Home > ព័ត៌មានក្នុងប្រទេស > ផឹកស្រា​ស្រវឹង​ជិះទូក​លេង​ធ្លាក់ទឹក​លង់​ស្លាប់​

ផឹកស្រា​ស្រវឹង​ជិះទូក​លេង​ធ្លាក់ទឹក​លង់​ស្លាប់​

បុរស​ម្នាក់​ឈ្មោះ ហឹម សុខា អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ធ្លាក់ទឹក​លង់​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ផឹក​ស្រា​ជាមួយ​មិត្តភក្តិ​ហើយក៏​បបួលគ្នា​ជិះទូក​លេង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង​៤៩​នាទី ល្ងាច ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១១ នៅ​ចំណុច​លូ​ប្រាសាទ កំពង់​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។

​អធិការ​ស្រុក​បរិបូរណ៍​លោក ជាង សុវណ្ណារិទ្ធ បាន​ប្រាប់​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើមអម្ពិល​ឱ្យដឹងថា ជនរងគ្រោះ​ខាងលើ​ត្រូវបាន​មិត្តភក្តិ រក​ឱ្យទៅជួយ​ធ្វើ​រោង​កាត់សក់​រួចហើយ​ក៏បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ បន្ទាប់ពី​ផឹក​ក៏​នាំ​ជនរងគ្រោះ​ទៅលេង​មួយកន្លែង​ទៀត​។

​សមត្ថកិច្ច​បាន​ដកស្រង់​សម្តី​របស់​មិត្តភក្តិ​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា ខណៈពេលដែល​ជនរងគ្រោះ​កំពុងតែ​ជិះទូក​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​ជនរងគ្រោះ​បាន​លោត​ចូលទៅក្នុង​ទឹក​ព្រោង មិត្តភក្តិ​នឹកស្មានថា​ជនរងគ្រោះ​លោតទឹក​លេង​ធម្មតា​ភ្លាមនោះ​ក៏​មិនបាន​ចាប់អារម្មណ៍​នោះទេ​។ ក្រោយពី​ជនរងគ្រោះ​បាត់​យូរ​មិនឃើញ​ងើប​ពី​ទឹក កកើត​ការសង្ស័យ​នាំគ្នា​មុជ​រាវរក​ជនរងគ្រោះ ប៉ុន្តែ​ទម្រាំ​តែ​ឃើញ ជនរងគ្រោះ​ខាងលើ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

​ហេតុការណ៍​ខាងលើ​លោក ជាង សុវណ្ណារិទ្ធ​បាន​ប្រាប់​បន្តទៀតថា​គឺជា​ករណី​ស្រវឹងស្រា​លង់ទឹក​ស្លាប់​។ ក្រោយពី​កើតហេតុ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Repair by : dap-news.com

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: