Home > ព័ត៌មានអន្តរជាតិ > នៅចិន​​​​ដីគោក​​មាន​មហាសេដ្ឋី​​​​ដល់​​535.000​នាក់​ក្នុង​​​ឆ្នាំ2010

នៅចិន​​​​ដីគោក​​មាន​មហាសេដ្ឋី​​​​ដល់​​535.000​នាក់​ក្នុង​​​ឆ្នាំ2010

​ក្នុងរបាយការណ៍​​​មួយក្រុមហ៊ុន CAPGEMINI ប្រកាស​ថា ​​នៅចិនដីគោក​​​​ចំនួន​មហាសេដ្ឋី​​​​បានកើនឡើង​​​​​១២% ក្នុងឆ្នាំ​២០១០ ​​​ដោយសា​រកំណើន​​​សេដ្ឋកិច្ច​​​ និង​​ការរកស៊ី​​​​​មាន​បាន​ក្នុង​​​​ផ្សារ​ភាគហ៊ុន​។​

របាយការណ៍​​​​រួមមួយ​​ចេញផ្សាយ​​ដោយ CAPGEMINI និង MERRILL LYNCH GLOBAL WEALTH MANAGEMENT​គូស​​បញ្ជាក់​​ថា ​​ធនធាន​រួមគ្នា​របស់​​​មហាសេដ្ឋី​​ចិនទាំង​​​​៥៣៥.០០០នាក់នោះមាន​​ដល់​​​២.៦៦០​ពាន់​លាន​​ដុល្លារ ​ជាតួលេខ​​កើនឡើង​​​១៣,២%​​បើប្រៀបធៀប​​ទៅនឹងឆ្នាំ​​២០០៩​។ ប្រការ​នេះ​​ធ្វើ​​ឱ្យចិន​​ដីគោក​​​ក្លាយ​ជា​​ប្រទេសទី​២ ​នៅអាស៊ី​​​ប៉ាស៊ី​ហ្វិក​ និងជាប្រទេស​ទី​​៤​លើ​ពិភពលោក​​​ ដែលមានចំនួន​​មហាសេដ្ឋី​​​ច្រើន បន្ទាប់ពី​​​សហរដ្ឋ​អាមេរិក ​​​​ជប៉ុន ​​និង​អាល្លឺម៉ង់​។ ​​បណ្តាមហាសេដ្ឋី​​​​ចិន​បាន​​​​​បោះទុន​វិនិយោគ​​​​៤២% ​​ក្នុងភាគហ៊ុន និង​​​​២៧% ​​ក្នុងផ្នែក​​​អចលនទ្រព្យ​។​

ចំនួនមហាសេដ្ឋី​​នៅអាស៊ីប៉ាស៊ីហ្វិក​​ឡើង​ដល់​​​​​៣,៣លាន​នាក់ ក្នុង​ឆ្នាំ​​​២០១០ ​​ដែល​លើស​អឺរ៉ុប​​​​​ជាលើកដំបូង​ ដើម្បីដណ្តើម​​​ចំណាត់ថ្នាក់​​ទី​២ ​បន្ទាប់ពី​​សហរដ្ឋអាមេរិក​។​
ពាក្យ​ថា មហាសេដ្ឋី​​​​នាពេលនេះ​​​គឺ​សំដៅ​​​លើ​ពួក​អ្នកវិនិយោគ​​​ដែល​​​មានប្រាក់​​យ៉ាង​​តិច​​​១លាន​ដុល្លារ​​​​ឡើងទៅ​​ដោយពុំគិត​​​ពីផ្ទះ​​​ គ្រឿង​អលង្ការ​ និងទ្រព្យសម្បត្តិ​​​​ប្រើប្រាស់ផ្សេង​​ៗ៕​

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: