Home > ព័ត៌មានអន្តរជាតិ > ព្រះ​មហាក្សត្រ​​ប៊ូតង់​​រៀប​​អភិ​សេក​​ជាមួយ​​នារីម្នាក់​​ជា​រាស្ត្រ

ព្រះ​មហាក្សត្រ​​ប៊ូតង់​​រៀប​​អភិ​សេក​​ជាមួយ​​នារីម្នាក់​​ជា​រាស្ត្រ

យុវ​នារី​ជា​កូន​រាស្ត្រ​ម្នាក់​អាយុ​២១​ឆ្នាំ បាន​ក្លាយ​ជា​ក្សត្រី​របស់​ប៊ូតង់​ ដោយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នាង​ទទួល​ការ​បំពាក់​មកុដ​ដោយ​ព្រះ​មហា​ក្សត្រ​នៃ​ប្រទេស​ដ៏​តូច​នោះ​ក្នុង​តំបន់​ហ៊ី​ម៉ា​ឡា​យ៉ា ក្នុង​ពិធី​បែប​សាសនា​មួយ​នៅ​ព្រះ​បរម​រាជ​វាំង​ឯ​ពូ​ណា​ខា​អតីត​រាជ​ធានី​របស់​ប្រទេស​នេះ។

ព្រះ​មហា​ក្សត្រ​ប៊ូ​តង់ JIGME KHESAR NAMGYEL WANGCHUCK ព្រះ​ជន្ម​៣១​ព្រះ​វស្សា​ទ្រង់​បំពាក់​មកុដ​ឱ្យ​នាង​ JETSUN PEMA ដែល​នោះ​ជា​និមិត្ត​រូប​នៃ​ការ​រៀប​អភិ​សេក​ជា​ផ្លូវ​ការ​៣​ឆ្នាំ​ក្រោយ​ពី​ទ្រង់​ទទួល​ការ​បំពាក់​មកុដ​រាជ្យ​ក្នុង​ព្រះ​បរម​រាជ​​វាំង​កសាងតាំង​ពី​សតវត្ស​ទី​១៧​នោះ​ដែរ​មក​។ កាល​បរិ​ច្ឆេទ​នៃ ពិធី​រៀប​អភិ​សេក​ពិត​ប្រាកដ​ត្រូវ​ជ្រើស​រើស​ដោយ​ឡា​ម៉ា​មួយ​អង្គ​យោង​តាម​ក្បួន​ហោរា​សាស្ត្រ​។

ព្រះ​មហា​ក្សត្រ​ប៊ូតង់​ទ្រង់​ប្រកាស​ពី​ការ​រៀប​អភិ​សេក​របស់​ទ្រង់​កាល​ពី​ខែ​ឧសភា កន្លង​មក​នេះ​ក្នុង​ព្រះ​រាជ​សង្ក​ថា តាម​ទូរ​ទស្សន៍​មួយ​ក្នុង​សភា​។ ចាប់​តាំង​ពី​ភ្ជាប់​ពាក្យ​​រួច​មក​នាង JETSUN PEMA តែង​អម​ដំណើរ​ព្រះ​មហា​ក្សត្រ​ពេល​យាង​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ ៕

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: