Home > ព័ត៌មានក្នុងប្រទេស > រឿង​ក្តី​សិស្ស​មេ​ធាវី​ជីប ធី ដី​កាទីមួយ​មិន​ទាន់​បាន​ចាប់​ខ្លួន​ដីកា​មួយ​ទៀ​តជា​បណ្តឹង​មួយ​ថ្មី

រឿង​ក្តី​សិស្ស​មេ​ធាវី​ជីប ធី ដី​កាទីមួយ​មិន​ទាន់​បាន​ចាប់​ខ្លួន​ដីកា​មួយ​ទៀ​តជា​បណ្តឹង​មួយ​ថ្មី

រាជធានីភ្នំពេញ​​​​ ៖ ​សាលា​​​ដំបូង​​រាជ​ធានី ​កាលពីថ្ងៃទី​​១០ តុលា ​​បានចេញដីកា​​កោះ​​ឱ្យ​​​​ឈ្មោះ​ជីប ធី ភេទប្រុស អាយុ​​​៤៣​ឆ្នាំ ​​ជា​សិស្ស​​មេធាវី​ ​ចូលខ្លួន​​ដើម្បី​សាកសួរ​ពី​រឿង​ឆបោក​ប្រាក់​​៤.០០០​​ដុល្លារ ​ខណៈដីកា​​ចាស់​រឿង​យក​ពង​​មាន់​​ផ្ញើ​ក្អែក​នៅ​មិន​​​​ទាន់​​អស់​សុពលភាព​នៅ​ឡើយ​។​ ដីកា​កោះ​​ឱ្យ​​ចូលខ្លួន​​ជាថ្មី​​​១ទៀតនេះ​ ​ចេញ​​ដោយ​លោក​ជា ម៉េត ព្រះរាជអាជ្ញា​​រង​​អម​សាលា​ដំបូង ​រាជធានីភ្នំពេញ ​​ដោយ​យោង​​លើ​ពាក្យ​​​​បណ្តឹង​​​របស់​អ្នកស្រី​​​ឈន​ ដានី ​​អាយុ​​​៤២​ឆ្នាំ ​​​​​នៅភូមិធំ ឃុំបឹង​​​រាំង ស្រុក​​កំរៀង ខេត្តបាត់​ដំបង​។

អ្នកស្រីឈន ​​ដានី ​ធ្លាប់បាន​ប្តឹង​លោក​ជីប ធី ម្តង​​រួច​មកហើយ ​​ពី​រឿងសេពសន្ថវៈ​អនីតិជន​​ក្រោម​អាយុ​​១៨ឆ្នាំ ​​ហើយ​សំណុំរឿងនេះ​​តុុលា​ការ​​បាន​ចេញដីកា​​កោះហៅ​​​ឈ្មោះ​​ជីប ធី ជា​ច្រើន​​​លើក ​​និង​​មានដីកា​ចេញ​ឱ្យ​ចាប់ខ្លួន​​ទៀត​ផង​តែ​​រហូត​មក​​ដល់​​​ពេល​នេះ ​ឈ្មោះ​ជីប ធី ​​​ស្ថិត​នៅ​ក្រៅសំណាញ់​ច្បាប់​ដដែល ។ ​​ម្យ៉ាង​ទៀត​ពេលនេះ​​មាន​ព័ត៌មាន​​​ឱ្យដឹង​​​ថា ​​ឈ្មោះ​ជីប ធី ឈប់​ចូល​​សាលា​រៀន​​​ច្បាប់​មេ​ធាវី​ទៀតហើយ ​​ដោយ​ខ្លះ​​និយាយ​ថា គេចខ្លួន​​​ទៅធ្វើ​​​​ចម្ការ​នៅ​​ឯ​ខេត្ត​​កំពត​។

មាន​មតិ​​​​រិះគន់​ថា ​សមត្ថកិច្ច​​​​ទាំង​នគរបាល​​ជាតិ ទាំង​កង​រាជអាវុធហត្ថ​​ ដែល​​ទទួលបានដីកា​​​​ឱ្យ​​ចាប់ខ្លួនឈ្មោះជីប ធី ​គឺ​​បាន​ដឹង​ថា ឈ្មោះ​​​នេះ​នៅទីណា ទៀតផង ប៉ុន្តែ​​​មិនដឹង​មូល​​ហេតុ​អ្វីបាន​​​​មិនអនុវត្ត​​​​តាមដីកា​របស់​តុលាការ ​ដែល​​ធ្វើ​​​ឱ្យ​​​​​ដីកា​ចាប់ខ្លួន​​របស់សាលា​ដំបូង​​ហាក់​ដូច​ជា​​គ្មាន​​ប្រសិទ្ធភាព​។ ​ចំណែក​បណ្តឹង​ថ្មី​នេះ គឺ​អ្នក​ស្រី​ឈន ដានី ប្តឹង​ឈ្មោះ​​ជីប ធី​ កាល​ពី​​​ថ្ងៃទី​​​​​២៦ មិថុនា ​ឆ្នាំ​២០១១ ថា ​បានប្រើ​ល្បិច​​​លួង​លោម​​​អ្នកស្រី​​​​ និងបងស្រី​​ឱ្យរក​ប្រាក់​ចំនួន​​​៤.០០០​ដុល្លារ ​​​ដើម្បី​​​រត់ការ​​បែបបទ​ដោះ​លែង​ប្តី​​​អ្នកស្រី ដែល​​​​​ជាប់​នៅ​ពន្ធនាគារ​​ព្រៃស​។ ​​ក្រោយ​ពី​​​ទទួល​ប្រាក់​​ហើយ ​ឈ្មោះ​​​ជីប ធី មិន​បាន​ធ្វើ​ដូច​​បំណង​ឡើយ ​​​ហើយបែរជា​​យកប្រាក់​​នោះទៅប្រើ​ប្រាស់​​​​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅ​​វិញ ​​ព្រមទាំង​​​គេច​វេះ​ធ្វើ​ឱ្យប្តី​​អ្នក​​ស្រីស្ថិ​ត​នៅក្នុង​ពន្ធនាគារ​​​ បើ​កុំ​​​​តែ​មាន​ប្រតិ​កម្ម​ពីសំណាក់​​លោក​ជីវ ​​កេង ប្រធាន​សាលា​ដំបូង​រាជធានី ភ្នំពេញ ​​ដែលបាន​មើល​ឃើញ​​​ការឃុំខ្លួន​​មិន​ប្រក្រតី​​​លើ​សំណុំរឿង​យក​ពង​មាន់​ផ្ញើ​ក្អែកនោះ​ ទើបត្រូវ​​បានដោះលែង​​មក​វិញ​​៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: