Home > ព័ត៌មានក្នុងប្រទេស > ស្រវឹង​ជោក​ជិះ​ម៉ូតូ​​បុក​នារី​ម្នាក់​ហើយ​​ដួល​បោក​ក្បាលសន្លប់ធំ​ក្អួត​ចេញ​សាច់​ក្លែម​

ស្រវឹង​ជោក​ជិះ​ម៉ូតូ​​បុក​នារី​ម្នាក់​ហើយ​​ដួល​បោក​ក្បាលសន្លប់ធំ​ក្អួត​ចេញ​សាច់​ក្លែម​

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ដួល​បោក​ក្បាល​ក្អួត​ចេញសុទ្ធតែ​​សាច់​ក្លែម​ និង​ធុំ​ក្លិន​ស្អុយ​ស្រា​រួច​សន្លប់​ធំ ខណៈ​ពេល​ជិះ​ម៉ូតូ​លឿន​​ហោះ​ទៅ​បុក​នារី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង​មក​ដល់​ស្តុប​​កែង​ផ្លូវ​​លេខ​២០៥ ស្ថិត​​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ តុលា ។

នារី​រង​គ្រោះ​ឈ្មោះ​លី​ហ្សា អាយុ​១៧​ឆ្នាំ ជា​បុគ្គលិក​រត់​តុ​នៅ​ភោជនីយដ្ឋានមួយ ស្នាក់​នៅ​ជិត​វត្ដ​ដំបូក​ខ្ពស់​ ជិះ​ម៉ូតូ​ម៉ាក​ស្ដេប ពណ៌​ក្រហម។ នាង​​លីហ្សា​បានឱ្យ​ដឹង​ថា នាង​ជិះ​ម៉ូតូ​ចេញ​មក​ពី​ធ្វើការ​តាម​មហាវិថី​ម៉ៅ​សេ​ទុង លុះ​មក​ដល់​កែង​ផ្លូវលេខ​២០៥ ស្រាប់​តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​អ៊ែ​រ​ប្លែ​ត ពណ៌​ខ្មៅ ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ស៊ីប្លែជាប់​រហូត​។ ខណៈឮ​ដូច្នេះ​នាង​ក៏​អែប​​ម៉ូតូ​មក​​ចិញ្ចើមថ្នល់​យឺត​ៗ​ ប៉ុន្តែ​យុវជន​នោះ​​នៅ​​តែ​ជិះ​ម៉ូតូ​មក​បុក​ម៉ូតូ​នាង​ពីក្រោយ​ទៀត បណ្ដាល​ឱ្យ​ដួលទាំង​អស់​គ្នា។ ទោះ​បីជា​យា៉ងនេះ​ក្តី​ នាង​​មិន​រង​របួសធ្ងន់​​ធ្ងរ​ទេ គ្រាន់តែ​របួស​កែង​ដៃស្ដាំ​បន្ដិច​ប៉ុណ្ណោះ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ចំណែក​យុវជន​រូប​នោះមានសភាព​ស្រវឹង​ជោក​ខ្លាំង​ណាស់​ ហើយ​​ពេលដួល​ម៉ូតូ​គេឃើញ​​ក្អួត​ចេញ​ចេញ​មក​សុទ្ធតែ​​សាច់​ក្លែម​ និងធុំ​ក្លិន​ស្រា​ហួង។ ពេល​នោះ​អ្នក​ឃើញ​ហេតុការណ៍​បាន​ទូរស័ព្ទ​ហៅ​រថយន្ដ​សាមុយ​មក​​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូវៀត ។

មាន​ការ​កត់​សម្គាល់​​ថា ខណៈ​ពេល​នោះ​​ស្រាប់​តែ​មាន​ជន​ឆ្លៀត​ឱកាស​ម្នាក់​​មក​ឈរ​មើល​ហើយ​បន្លំ​ខ្លួន​ទៅ​លូក​ហោប៉ៅ​ខោ​ជន​រង​គ្រោះ ដែល​កំពុង​តែ​ដេក​សន្លប់​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​លុយ​ជាង​១​ម៉ឺន​រៀល ​ហើយ​​យក​ទូរស័ព្ទ​​នោះ​ទៅ​បញ្ចាំ​នៅ​កន្លែង​លក់​ទូរស័ព្ទ​ជិត​កន្លែង​កើតហេតុ ប៉ុន្ដែ​ត្រូវ​អ្នក​ចោមរោម​មើល​ឃើញ​​ប្រាប់​សមត្ថកិច្ច​ទៅ​​ចាប់​យក​​មក​វិញ ។ ជន​ឆ្លៀតឱកាស​នោះ​ឈ្មោះ​ឆាយ ធៀង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ​នៅ​ជិត​កន្លែង​កើតហេតុ និង​មាន​​ទីលំនៅ​នៅ​ផ្សារ​ចាស់។ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​ប៉ូលិស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​​ខណ្ឌ​ចំការមន​ដើម្បី​ធ្វើការ​ដោះ​ស្រាយ​តាម​នីតិវិធី ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: