Home > ព័ត៌មានអន្តរជាតិ > ​ធ្លាក់​យន្តហោះ​​​​​មួយគ្រឿង​​​ក្នុង​ពិព័រណ៍​យន្តហោះ​​នៅចិន​​

​ធ្លាក់​យន្តហោះ​​​​​មួយគ្រឿង​​​ក្នុង​ពិព័រណ៍​យន្តហោះ​​នៅចិន​​

​យន្តហោះប្រដេញ​ធុន​ FBC-1 មួយគ្រឿង​​បាន​ធ្លាក់​​កាលពី​ព្រឹកថ្ងៃទី​​​​១៤ តុលា ​​ក្នុង​ពេល​ហោះ​បង្ហាញ​​​ឯពិព័រណ៍​​យន្តហោះ​មួយ​​នៅស្រុក​ពូចេង ​​​ខេត្ត​សាន់​ស៊ី (ភាគ​​ពាយ័ព្យ​​​ចិន​)​។​ យោងតាម​​សាក្សីទាំងឡាយ​ថា អ្នកបើក​​​​យន្ត​ហោះ​​​នេះ​អាចមាន​​ពេល​​​លោតចេញ​ទាន់ មុន​ពេល​​​​យន្តហោះ​​​​​របស់គេ​​​​ធ្លាក់​មក​​ដី​។ មាន​ផ្សែង​​ខ្មៅ​ ហុយចេញ​ពីកន្លែង​​​យន្តហោះ​​​​នេះ​ធ្លាក់​។​

​​យន្តហោះ​ធុន FBC-1 ដែលគេស្គាល់​​ដែរ​ ក្រោម​ឈ្មោះ​ថាខ្លារខិន​ហោះនោះ​​ ​ផលិត​ដោយ​​ក្រុមហ៊ុន XI’AN AIRCRAFT INDUTRY CORP ។​ ពិព័រណ៍​​យន្តហោះ​​មានរយៈ​ពេល​​៣ថ្ងៃ​​នេះត្រូវ​បាន​​បើក​​​​កាលពីថ្ងៃទី​​​១៤ តុលា ​​នៅ​ស៊ីអាន ទីប្រជុំជន​ខេត្ត​​សាន់ស៊ី ហើយ​ជា​ផ្នែក​មួយ​នៃអនុ​​​សញ្ញា​​​អន្តរជាតិ​​នៃ​​​អាកាចរណ៍​ទូទៅរបស់​​ចិន ។ ​ទោះបី​​​ជាមានគ្រោះថ្នាក់​​បែប​នេះក្តី ​ក៏​ការហោះហើរ​​​បង្ហាញ​​​​របស់យន្តហោះ​​​​ទាំង​ឡាយ​នៅ​បន្តទៀតក្នុងពិព័រណ៍​នេះ​ ៕​

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: