Home > ព័ត៌មានអន្តរជាតិ > លោកស្រី​​ហ៊ីលឡារី គ្លីនតុន ​​​​លើកឡើងពី​​លទ្ធភាព​​​​នៃការ​​​ចរចាថ្មី​​ជាមួយ​​​កូរ៉េ​​ខាង​ជើង​

លោកស្រី​​ហ៊ីលឡារី គ្លីនតុន ​​​​លើកឡើងពី​​លទ្ធភាព​​​​នៃការ​​​ចរចាថ្មី​​ជាមួយ​​​កូរ៉េ​​ខាង​ជើង​

​យោងតាម​​ទីភ្នាក់ងារ​​​​ព័ត៌មានកូរ៉េខា​ងត្បូង​​​ YONHAP ចុះថ្ងៃទី​​​​១៣ តុលា ​​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​​អាមេរិក លោកស្រី​​ហ៊ីលឡារី គ្លីនតុន ​បានលើកឡើង​​​​ពីលទ្ធភាព​​​​ធ្វើការ​ចរចា​ជាមួយ​កូរ៉េខាង​ជើង ​​ដោយ​គូសបញ្ជាក់​​​ថា សហរដ្ឋ​អាមេរិក ​ស្វះស្វែង​​ជានិច្ចទាក់ទង​​​​ជាមួយក្រុង​​ព្យុង​យ៉ាង​​​ ដើម្បី​ប៉ុនប៉ង​​រៀបចំ​​​​វិធានការ​​ធំៗ ​ហើយ​ដោះ​​​​ស្រាយ​បញ្ហា​​ទាំងឡាយ​​ទាក់ទិន​​​ដល់​កូរ៉េខាងជើង​។​

​យោង​​តាម​​​ខ្សែ​អាត់​​​​​សំឡេង​មួយ​​របស់​ក្រសួង​ការបរទេស​​​អាមេរិក​​​ថា លោកស្រី​​​ហ៊ីល ឡារី គ្លីនតុន ​​​​បានឆ្លើយ​​​បែបនេះ ក្នុងបទ​សម្ភាសន៍​​មួយ​ជាមួយ​រ៉យទ័រ​​កាលពីថ្ងៃទី​​​១១ តុលា ​កន្លង​មក​នេះ ។ លោក​ស្រី​​​ក៏​​ឱ្យដឹង​​​​​ផងដែរ​ថា ​​គេអាច​​​ដឹង​ចំពោះ​អ្វីដែល​​​នឹង​កើត​មាន​​ក្នុងប៉ុន្មាន​​សប្តាហ៍​ខាងមុខ​ទៀត ដោយ​​ចង់​សំដៅ​​​លើ​ការ​ចរចា​​​បន្ថែម​​ជាមួយ​កូរ៉េខាងជើង​។​

លោកស្រី​​ហ៊ីលឡារី ​​​គូសបញ្ជាក់​ពីសារ​សំខាន់នៃ​កិច្ច​​សហ​ប្រតិបត្តិការ​​ជិតស្និទ្ធ​រវាង​កូរ៉េ​ខាងត្បូង និង​​​​សហរដ្ឋអាេមរិក​​​ដោយ​​ចៀស​វាង​​​ពុំ​បញ្ជាក់​​​ពីការជួបគ្នា​​​មួយទៀតជាមួយក្រុង​ព្យុង​យ៉ាង​។​

សហរដ្ឋអាមេរិក​​​បានធ្វើការ​​​សម្រេច​​រួច​ហើយ ធ្វើការ​​ចរចា​​​លើ​កទី​២ ​ជាមួយកូរ៉េ​​​​​ខាង​ជើង បន្ទាប់ពីការ​ចរចា​​បែបនេះ ​​លើកទីមួយ​​នៅ​ក្រុង​ញូវយ៉ក​​កាលពីខែកក្កដា ​ដែល​ការចរចា​​​​លើក​ទី​​២ ​គ្រោង​​ធ្វើ​​ក្នុងប្រទេស​ទី​​​៣​មួយ​។ ​ចំពោះរឿង​នេះ ​អ្នកទទួលខុសត្រូវ​​ម្នាក់របស់​​​រដ្ឋា ភិបាល​​​កូរ៉េ​ខាងត្បូង គូសបញ្ជាក់​​ថា សហរដ្ឋ​អាមេរិក​​​នឹង​ប្រកាស​ពី​ភាពលម្អិត​នា​​ពេល​ឆាប់​ៗខាង​មុខ​នេះ ។ ​ការ​ចរចា​ថ្មី​​នៅក្នុង​ប្រទេស​អឺរ៉ុប​​មួយ​៕​

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: