​​ជាង​គេ​​​​ដោយ​ទឹក​ជំនន់​។ ​​នាយក​រដ្ឋមន្ត្រី​​​វៀតណាម​ លោក​ង្វៀន​​តាន់យ៉ុង ​ដែលចុះទៅ​ពិនិត្យ​​​បណ្តា​ខេត្ត​​​រង​គ្រោះ​​​​​បានស្នើ​​​កាលពីថ្ងៃទី​​១២ តុលា ​​​ដល់អាជ្ញា​ធរ​​មូលដ្ឋាន​​ឱ្យ​​ខិតខំប្រឹងប្រែង​​​កាត់បន្ថយ​​ឥទ្ធិ​ពល​ នៃទឹកជំនន់​លើ​​​​ប្រជាជន​​​ និងទ្រព្យសម្បត្តិ​​​​​របស់​ពួកគេ​។​ យោងតាម​​ពួកអ្នកជំនាញ​​ការ​ខាង​​​ធារា​សាស្ត្រ​​មូលដ្ឋាន​ថា ​នេះជាទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​​បំផុតពុំ​​ធ្លាប់​មាន​​​​ចាប់តាំងពី​​​​​ ៩ឆ្នាំ​​មកហើយ ​​នៅវៀតណាម ៕​

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: