Home > ព័ត៌មានអន្តរជាតិ > នេប៉ាល់ ​៖ មនុស្ស​​យ៉ាង​តិច​​42នាក់​​ស្លាប់​ពេល​​រថ​យន្ត​បឺស​​មួយ​ធ្លាក់​​ចូល​ជ្រោះ

នេប៉ាល់ ​៖ មនុស្ស​​យ៉ាង​តិច​​42នាក់​​ស្លាប់​ពេល​​រថ​យន្ត​បឺស​​មួយ​ធ្លាក់​​ចូល​ជ្រោះ

អ្នក​ដំណើរ​យ៉ាង​តិច​៤២​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១៣ តុលា ពេល​រថ​យន្ត​បឺស​របស់​ពួក​គេ​ក្រឡាប់​ធ្លាក់​ចូល​ជ្រោះ​​មាន​កំពស់​​ដល់​ទៅ​៧០០​ម៉ែត្រ​។ ជ្រោះ​ SUNKOSHI នេះ​ស្ថិត​នៅ​ RITHTHEBHIR ស្រុក SINDHU-LI ភាគ​កណ្តាល​នេប៉ាល់​។

យោង​តាម​ប៉ូលិស​មូលដ្ឋាន​ថា សាក​សព​អ្នក​ដំណើរ​៤០​នាក់​​ ក្នុង​នោះ​មាន​នារី​១៣​នាក់​ ត្រូវ​បាន​រក​ឃើញ​​នៅ​កន្លែង​គ្រោះ​ថ្នាក់​ ហើយ​មនុស្ស​២​នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។ អ្នក​ដំណើរ​​យ៉ាង​តិច​១០​​នាក់​ត្រូវ​របួស​ធ្ងន់​។ គ្រោះ​ថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​១០​ម៉ោង​ក្នុង​ស្រុក​ត្រង់​កំណាត់​ផ្លូវ KHURKOT-NEPALTHOK តាម​ផ្លូវ​ថ្នល់​ BP KOIRA-​LA។ ពួក​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ភ្លាមៗទៅ​កាន់​ទី​ក្រុង​បា​ដឺ​បាវ និង​ក្រុង​កាត់​ម៉ាន់​ឌូ ដើម្បី​សង្គ្រោះ។ អ្នកដំណើរ​១១​នាក់​​ដែល​ជិះ​លើ​ដំបូល​រថ​យន្ត​នៅ​រស់​រាន​មាន​ជីវិត​ពី​គ្រោះ​ថ្នាក់​នេះ​ដោយ​លោត​ចេញ​មុន​ពេល​រថ​យន្ត​ធ្លាក់​​ចូល​ជ្រោះ។

ប៉ូលិស​វាយ​តម្លៃ​ថា មាន​មនុស្ស​ប្រមាណ​ជា​៨០​នាក់​ស្ថិត​ក្នុង​រថ​យន្ត​បឺស​នោះ​ពេល​មាន​គ្រោះ​ថ្នាក់​។ ភាគ ច្រើន​នៃ​អ្នក​ដំណើរ​ទាំង​នោះ​រស់​នៅ​ទី​ក្រុង​កាត់​ម៉ាន់​ឌូ​ក្រោយ​ពី​មក​កាន់​ស្រុក​ភូមិ​ធ្វើ​បុណ្យ​ DASHAIN ៕

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: