Home > ព័ត៌មានអន្តរជាតិ > ថៃខាតបង់ថវិកា ៦សែនលានបាត ដោយសារគ្រោះ ទឹកជំនន់

ថៃខាតបង់ថវិកា ៦សែនលានបាត ដោយសារគ្រោះ ទឹកជំនន់

បាងកក៖ យោងតាមព័ត៌មាន Nation នៅថ្ងៃសុក្រ ទី ១៤ ខែ តុលា បានដកស្រង់សម្តីលោក សុជាតិ ថាណាដាំរុងវេត អ្នកតំណាងរាស្រ្តបក្សភឿថៃ និង ជាតំណាំងក្រុមផ្នែកសេដ្ឋកិច្ច ថា គ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ បានធ្វើខូចខូចខាតផ្នែកសេដ្ឋកិច្ច មានទំហំរហូតដល់ ១សែនលានបាត និងខូចខាត ហេដ្ឋារចនាសម្ព័ន្ធ មានចំនួន ៥សែនលានបាត ដែលនេះជាការបន្ថែមបន្ទុកទៅលើស្ថានការណ៍សេដ្ឋកិច្ចពិភពលោកកំពុងតែជួបវិបត្តិ។

ខណៈនេះផងដែរ រដ្ឋាភិបាលថៃត្រៀមផែនការជំរុញផ្នែកសេដ្ឋកិច្ច របស់ខ្លួននៅដើមឆ្នាំ ២០១២ ដើម្បីឲ្យមានភាពជឿជាក់ពីអន្តរជាតិ។ ចំណែកការខូចខាតទៅលើ ផ្នែកឧស្សាហ៍កម្មឯកជន ជំហ៊ានដំបូងរដ្ឋាភិបាល បានផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ដោយសារតែក្រុមហ៊ុនឯកជនភាគច្រើន មានធានារ៉ាប់រង។

ប្រភពព័ត៌មានពីវិមានរដ្ឋាភិបាលបានឲ្យដឹងថា កញ្ចប់ថរិកានៅក្នុងឆ្នាំ២០១២ ដែលទទួលរង ផលប៉ះពាល់ពីផ្នែកទេសចរណ៍ និងការនាំចេញនោះ រដ្ឋាភិបាលនឹងមាន ផែនការជំរុញផ្នែកសេដ្ឋកិច្ចដោយប្រើប្រាស់ថវិកា ៨ម៉ឺនលានបាត ដើម្បីស្តារនូវសេដ្ឋកិច្ចឡើងវិញ ហើយថវិកានេះ ត្រូវបានកាត់ចេញ១០ភាគរយ ពីគម្រោងនានា ដែលមិនចាំបាច់ ដើម្បីជួយស្ដារហេដ្ឋាចនាសម្ព័ន្ធនៅក្នុងប្រទេស ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: