Home > ព័ត៌មានអន្តរជាតិ > ផ្សារហ៊ុន​អាស៊ី​កើនឡើង​ស្រប​ពេលការ​នាំចេញ​កើនឡើង

ផ្សារហ៊ុន​អាស៊ី​កើនឡើង​ស្រប​ពេលការ​នាំចេញ​កើនឡើង

ផ្សារហ៊ុន​អាស៊ី​កើនឡើង​ក្នុងថ្ងៃ​ព្រហស្បតិ៍​ ទី១៣តុលា​ ​ជាមួយការ​កើនឡើង​ការនាំ​ចេញ​និង ​ប្រភពចេញ​ពីក្រុមហ៊ុន​ធំៗ​ក៏ទទួល​​បាន​ផល​​​ចំណេញ ​ព្រោះផែន​ការចុង​ក្រោយ​​ស្តី​ពី​ការ​​ដោះស្រាយ​វិបត្តិប្រាក់​បំណុល​អឺរ៉ុបផង​​ដែរ។​

ផ្សារហ៊ុនកូរ៉េ​Kospi​ កើនឡើង​១,២ភាគរយ​ ផ្សារហ៊ុនហុងកុង​Hang Seng ​និងផ្សារហ៊ុន​អូស្ត្រាលី ​S&P /ASX200 ​កើនឡើង​១​ភាគ​រយ។​ ចំណែកផ្សារហ៊ុន​ Nikkei 225​ របស់​ប្រទេស​​ជប៉ុនកើនឡើង០,៩ភាគរយ​ ឯផ្សារ​ហ៊ុន​សៀង​ហៃកើនឡើង​០,២ភាគរយ។​

សកម្មភាពជួញដូរក្នុងផ្សារហ៊ុន​អាស៊ីកើន​ដោយ​សារអាមេរិក ​និងអឺរ៉ុបក្នុងថ្ងៃពុធ​បានផ្តល់​ក្តីសង្ឃឹម​ពីការរីកចំរើនថា​ អឺរ៉ុបកំពុងឈានទៅ​កាន់​តែជិតចំពោះ​ដំណោះស្រាយ​វិបត្តិប្រាក់​បំណុលរបស់​ខ្លួនដែលបានសន្យា។

លោកប្រធានគណៈកម្មាធិការអឺរ៉ុប​Jose Manuel Barroso ​បានសន្យាជំរុញស្តារមូល​ ធនសំរាប់ធនាគារអឺរ៉ុប ​ហើយកាលពីថ្ងៃពុធ ​គាត់បានដាក់ផែនការ​ស្តារមូល​ធនធនាគារអឺរ៉ុបឡើងវិញដែលជាផ្នែកមួយ​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហាប្រាក់បំណុល​ក្នុងតំបន់។

លោក Tom Kaan ​ប្រធានផ្នែក​លក់​នៃ​ក្រុម​ហ៊ុន​ Louis Capital Market ​ក្នុងទីក្រុង​ហុង​កុងនិយាយថា​ វាគឺជាបញ្ហាមួយដែល​ពិបាក​​ក្នុង​ការ​ដោះស្រាយ ​លុះត្រា​តែ​​ប្រទេស​ក្រិច​​​ចេញ​ពី​សហគមន៍អឺរ៉ុប។ វាជាប្រភេទ​ថ្នាំ​មួយល្វីងដែល​ពិភពលោក​ត្រូវចាត់ការ។

បន្ថែមលើសពីនេះប្រទេសស្លូវ៉ាគីត្រូវគេរំពឹងថា និងអនុម័តច្បាប់បង្កើនស្ថិរភាពហិរញ្ញវត្ថុ​​អឺរ៉ុបនា​ចុងសប្តាហ៍នេះ។​ ក្រុមហ៊ុននាំចេញ​អាស៊ីដែល​ទទួល​បាន​ផលចំណេញ​មានក្រុមហ៊ុនTDK Corp ​កើន​ឡើង​៤,៣ភាគរយ​ ក្រុមហ៊ុនSharp Corp ​កើន​ឡើង២,៧ភាគរយ​ ក្រុមហ៊ុនផលិត​នាឡិកា​​Citizen Holding Co.Ltd ​កើន​ឡើង​៣,១​ភាគ​រយ ចំណែកក្រុម​ហ៊ុន​​ Esprit Holding Ltd ​កើនឡើង​១២,៨​ភាគរយ។

ដោយឡែកក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យក្នុងទីក្រុងហុងកុង​ ដូចជាAgile​ Property Holding Ltd កើនឡើង៧,២ភាគរយ​ ចំណែក​ក្រុមហ៊ុន ​China Resourse Land Ltd កើនឡើង១១,១ភាគរយ។ ​ចំណែកក្រុមហ៊ុនរថយន្ត ​Mazda Motor Corp​​កើនឡើង៤,៥ភាគរយ​ ឯក្រុមហ៊ុន​Hyundia​ Motor Co.Ltd​ កើនឡើង២,២​ភាគ​រយ​​ក្នុងទីផ្សារកូរ៉េ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: