Home > ព័ត៌មានក្នុងប្រទេស > JICA ផ្តល់ជំនួយជាង ១លានដុលា្លរ ដល់គម្រោងអភិវឌ្ឍន៍ សមត្ថភាពអប់រំ នៅវិស្ថានបច្ចេកវិទ្យា

JICA ផ្តល់ជំនួយជាង ១លានដុលា្លរ ដល់គម្រោងអភិវឌ្ឍន៍ សមត្ថភាពអប់រំ នៅវិស្ថានបច្ចេកវិទ្យា

ភ្នំពេញៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខា ទៅលើគម្រោងអភិវឌ្ឍន៍ សមត្ថភាពអប់រំ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលគម្រោងនេះ នឹងចំណាយរយៈពេល៤ឆ្នាំ មានថវិកាជាង ១លានដុល្លារអាមេរិក។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ភឿង សកុណា បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខាឱ្យដឹង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១១ នេះថា ចំពោះគម្រោងអភិវឌ្ឍន៍សមត្ថភាពអប់រំ ជប៉ុននឹងជួយទៅលើការបណ្តុះបណ្តាល និង តំរង់ទិសដៅ គ្រូបង្គោលទាំងបីដេប៉ាតឺម៉ង់ តាមរយៈអ្នកជំនាញជប៉ុន និងបំពាក់ឧបករណ៍ពិសោធន៍នានា ដែលនេះនឹង ផ្តល់ភាពងាយស្រួលដល់សិស្សនិស្សិត ក្នុងការសិក្សាទ្រឹស្តី ហើយបានអនុវត្តជាក់ស្តែង នៅនឹងកន្លែង ពីព្រោះ កាលពីមុននិស្សិតបានសិក្សាតែទ្រឹស្តីតែប៉ុណ្ណោះ។

លោកស្រី ភឿង សកុណា បានលើកឡើងថា “ បើនិយាយមែនទែនទៅ មកជួយគ្រូខែ្មរ ហើយបានគ្រូខ្មែរយើង បណ្តុះបណ្តាលតទៅទៀត ហើយបើនិយាយទៅ និស្សិតនៅក្នុងដេប៉ាតឺម៉ង់ទាំងបីនេះ រាប់រយនាក់ទទួលបាន លទ្ធភាពពីការបណ្តុះបណ្តាល ពីសាស្រ្តាចារ្យជប៉ុន សាស្រ្តាចារ្យខែ្មរ ហើយសាស្ត្រាខែ្មរបណ្តុះបណ្តាល តទៅនិស្សិតខ្មែរ” ។

លោកស្រីរដ្ឋលេខាធិការ ក្រសួងអប់រំ បានគូសបញ្ជាក់ឱ្យដឹងថែមទៀតថា និស្សិតខែ្មរទៅរៀននៅ ក្នុងប្រទេសជប៉ុនមានចំនួនគួរឱ្យកត់សម្គាល់ក្នុងមួយឆ្នាំៗ ហើយលោកស្រី បានចាត់ទុកថា វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា គឺជាកន្លែងប្រមូលផ្តុំអ្នកចេះដឹងច្រើន ដែលវិទ្យាស្ថានមានសាស្រ្តាចារ្យជប៉ុន សាស្រ្តាចារ្យមកពី បណ្តាប្រទេសអាស៊ាន និងសាស្រ្តាចារ្យបារាំងជាដើម ។

ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា លោក ស៊ុហ្សុគី យ៉ាសុជីរ៉ូ បានមានប្រសាសន៍ឱ្យដឹង ផងដែរថា ជប៉ុនបានជួយយ៉ាងច្រើនទៅលើវិស័យរ៉ែ ដោយខ្លួនបានបញ្ចូនអ្នកជំនាញការ ទៅបណ្តុះបណ្តាល នៅក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ហើយ ជប៉ុនបានបង្កើតគម្រោងថ្មីមួយទៀត ជាមួយវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា ដែលនឹងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជួយដល់វិស័យនេះឱ្យមានអ្នកជំនាញកាន់តែច្រើន។

លោក ស៊ុហ្សុគី យ៉ាសុជីរ៉ូ បានលើកឡើងថា “កាលពីឆ្នាំទៅ យើងបានចុះហត្ថលេខា ជាមួយក្រសួងការបរទេស ផ្តល់ឧបករណ៍ដល់ដេប៉ាតឺម៉ង់នេះ ដូច្នេះឆ្លងកាត់តាម ការផ្តល់ឧបករណ៍នេះ និស្សិតទាំងអស់នោះ គាត់នឹង អាចស្រូបយកចំណេះដឹងថ្មីៗ ក្នុងការប្រើប្រាស់ឧបករណ៍ និងអនុវត្តជាក់ស្តែង ក៏ដូចជាដកបទពិសោធន៍ ពីការប្រើប្រាស់ឧបករណ៍ថ្មីនោះ ដូច្នេះសង្ឃឹមថាសមត្ថភាពគាត់នឹងកើនឡើង” ។

គួរបញ្ជាក់ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សមត្ថភាពអប់រំ ដែលមានគោលបំណង ដើម្បីបង្កើនគុណភាព សិក្សាអប់រំនៅ ITC ដោយផ្តោតទៅលើដេប៉ាតឺម៉ង់ចំនួនបី ដូចជា ដេប៉ាតឺម៉ង់ទេពកោសល្យអគ្គិសនី និង ថាមពល ដេប៉ាតឺម៉ង់ទេពកោសល្យមេកានិច និងឧស្សាហកម្ម និងដេប៉ាតឺម៉ង់ធនធានរ៉ែ និង ភូគព្ភសាស្រ្តជាដើម ត្រូវបាន មន្រ្តីជាន់ខ្ពស់ទាំងពីរប្រទេស យល់ឃើញថា វានឹងលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា និងរួមចំណែក ផ្តល់បទពិសោធន៍ និងការអនុវត្តន៍ ជាក់ស្តែងដល់ សិស្សនិស្សិត ហើយគម្រោងនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងតែត្រូវការអ្នកជំនាញទាំងនោះ ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: