Home > ព័ត៌មានអន្តរជាតិ > លោកអូបាម៉ា ​​​អបអរសាទរ​​​​ចំពោះ​​សម្ព័ន្ធ​ភាព​​​ជា​​មួយ​កូរ៉េ​​ខាងត្បូង​

លោកអូបាម៉ា ​​​អបអរសាទរ​​​​ចំពោះ​​សម្ព័ន្ធ​ភាព​​​ជា​​មួយ​កូរ៉េ​​ខាងត្បូង​

​ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា ​បាន​ទទួល​សមភាគី​​​កូរ៉េ​ខាងត្បូង​​ លោក​លី ម្យុង​បាក់ ​​កាលពីថ្ងៃទី​​​១៣ តុលា ​​ដោយ​សម្តែង​ការ​អបអរសាទរ​​​​​ចំពោះ​សម្ព័ន្ធ​​ភាពរវាង​ប្រទេស​ទាំង​​​​២​​ ដែលខ្លាំង​បំផុត​ពុំ​​ធ្លាប់​មាន​ពី​មុនមក​។​

លោក​អូបាម៉ា ​​​និ​ង​ភរិយា​​​លោកស្រី​​មី​សែល ទោះ​ជាមានភ្លៀង​​ធ្លាក់​ ក៏នៅ​​តែ​រង់ចាំទទួល​លោក​លី និង​ភរិយា​​ លោកស្រី​គឹម យុនអ៊ុក នៅ​សួនច្បារ​​​ខាង​ត្បូង​​សេតវិមាន​​ដែរ​។​
ជាច្រើន​​​ម៉ោង​​មុនការមក​ដល់​​ អាមេរិក​​​របស់​លោកលី ​សភា​អាមេរិក​​បានអនុម័ត​​​​កិច្ចព្រម​ព្រៀង​​ផ្លាស់ប្តូរ​​​សេរី​​​ដែលពន្យារពេល​​យ៉ាង​យូរ​​​ជា​មួយ​កូរ៉េ​ខាង​ត្បូង ​កូឡុំ​ប៊ី​​ និងប៉ាណាម៉ា​។​

លោក​អូបាម៉ា ​​​ថ្លែងក្នុង​​​​ពេលជួបគ្នា​​នោះ​ថា ​​ជា​មួយកិច្ច​​ព្រមព្រៀង ​ពាណិជ្ជកម្ម ជា​ប្រវត្តិ​សាស្ត្រ​​​នេះ យើង​ធ្វើ​​​ឱ្យប្រទេស​​​យើងទាំង​​២​​​កាន់​តែ​​​ខិត​ចូល​​​​ជិតគ្នា​​​ថែមទៀត ​​ដែលនឹង​​បង្កើ​ត​នូវការ​ងារ​ថ្មីៗ​សម្រាប់​​ប្រជាជន​យើង​ទាំង​​២ ​ហើយ​នឹង​​ធ្វើ​​ឱ្យប្រទេស​​​យើងទាំង​​២​នៅ​​​តែ​រក្សា​បាន​ជា​ប្រទេស​ដែល​មានសេដ្ឋកិច្ច​​​ខ្លាំង​ជាង​​គេ​បំផុត​​លើពិភពលោក​។​

ខណៈដែល​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​​រីកចម្រើន​​​ធំជាង​គេទី​១២ ​​លើពិភព​លោក និងជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ទី​៧ ​របស់​អាមេ​រិក កិច្ចព្រមព្រៀង​​​ផ្លាស់ប្តូរ​​​​សេរីជាមួយ​សហរដ្ឋ​អាេមរិក​នឹងត្រូវ​​លុបចោល​​​ពន្ធគយ​ដែលមាន​រវាង​ប្រទេស​ទាំង​​២ ​ដល់ទៅ​​​៩៥% ។​

លោកលី ចាត់ទុក​​​កិច្ចព្រមព្រៀង​​​នេះថា មាន​​ផល​ប្រយោជន៍​​ទាំង​សង​ខាង​រវាងប្រទេស​ទាំង​២​។ ​លោក​មាន​ប្រសាសន៍​​​ថា កិច្ច​ព្រម​ព្រៀង​​​នេះនឹងបង្កើត​​នូវការ​ងារ​ថែមទៀត ​​។ វា​ក៏​នឹង​​​បង្កើន​​​វិនិយោគ​​​ទៅវិញ ទៅមកផងដែរ ​ក្នុងប្រទេស​​​​យើង​ទាំង​​​២​។ ​វា​នឹង​ក្លាយទៅជា​​ក្បាល​ម៉ាស៊ីន​​​ថ្មី​នៃ​​​កំណើន​​​​ដែលនឹង​ជួយ​​ជំរុញ​សេដ្ឋ​កិច្ច​​​​របស់យើង​​​ឱ្យ​ទៅមុខ​។​

ក្រោយពិធីទទួល​បដិសណ្ឋារកិច្ច​​​ ​ប្រធា​នាធិបតី​ទាំង​​​២ ​បានចូលទៅក្នុង​​​ការិយា​ល័យ​​​​ពង​ក្រពើ​​​ ដើម្បីពិភាក្សា​​​​​គ្នា​​​ទ្វេភាគី ​ដែល​នឹង​​ផ្តោត​​លើ​សភាព​​ការណ៍​​នៅឧបទ្វីប​កូរ៉េ និងបញ្ហា​​តំបន់ដទៃៗ​ទៀត ។ បន្ទាប់​មក​​​​លោកលី ​ត្រូវ​​ថ្លែង​សុន្ទរកថា​​មួយ​នៅមុនសម័យប្រជុំ​​​រួម​នៃ​សភា​​​ទាំង​​២​របស់អាមេរិក៕​

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: