Home > ព័ត៌មានក្នុងប្រទេស > រថយន្តយីឌុប​បុករថយន្ត​កូរ៉េ​​សណ្តោង​​​និង​បុក​​យានដ្ឋាន​​​បណ្តាល​ឱ្យស្លាប់​​​​១ របួសធ្ងន់​​​​៦ និង​ស្រាល​៩​

រថយន្តយីឌុប​បុករថយន្ត​កូរ៉េ​​សណ្តោង​​​និង​បុក​​យានដ្ឋាន​​​បណ្តាល​ឱ្យស្លាប់​​​​១ របួសធ្ងន់​​​​៦ និង​ស្រាល​៩​

ខេត្តកំពង់​ឆ្នាំង​​​​​ ៖ ​​អ្នករង​របួស​​ធ្ងន់​ម្នាក់​​​ក្នុង​ចំណោម​​អ្នក​រង​របួស​​​​ធ្ងន់ច្រើននាក់ ​ដោយសារ​រថយន្ត​​យីឌុប​​បើកលឿន​ទៅបុក​រថយន្ត​​​កូរ៉េ​​១​តោន​កន្លះ ដែល​ខូច​ត្រូវ​​រថយន្ត​​​មួយទៀត​​​សណ្តោង​​​​​នៅលើ​ផ្លូវ​​​ជាតិលេខ​​​​៥ ក្នុង​ខេត្តកំពង់​ឆ្នាំង​នេះ ​បានស្លាប់​ហើយ ​​ក្រោយ​​​​ពេល​បញ្ជូន​​​មក​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​​មួយ​ក្នុង​​រាជធានី​ភ្នំពេញ​ កាលពី​​​​វេលា​យប់ថ្ងៃទី​​​​១៦ តុលា ​​២០១១។

តាមអ្នកឆ្លើយ​​ឆ្លង​ព័ត៌មាន​​​​កោះសន្តិភាព​ប្រចាំ​​ខេត្ត​កំពង់ឆ្នាំង​​​បាន​​​ឱ្យ​ដឹង​ថា ​​សពម្នាក់​នេះ ​ឈ្មោះ​​សោម ​​​ថាល់ ភេទប្រុស អាយុ​​​​២២​ឆ្នាំ ​ជា​ជាង​ជួសជុល​រថយន្ត ​ត្រូវរថយន្ត​​​យីឌុប​បុក​រថ​យន្ត​សណ្តោង​រួចហើយ ជ្រុល​​​​មក​បុក​រូប​គេ​ដែលកំពុងជួសជុល​​រថយន្តនៅក្នុង​​​យានដ្ឋាន ​​បណ្តាល​ឱ្យ​​រង​របួសធ្ងន់ធ្ងរ ​​ត្រូវបញ្ជូន​ទៅព្យាបាល​​នៅឯ​មន្ទីរពេទ្យ​​​រាជធានីភ្នំពេញ​ បន្តិច​ក្រោយ​​មក​​បានស្លាប់​ ​ដោយសារ​​របួសធ្ងន់​​​ធ្ងរពេក​។ ​សពត្រូវ​បញ្ជូន​​​​​ទៅដល់​លំនៅឋានវិញ​​កាលពីវេលាម៉ោង​​​​៧​និង​​​៤៥នាទីព្រឹកថ្ងៃទី​​​១៧ តុលា​២០១១ ​​ស្ថិតក្នុង​​​ភូ​មិចំបក់​​​កន្ទ្រាញ ​​ឃុំ​តាំង​ក្រសាំង ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​។

គួររំលឹក​ថា មនុស្ស​៧​​នាក់​​រង​របួស​ធ្ងន់​ និង​​​៩នាក់​ទៀត​​រង​របួស​ស្រាល​ក្នុង​ហេតុ​ការណ៍​រថយន្ត​ធុន​យី​ឌុប ​របស់​ក្រុម​ហ៊ុន M.D.S មាន​លេខ​សំគាល់​១៦៨ បាន​​​​​ទៅ​បុក​រថយន្តកូរ៉េ ​ប្រភេទ​​១តោន​កន្លះ​មួយ​គ្រឿង​ ដែល​​មាន​​មនុស្ស​ជិះ​​ពេញ ខណៈ​​​វិល​​ត្រ​ឡប់​​មក​ពី​​ធ្វើ​បុណ្យ​វិញ​ និង​ជ្រុល​​​ទៅបុក​​​យានដ្ឋាន​​​ជួសជុល​​​រថយន្ត​​មួយ​កន្លែង​ទៀត​ដែល​មាន​​មនុស្សកំពុង​ជួសជុល​​​រថ​យន្ត បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​រន្ធត់​​យ៉ាង​ខ្លាំ​ង​​កាលពី​វេលា​ម៉ោង​​​៣​និង​​​៤០នាទី​​ល្ងាច​ថ្ងៃទី​​​១៦ តុលា ២០១១ នៅចំណុច​​ភូមិ​ថ្មី ឃុំ​ពង្រ ​​​ស្រុក​រលាប្អៀរ ។

ប៉ូលិស​​​​​ចរាចរណ៍​បាន​​ឱ្យ​ដឹង​​ថា ​មុនពេល​កើត​ហេតុ រថយន្តម៉ាក​​ហ៊ី​​ណូ ប្រភេទ​យីឌុប មាន​​លេខ​សម្គាល់​​១៦៨ ​​របស់ក្រុមហ៊ុន​​​ M.D.S ពាក់ស្លាកលេខ​ ភ្នំពេញ 3A-3322 ធ្វើដំណើរ​​​​​​ចេញ​ពីភ្នំពេញ ​​ទៅ​កាន់​ខេត្ត​​​​ពោធិ៍សាត់ ​ក្នុង​ល្បឿន​​​​លឿន លុះ​​ដល់​ចំណុច​កើតហេតុ ជា​​កន្លែង​​ផ្លូវកោង​​​​បត់ស្តាំ រថយន្ត​​បាន​ជ្រុល​​ចូល​ទៅ​ចំណែក​​ផ្លូវ​​​​ខាង​ឆ្វេង​ ហើយ​បុក​​នឹង​រថយន្ត​​កូរ៉េ​មួយ​គ្រឿង ដែលមាន​មនុស្ស​ជិះ​ពេញ​សុទ្ធ​សឹង​តែ​​ជា​​អ្នក​​​​ត្រឡប់​​​​មក​ពី​​ធ្វើ​បុណ្យ​​​វិញ។

សូម​បញ្ជាក់​ថា ​​រថយន្ត​​ដែលគេ​​​​​បុកនេះ​ជា​រថយន្ត​​​​ខូច​ត្រូវ​​បានរថយន្ត​​​កូរ៉េមួយ​ទៀត សណ្តោង​​​ ប៉ុន្តែ​រថយន្ត​​​យីឌុប​​​មិន​បានទៅ​​បុក​រថយន្ត​​ខាងមុខទេ បែរ​ជា​​ទៅ​បុក​រថយន្ត​​​ដែល​គេ​សណ្តោង​​នៅ​ខាង​ក្រោ​យ​​ទៅវិញ គឺ​បុក​​ពេញ​ទំហឹង​​​​ បណ្តាល​​ឱ្យ​​​​​​ប៉ើង​​​​​ និងអូស​ជាង​​​១០​ម៉ែត្រ ​​​​បន្ទាប់​​មក​រថយ​ន្ត​​​​ធុន​យីឌុប​​​​​បានជ្រុល​ចូល​ទៅ​បុក​យានដ្ឋាន​ជួសជុល​​​​រថយន្ត​មួយ​​កន្លែង​ទៀត​​​ដែលនៅ​ក្បែរ​នោះ​ ហើយ​បុក​រថ​យន្ត​​៣​គ្រឿង​​ និងម៉ូតូ​១គ្រឿង​ ព្រមទាំង​​​មនុស្ស​​ផងដែរ​​​​​​ បណ្តាល​​ឱ្យ​​រង​របួស និង​​ខូច​ខាត​​យ៉ាង​ដំណំ​​៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: