Home > ព័ត៌មានក្នុងប្រទេស > កាប់បងថ្លៃធ្លាយពោះ ព្រោះតែខឹងបញ្ចាំងភ្លើង ពិលដាក់មុខ

កាប់បងថ្លៃធ្លាយពោះ ព្រោះតែខឹងបញ្ចាំងភ្លើង ពិលដាក់មុខ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង កងរាជអាវុធហត្ថ (អ.ហ) នៅទីស្នាក់ការ៩៩៩ ចំណុចខ្លាងាប់ ឃាត់ខ្លួនបញ្ជូនទៅតុលាការកាត់ទោស នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១។ ការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការនេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះ បានកាប់បងថ្លៃរបស់ខ្លួន នឹងកាំបិតបណ្តាល​ឲ្យធ្លាយពោះ រងរបួសជាទម្ងន់កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការអ.ហ ទីស្នាក់ការ៩៩៩ លោក តាំង​ សុខហេង បានឲ្យដឹងថា ជនសង្ស័យដែលកាប់ បងថ្លៃខ្លួនឯងខាងលើនេះ ឈ្មោះ ហ៊ិន សត់ ភេទប្រុស អាយុ ៣១ឆ្នាំ រីឯបងថ្លៃដែលជា ជនរងគ្រោះ ឈ្មោះ សន ភ័ព្វ ភេទប្រុស អាយុ ៣៩ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិឃុំកើតហេតុខាងលើ។

លោក តាំង សុខហេង បានឲ្យដឹងនៅយប់ថ្ងៃកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ជាបងប្អូនសាច់ថ្លៃនឹងគ្នា បាននាំគ្នាទៅដាក់ទ្រូនៅបឹងមួយក្នុងភូមិ។ ខណៈដែលកំពុងដាក់ទ្រូ ជនរងជាបងថ្លៃបានបញ្ចាំងភ្លើងពិលដាក់មុខ លុះបញ្ចាំងភ្លើងពិលដាក់មុខគ្នាចុះឡើងៗ ក៏បង្កឲ្យមានជាជម្លោះពាក្យសម្តីកើតឡើង តែមិនទាន់ឈានទៅដល់ការវាយតប់គ្នានោះទេ។

លោក តាំង សុខហេង បន្តទៀតថា បន្ទាប់ពីឈ្លោះប្រកែកគ្នាជនសង្ស័យ និងជនរងគ្រោះ បាននាំគ្នាដើរមកផ្ទះវិញ លុះដើរជិតដល់ផ្ទះស្រាប់តែប្អូនថ្លៃ​ជាជនសង្ស័យបានទាញ​កាំបិតប្រវែងប្រហែល១ម៉ែត្រ កាប់ទៅលើបងថ្លៃបណ្តាលឲ្យធ្លាយពោះរងគ្រោះជាទម្ងន់។ ក្រោយពេលកើតហេតុជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះ រីឯជនសង្ស័យត្រូវបាន​កម្លាំង អ.ហ ទីស្នាក់ការ៩៩៩ ចុះទៅឃាត់ខ្លួនបានភ្លាមៗតែម្តង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។ ក្រោយពេលសួរនាំ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកសាង​សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: