Home > ព័ត៌មានក្នុងប្រទេស > ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ដោយសារ​កម្លាំង ពាក់​ឯកសណ្ឋាន​យោធា​ចាប់​ប្រជាពលរដ្ឋ​៣ នាក់ នគរបាល​ធ្វើ​មិនដឹង​

ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ដោយសារ​កម្លាំង ពាក់​ឯកសណ្ឋាន​យោធា​ចាប់​ប្រជាពលរដ្ឋ​៣ នាក់ នគរបាល​ធ្វើ​មិនដឹង​

ប្រជាពលរដ្ឋ ៣​នាក់​រស់នៅក្នុង ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ដ កំពត ត្រូវបាន​កម្លាំង​ពាក់​ឯកសណ្ឋាន​យោធា ចាប់ខ្លួន​មិនដឹង​យកទៅ​កន្លែង​ណា​ដើម្បី ចាត់ការ​សូម្បីតែ​នគរបាល​មូលដ្ឋាន​ក៏​មិន ដឹង​ហេតុការណ៍​នេះដែរ​។ ការចាប់ខ្លួន​ធ្វើ ឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៤ ខែ តុលា ឆ្នាំ​២០១១​។​

​យោងតាម​រដ្ឋអំណាច​មូល​ដ្ឋា​ន​បានឱ្យ ដឹងថា​នាក់​ទាំង​៣​នាក់​ដែល​កម្លាំងយោធា ចាប់ខ្លួន​មាន​១-​ឈ្មោះ មុយ នី ភេទ​ប្រុស ២-​ឈ្មោះ ហ៊ុ​ក ភេទ​ប្រុស និង​ទី​៣-​ឈ្មោះ យ៉ា ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ភូមិ កែប​ថ្មី ស្រុក​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ដ​កំពត​។​

​លោក ទូច ស​ធៀន មេឃុំ​បឹង​ទូក បានឱ្យដឹងថា ពាក់ព័ន្ធ​ទៅនឹង​កម្លាំង​ពាក់​ឯក សណ្ឋាន​យោធា​ចាប់​ប្រជាពលរដ្ឋ​៣​នាក់​ខាងលើនេះ​ពិតជា​មាន​មែន តែ​ប្រជាពលរដ្ឋ​ទាំង ៣​នាក់​នោះ​គ្រាន់តែ​ទៅ​ដាក់​បង្កៃ សន្ទូច ដោយ​ជាន់​ដាន​ទៅលើ​អ្នក​លួច​ប្រេង របស់​ក្រុមហ៊ុន​ដែល​អភិវឌ្ឍន៍​នៅលើ​ភ្នំ​បូកគោ​តែប៉ុណ្ណោះ ។​

​គួរបញ្ជាក់​ផងដែរ​ថា​នៅវេលា​ខាងលើ មាន​ករណី​ខាង​យោធា ដែល​គេ​អះអាងថា​ជា​សន្ដិសុខ​ការពារ​ឱ្យ​ក្រុមហ៊ុន​សុខ​ហូ​តែ​ល​បូកគោ បាន​ចាប់​បុរស​៣​នាក់ ដោយ​មិនដឹង​មូលហេតុ​យកទៅ​ឃុំ​ទុក​មិនដឹង​នៅ​កន្លែង​ណា​សូម្បី​សមត្ថកិច្ច​នគរបាល​ចាប់តាំងពី មូលដ្ឋាន​រហូតដល់​ស្នងការ​ក៏​មិនដឹង​ដែរ​។ បច្ចុប្បន្ន​ក្រុមគ្រួសារ​អ្នក​ទាំង​៣​នាក់ កំពុង ព្យាយាម​ស្វែង​។​

​តាម​ប្រសាសន៍​លោក​អនុសេនីយ៍ទោ ប៉ូង កន នាយ​ប៉ុ​សិ៍្ដ​នគរបាល​ឃុំ​បឹង​ទូក​បាន ឱ្យដឹងថា​កម្លាំង​សន្ដិសុខ​របស់​ក្រុមហ៊ុន​សុខា​ហូ​តែ​ល​បូកគោ​ចុះមក​ចាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ចំនួន ៣​នាក់ ពិតជា​មាន​មែន ប៉ុន្តែ​កម្លាំង​នោះ​មិនបាន​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​ឱ្យដឹង​នោះទេ រហូតមកដល់​ល្ងាច​ថ្ងៃនេះ​ក៏​មិនដឹងថា​វាសនា​របស់​អ្នក​ទាំង ៣​នាក់​នោះ​យ៉ាងណាដែរ​។

​ចំណែក​លោក​វរសេនីយ៍ទោ សៅ សំអឿន អនុប្រធាន​ការិយាល័យ​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បានបញ្ជាក់​យ៉ាងច្បាស់​ថា​រឿងនេះ​លោក​ពុំបាន​ដឹង​ទេ​គ្រាន់​តែ​ដឹងថា​កងរាជអាវុធហត្ថ​ជា​អ្នកចាត់ការ​ក្នុង​រឿងនេះ​។​

​ទាក់ទិន​ករណី​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទេព វណ្ណា មេ​បញ្ញា​ការ​កងរាជអាវុធហត្ថ​ខេត្តកំពត បានឱ្យ​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើមអម្ពិល​ឱ្យដឹងថា នៅវេលា​ម៉ោង ២ និង ៣៥​នាទី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១១​ថា លោក​ពុំទាន់​បានដឹង​ពី​ករណី​ខាងលើនេះ​ទេ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់ដែរថា​មាន​គេ​រាយការណ៍​មកហើយ​ថា ជន​ទាំង ៣​នាក់​ខាងលើ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ប្រេង​របស់​ក្រុមហ៊ុន​ខាងលើ​។​

​ទោះ​សមត្ថកិច្ច​ណាក៏ដោយ ការចាប់​ឃាត់ខ្លួន​មនុស្ស​នៅ​តំបន់​ណា​ក្តី​ត្រូវមាន​មូលដ្ឋាន​ច្បាស់លាស់​សម្រាប់​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​៕

 

Repair by : dap-news.com

 

 

 

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: