Home > ព័ត៌មានអន្តរជាតិ > អូបាម៉ាព្រមាន កូរ៉េខាងជើង ពីការផ្តាច់ខ្លួន ចេញពីពិភពលោក កាន់តែខ្លាំងឡើង

អូបាម៉ាព្រមាន កូរ៉េខាងជើង ពីការផ្តាច់ខ្លួន ចេញពីពិភពលោក កាន់តែខ្លាំងឡើង

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានព្រមានទៅដល់ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ថា ប្រទេសនេះនឹងប្រឈមនឹង ការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង ពីសំណាក់សហគមន៍អន្តរជាតិ ប្រសិនបើខ្លួននៅតែរក្សា ចរិតបង្កហេតុដូចដែលបានធ្វើទៅលើ ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ ដែលបាន បណ្តាលឲ្យជនជាតិកូរ៉េខាងត្បូង ៥០នាក់ស្លាប់។

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ នេះថា លោកអូបាម៉ា បានឈរអមជាមួយនឹង លោកប្រធានាធិបតី កូរ៉េខាងត្បូង លីម្យុង បាក់ នៅឯសេតវិមានសហរដ្ឋអាមេរិក ហើយលោកបាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង មិន មានឱកាសប្រសើរឡើង ដែលធ្វើឲ្យខ្លួនឯងមានការគាំទ្រជាលក្ខណៈអន្តរជាតិ ប្រសិនបើគេ នៅតែបន្តកម្មវិធីផលិតអាវុធនុយក្លេអ៊ែរមិនព្រមឈប់ទៀតនោះ។

មេដឹកនាំទាំងពីរនេះ បានពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង នៅក្នុងសេតវិមាន និងស្វែងរកកិច្ច ខិតខំប្រែងរបស់ពួកគេជាបន្តទៀត ដើម្បីដោះស្រាយបញ្ហាជាមួយនឹងរដ្ឋាភិបាលកុម្មុយនីស្ត ព្យុងយ៉ាងមួយនេះ។

មេដឹកនាំទាំងពីរ បានបញ្ជាក់ថា នៅពេលនេះពួកយើងរួបរួមគ្នា ដើម្បីឲ្យកូរ៉េខាងជើងបានដឹងថា ការបង្កហេតុណាមួយរបស់គេទៀតនោះ នឹងទទួលនូវការថ្កោលទោស និងការដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើងៗ ពីអន្តរជាតិ។

ដូច្នេះហើយ ពេលនេះកូរ៉េខាងជើងគ្មានជម្រើសអ្វីទៀតនោះទេ ក្រៅពីធ្វើតាមការទាមទារពី សហគមន៍អន្តរជាតិ បើមិនដូច្នោះទេ គេនឹងទទួលនូវការដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើងៗ។ ប្រសិនបើកូរ៉េខាងជើងព្រមលះបង់ចោលអាវុធនុយក្លេអ៊ែរ របស់ខ្លួន ប្រជាជនរបស់គេទាំងអស់ នឹងរីករាយជាមួយការអភិវឌ្ឍ ដ៏រុងរឿង។ ទាំងនេះជាអត្ថន័យនៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើង រវាងមេដឹកនាំកូរ៉េខាងត្បូង និង អាមេរិក នៅឯសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន៕

Photo by DAP-NEWS

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: