Home > ព័ត៌មានក្នុងប្រទេស > ស្ត្រី​ចំណាស់​​ប្រយុទ្ធ​​ជាមួយ​ខ្មោច​ភ័យ​រហូត​​និមន្ត​​​ព្រះសង្ឃ​​​សូត្រ​​​មន្ត​​ចម្លង​​គ្រោះ

ស្ត្រី​ចំណាស់​​ប្រយុទ្ធ​​ជាមួយ​ខ្មោច​ភ័យ​រហូត​​និមន្ត​​​ព្រះសង្ឃ​​​សូត្រ​​​មន្ត​​ចម្លង​​គ្រោះ

ខេត្តកំពត​​ ៖ វាជារឿង​រ៉ាវ​មួយ​ដ៏​កម្រ​នឹង​​កើត​មាន​​ហើយ​​អ្នក​​ផង​ក៏​​ស្ទើរតែ​មិន​ជឿដែរ​​ដោយ​​​សារតែ​ស្ត្រី​ចំណាស់​​​ម្នាក់​​ឈ្មោះ​​កឹម ទូច អាយុ​​​៥៩ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​កឹក ឃុំ​ប្រាសាទភ្នំ​ខ្យង ​ស្រុក​កំពង់​ត្រាច​​ អះអាង​​ថា បាន​​វាយ​​​ប្រយុទ្ធ​​​គ្នា​ជាមួយ​ខ្មោច ។  ​​​​ហេតុការណ៍​​​ដែល​​អ្នក​ភូមិ​ភ្ញាក់​ផ្អើល​​នេះ​​​បាន​​កើត​ឡើង​​​នៅ​វេលា​ម៉ោង​​​៨​និង៣០នាទី​​​យប់​​ថ្ងៃទី​១០ តុលា ។

ស្ត្រីចំណាស់​​​​ដែល​​ក្រុម​ខ្មោច​​វាយ​ប្រហារ​​​មាន​ស្នាម​ជាំ​​ពេញ​រាងកាយ​​និង​បាន​​​​និយាយ​​​ប្រាប់​អ្នក​​​យកព័ត៌​មាន​កោះ​សន្តិភាព​​​ថា រូបគាត់​​​​ជាស្ត្រី​មេម៉ាយ​រយៈ​​​ពេល​២០​​ឆ្នាំមក​ហើយ​​ មុន​ពេល​​កើត​ហេតុ​​ គាត់​​បាន​​ដើរ​ចេញ​ពីផ្ទះ​ទៅ​មើល​ទូរទស្សន៍​​​​​នៅ​ផ្ទះ​​​អ្នក​ភូមិ​​ឈ្មោះ​​​កឿន ចម្ងាយ​​ប្រហែល​១០០​ម៉ែត្រ​​ពីផ្ទះ​គាត់​។ លុះ​​ដល់​ម៉ោង​៨​និង​៣០នាទី​យប់​គាត់​ក៏​​ដើរ​​​មក​ផ្ទះ​​វិញ​តែម្នាក់​ឯង​ ដោយ​ដៃម្ខាង​​កាន់​ពិល​​ និង​ដៃម្ខាង​​ទៀត​កាន់​ដប​​​ប្រេង​​ ។

ពេល​​កំពុង​តែ​ដើរ​​​មក​ដល់​ជិត​ត្រពាំង​ទឹក​តូចមួយ​​ស្រាប់​តែ​​ឃើញ​មនុស្ស​មាឌធំ​​​​ផ្លោះ​​របង​​ ហើយ​​មក​​​ស្ទាក់​​ពីមុខ​គាត់ ។ ស្ត្រី​​ចំណាស់​បាន​​​​អះអាង​​​ថា ពេល​​​នោះ​គាត់​​បាន​​សួរ​​ថា អាណេត​​មក​ធ្វើ​អីយប់​​ អ៊ីចឹង​​? ព្រោះ​​គាត់​ស្មាន​ថា ជា​មនុស្ស​ពិការ​ភ្នែក​​ម្នាក់​នៅក្នុង​​ភូមិ​ឈ្មោះ​​ណេត​នោះ​។ គ្រាន់​តែ​​សួរ​មិនទាន់​​ផុត​ពីមាត់​ផង​​ខ្មោច​​បាន​លើក​ដៃ​វាយ​​គាត់​​ហើយ​​គាត់ក៏​​បាន​​វាយ​​តបត​នឹង​ខ្មោច​វិញ ។  ​ខ្មោច​ម្នាក់​ទំនង​ជា​ទន់​​កម្លាំង​​ជាង​​ព្រោះ​​ពិល​មួយ​ដើម​គាត់​​​​វាយរហូត​​​ដល់​បែក​​ ហើយ​ខ្មោច​ម្នាក់​ទៀត​​ក៏​បានហក់​​ពី​ជ្រុង​​​​​​​ត្រពាំង​​​​​ទឹក​ម្ខាង​មក​សំដៅ​​គាត់​​តែត្រូវ​គាត់​​​វ័ធ​​​មួយ​ជើង​សន្លប់​​ស្តូក​​​ហើយ​បាន​រត់​មក​​ដល់​​ផ្ទះ​តែមិន​ឈប់នៅផ្ទះ​ទេ​ក៏​រត់ហួស​ទៅ​ពួន​ផ្ទះ​ក្មួយ​ទាំង​​យប់​​។

ខណៈ​​​ដែល​​មាន​ការ​ឆោឡោ​​​​​និង​ដឹងថា ​គាត់​វាយ​គ្នា​ជាមួយ​ខ្មោច​​ អ្នក​ភូមិ​​​ក៏​បាន​ជូន​ដំណើរ​មក​ដល់​ផ្ទះស្រាប់​តែ​​​ស្ត្រីរូប​នោះ​បាន​ស្រែក​ឱ្យ​គេជួយ​ម្តង​ទៀត​ ព្រោះ​គាត់​បាន​មើលឃើញ​​ខ្មោច​ម្នាក់​បាន​ហៅគាត់​ចុះពី​​លើ​​ផ្ទះ​​វាយគ្នា​​​បន្ត​ទៀត​។

ទោះ​ជា​បែប​ណា​ក្រុម​សាច់​ញាតិ​​ស្ត្រីរងគ្រោះ​​បានទៅ​​ហៅ​លោកតា​​​​អាចារ្យ​​​មក​បាច​ទឹក​​មន្ត​បណ្តេញ​​ខ្មោចទាំង​យប់​​​​កុំ​ឱ្យ​មាន​​​ភយន្តរាយ​​​ដ៏អាក្រក់​​បែបនេះ​​​ទៀត​ ស្ត្រីចំណាស់​​ត្រូវ​បាន​អ្នក​ភូមិ​ចោម​រោម​​មើល​​ដោយ​​ឃើញ​​ស្នាម​ជាំពេញ​​​​រាង​កាយ​ ទើប​​ជឿ​ថា​ ខ្មោច​​​វាយមែន ។

កូនៗ​របស់​គាត់​​​​​នៅ​​​ខណ្ឌ​ស្ទឹង​​ហាវ ខេត្ត​ព្រះ​សីហនុ​ ​បាន​នាំ​គ្នា​មក​​​​ជុំ​រួម​ទាំង​​អ្នក​ភូមិ​​ហើយ​បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​​រំដោះ​គ្រោះកាច​​​ចង្រៃ​​នេះ​​ឱ្យ​​សាប​សូន្យ​​​​​កាលពី​រសៀល​​​ថ្ងៃទី​​១៣   តុលា ។ គេ​នៅ​ចាំថា កន្លងមក​ បុរស​ម្នាក់​​​​​បាន​ស្លាប់​​ដោយ​​​​គេ​អះអាង​ថា​ ​ ត្រូវ​ខ្មោច​វាយ​​នៅ​ភូមិ​ព្រៃ​កឹក​នេះ​។ រឿងរ៉ាវ​​ទាក់ទិននឹង​​ខ្មោច​​ព្រាយ​​​នេះ​​នៅតែ​​ជា​អាថ៌​កំបាំង​ព្រោះ​គ្មាន​​​ហេតុ​ផល​​​ច្បាស់​​​លាស់​ ៕

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: