Home > ព័ត៌មានក្នុងប្រទេស > កាមរី​បាឡែន​​​គេច​ជង្ហុក​​​ទៅបុក​​ម៉ូតុរបួស​ធ្ងន់​​ម្នាក់ ​​ហើយបើក​​រថយន្ត​ទៅ​​ប្លុង​​ចោល​

កាមរី​បាឡែន​​​គេច​ជង្ហុក​​​ទៅបុក​​ម៉ូតុរបួស​ធ្ងន់​​ម្នាក់ ​​ហើយបើក​​រថយន្ត​ទៅ​​ប្លុង​​ចោល​

ខេត្ត​កំពង់ឆ្នាំង​​​​​ ៖ ​រថយន្ត​ម៉ាក​កាមរី​បាឡែន​មួយគ្រឿង​​ខណៈ​ពេល​​កំពុងបើក​គេច​ជង្ហុក​ស្រាប់តែ​​រេចង្កូត​បុកជាមួយម៉ូតូ​​មួយ​គ្រឿង​ដែល​ធ្វើដំណើរ​​បញ្ច្រាសទិស​គ្នា​ បណ្តាល​​ឱ្យ​​​យុវជន​ម្នាក់​រង​របួស​​​យ៉ាង​​ធ្ងន់ធ្ងរ​។ 
ហេតុការណ៍​​​នេះ​​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​​​​៤​និង​​៤៥នាទីល្ងាច​ថ្ងៃទី​​​១៣ តុលា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិលេខ​​៥ ​ត្រង់ចំណុច​ភូមិ​​​ស្រែ​ព្រីង ​​សង្កាត់កំពង់ឆ្នាំង ​​ផ្លូវជាតិ​​លេខ​​៥ ​​​ត្រង់​ចំណុច​​​ភូមិស្រែព្រីង ​​​សង្កាត់កំពង់​​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង។

មន្ត្រី​​ប៉ូលិស​​​ចរាចរណ៍​​ក្រុង​កំពង់​ឆ្នាំង​​​បាន​​ប្រាប់​​ឱ្យដឹង​​ថា​ ​ជនរងគ្រោះ​​​​​មានឈ្មោះ​​​លាំ​ ឡូត ​ភេទប្រុស អាយុ​២៥ឆ្នាំ ​មានទីលំនៅ​​​ភូមិ​ដូន​ទយ ​ឃុំ​​សែម ស្រុក​កំពង់​ត្រឡាច​ ​បាន​ជិះម៉ូតូ​ម៉ាក​ឌ្រីម​ C125 ពណ៌ខ្មៅ ​ពាក់ស្លាកលេខ ​​កំពង់ឆ្នាំង 1B-0548។

ប្រភពដដែលបាន​​បន្ត​ថា មុនពេលកើតហេតុ ​​​មាន​រថយន្តម៉ាក​កាមរី​​​បាឡែន​ ពណ៌ស្ករ ​ពាក់​ស្លាក​​លេខ ភ្នំពេញ 2H-5589 មួយគ្រឿង​បើកបរ​ក្នុង​ទិសដៅ​​​ពី​ទិស​​​ខាង​​ជើងទៅត្បូង ​គឺពី​បាត់​ដំបងទៅភ្នំពេញ​​។​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​​ជា​ផ្លូវ​ដែល​មាន​​ជង្ហុក​​​ច្រើន រថយន្ត​​បាន​គេច​​​ជង្ហុក​​​បត់​​មក​ខាង​​ឆ្វេង​ដៃ ​​ស្រាប់តែ​បុក​ជា​មួយ​ម៉ូតូរបស់​ជន​រងគ្រោះ​​ដែលធ្វើដំណើរ​​​​​​​បញ្ច្រាស​ទិសគ្នា បណ្តាល​ឱ្យ​ជន​រងគ្រោះ​​រ​ង​​​របួស​​ដាច់​អស់​​​សាច់​កំភួន​ជើង​ឆ្វេង លៀន​ភ្នែក​ខាង​​ឆ្វេង ​និង​​​បែក​មុខ ហើយ​ត្រូវ​បាន​គេ​យក​ទៅ​​សង្គ្រោះ​​បន្ទាន់​​​ក្នុងមន្ទីរ​ពេទ្យ​ ​រីឯ​​ម៉ូតូ​ខូច​ខ្ទេច​ទាំង​ស្រុង ។ ​ចំណែក​អ្នកបើក​បរ​​រថយន្តម៉ាក​កាមរីបា​ឡែន​​ដែលបង្ក​​​ហេតុ​បាន​រត់​គេចខ្លួន​​បាត់​ស្រមោល​  បើទោះ​​ជា​រថយន្ត​​​បែកកង់​​​មុខ​ខាង​ឆ្វេង​ក៏ដោយ គឺបានជិះ​​យកទៅ​​​​លាក់ទុក​ចម្ងាយ​ប្រមាណ​​​​១គីឡូម៉ែត្រ​ ពីកន្លែង​កើតហេតុ ។​ រថយន្ត​ និងម៉ូតូ​​​ត្រូវ​បាន​យកមករក្សាទុក​​​នៅ​អធិការដ្ឋានក្រុង​កំពង់ឆ្នាំង​​​ ដើម្បី​រង់ចាំការ​ដោះ​ស្រាយ ៕

Take From : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: