Home > ព័ត៌មានក្នុងប្រទេស > អណ្តាត​ភ្លើង​​ឆាប​ឆេះ​​​សន្ធោសន្ធៅ​​​ទំពា​លេប​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​​​​​៥​ខ្នង​ក្រោយ​​វត្តទឹក​ថ្លា​​​​​(មាន​ខ្សែ​អាត់​វីដេអូ)

អណ្តាត​ភ្លើង​​ឆាប​ឆេះ​​​សន្ធោសន្ធៅ​​​ទំពា​លេប​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​​​​​៥​ខ្នង​ក្រោយ​​វត្តទឹក​ថ្លា​​​​​(មាន​ខ្សែ​អាត់​វីដេអូ)

រាជធានីភ្នំពេញ​​​​ ៖ ​​អគ្គិភ័យ​​​​មួយ​​បាន​ឆាប​ឆេះ​​លំនៅ​ឋាន​ប្រជាពលរដ្ឋ​​​​យ៉ាងសន្ធោ​សន្ធៅ​​​បង្ក​ឱ្យ​​មានការ​​ភ្ញាក់​ផ្អើល​​​ និងរន្ធត់​​យ៉ាងខ្លាំង​​​​ពីសំណាក់​​ម្ចាស់​ផ្ទះ ​ហើ​យប្រជាពលរដ្ឋ​​​ជា​ច្រើន​បាន​ខំប្រឹងប្រែង​​​​​ដង​ទឹកជះ ខ្លះ​​​ត​ទុយោ​ទឹក​បាញ់​ពន្លត់​​​​ ​និងខ្លះ​​​​ប្រកូក​ប្រកាស​​​​​រញៀវ​​​​អ៊ូអរ ​​ប៉ុន្តែ​​ហាក់​មិន​​​ស្កៀប​នឹង​អណ្តាត​​​​ភ្លើងសោះ ព្រោះ​​​វា​នៅ​​តែ​​មាន​អំណាច​​​គ្រប​ដណ្តប់​​​លើ​លំនៅឋាន​​​​ដដែល​ លុះ​ណា​តែ​រថយន្ត​​ពន្លត់​​អគ្គិភ័យ​​​របស់​សមត្ថ​កិច្ច​​មក   ​ដ​ល់​​។

អគ្គិភ័យ​នេះ​បានកើតឡើងកាលពីវេលា​ម៉ោង៨​និង​​​​៤៥នាទី​ព្រឹកថ្ងៃទី​​​​​១៤ តុលា ២០១១ នៅក្រោយ​វត្ត​​ទឹកថ្លា ប្រមាណ​​១០០ម៉ែត្រ ជាប់​ផ្លូវ​​រថភ្លើង ស្ថិតក្នុង​ភូមិ​​​ថុង​​ថ្នល់​ខាង​លិច ​​ក្រុម​ទី​​៥ ​​សង្កាត់ទឹកថ្លា ​​ខណ្ឌសែនសុខ ​​ដែល​រយៈ​ពេល​​១៥នាទី​ ​អណ្តាត​ភ្លើង​​​​បានលេបត្របាក់​​​ផ្ទះអស់​​៣ខ្នង​​រួច​ទៅ​ហើយ ​​ខណៈ​​ពេល​​​រថយន្តពន្លត់​អគ្គិភ័យ​​​​​របស់ប៉ូលិស​​​កំពុង​បើក​​ចេញមក ។ ​លុះ​រយៈ​ពេល​​​​២៥នាទីកន្លង​ផុតទៅ ​អណ្តាត​ភ្លើង​​​​បាន​លេបត្របាក់​ផ្ទះអស់​​​២ខ្នង​ថែមទៀត ​សរុប​គឺ​​​៥ខ្នង​ ហើយ​​ពេលនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​​បាន​​មក​​ដល់​ល្មម។

ផ្ទះទាំង​​៥ខ្នង ​ដែលក្លាយ​​​​ជា​ចំណី​​​ភ្លើង​នេះ ធ្វើ​អំពីថ្មក្រោម​ឈើលើ ​​​ជាផ្ទះដែល​​មានជីវភាព​​មធ្យម ពេល​អគ្គិភ័យ​លេបត្របាក់​​ម្ចាស់ផ្ទះ មិន​អាច​ជញ្ជូនអ៊ីវ៉ាន់​​ធំដុំ​​​ចេញបានឡើយ គឺ​​បានតែ​សំបុក​សម្បត្តិ​​​​​កំប៉ិក​កំប៉ុក​​ប៉ុណ្ណោះ ។

សាក្សី​​នៅកន្លែង​កើត​ហេតុ​និយាយ​ដឹង​ថា ​​មូល​ហេតុ​​​នៃការបង្ក​​​ឱ្យមានអគ្គិភ័យ​​នេះ គឺ​​​​ដោយ​សារ​លោក​​​​យាយ​ម្នាក់​ឈ្មោះ​​ឈឹម ​​សាមន្ថា​អាយុ​​​​៧៣​ឆ្នាំ ​ស្នាក់​នៅ​​ផ្ទះ​​​​​​២៥ដ (ភូមិ​​​សហគមន៍) ​នៅក្បែរ​​​​​ផ្ទះកើ​តហេតុ​​ខាងលើ ​បានបញ្ឆេះ​​​ចង្ក្រាន​​ហ្គាស​ដាំបាយ ពេលនោះ​ចង្ក្រាន​ហ្គាស​​​ឆាប​ផ្ទុះ​ឡើង បណ្តាល​​​ឱ្យទៅ​​​ជា​អណ្តាត​ភ្លើង​ធំ​​ទៅៗ ហើយ​​​​យាយ​​​​សាមន្ថា ​​​កើត​ក្តី​ស្លន់​ស្លោ​ក៏​រត់ចេញ​​ក្រៅ​​ធ្វើមិន​ដឹង ​​រហូត​​អណ្តាតភ្លើង​​​​ធំមែនទែន ទើប​មាន​​ការ​ផ្អើល​​​ឆោឡោ ប៉ុន្តែយឺត​​ពេល​ទៅ​​ហើយ ទម្រាំ​​​រថយន្តពន្លត់​​ពន្លត់​​អគ្គិភ័យ​​​​របស់​សមត្ថកិច្ច​​មក​ដល់ គឺ​ផ្ទះ​​៥ខ្នង​​ក្លាយជា​​​​​ផេះ​​ផង​់​​នៅ​សល់​​​តែ​ថ្ម​​​ខាង​ក្រោម​​​​ខ្មៅ​​រោល​ប៉ុណ្ណោះ​។ ​​​
យាយឈឹម​ សាមន្ថា ត្រូវបានប៉ូលិស​​នាំខ្លួន​ទៅកាន់​ស្នាក់ការប៉ុស្តិ៍​​​ ដើម្បី​សាកសួរ​​ និងចាត់​ការ​​តាមនីតិវិធី​៕

ដកស្រង់ពី ៖ http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: