Home > ព័ត៌មានអន្តរជាតិ > កិច្ច​ប្រជុំ​​គ្រោង​​ធ្វើ​នៅ​​ហ្សឺ​ណែវ​រវាង​​កូរ៉េ​​ខាង​ជើង​ ​និង​​អាមេរិក​​ស្តី​ពី​ការ​​រំសាយ​​នុយ​ក្លេ​អ៊ែរ

កិច្ច​ប្រជុំ​​គ្រោង​​ធ្វើ​នៅ​​ហ្សឺ​ណែវ​រវាង​​កូរ៉េ​​ខាង​ជើង​ ​និង​​អាមេរិក​​ស្តី​ពី​ការ​​រំសាយ​​នុយ​ក្លេ​អ៊ែរ

សារ​ព័ត៌​មាន​កូរ៉េ​ខាងត្បូង​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ ទី​១៧ តុលា ថា កូរ៉េ​ខាង​ជើង​ និង​សហ​រដ្ឋ​អាមេរិក​នឹង​ជួប​ចរចា​គ្នា​លើក​ទី​២​​ស្តី​ពី​ការ​រំសាយ​នុយ​ ក្លេ​អែ៊រ​នៅ​ឧបទ្វីប​កូរ៉េ​នា​សប្តាហ៍​ខាង​មុខ​នេះ​នៅ​ក្រុង​ហ្សឺ​ណែវ​។

ប្រភព​មួយ​រៀប​រាប់​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ កូរ៉េ​ខាង​ត្បូង​ YONHAP ជាគណៈ​ប្រតិ​ភូ​​របស់​ប្រទេស​ទាំង​២​នឹង​ជួប​ពិភាក្សា​គ្នា​នា​ថ្ងៃ​ទី​២៦ តុលា ខាង​មុខ​នេះ​។ លោក GEORGE SCHWAB ប្រធាន​គណៈ​កម្មការ​ជាតិ​នៃ​នយោ​បាយ​ការ​បរទេស​របស់​អាមេរិក​ជា​ក្រុម​ ពិចារណា​ខាងនយោ​បាយ​មួយ​ក៏​អះ​អាង​ពី​ព័ត៌​មាន​នោះ​ប្រាប់​ម៉ាស៊ិន​ឃោសនា​ កូរ៉េ​ខាង​ត្បូង​ដែរ។

កាល​ពី​ខែ​កក្កដា កន្លង​មក​នេះ​ក្រុង​ព្យុង​យ៉ាង​ និង​ក្រុង​វ៉ាស៊ិនតោន​បាន​ជួប​ចរចា​គ្នា​លើក​ដំបូង​នៅ​ក្រុង​ញូវ​យ៉ក​ស្តី​ ពី​ការ​បើក​ធ្វើ​ឡើង​វិញ​នូវ​ការ​ចរចា​៦​ភាគី​។ ទន្ទឹម​នឹង​នេះ​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ និង​កូរ៉េ​ខាង​ជើង​ត្រូវ​ជួប​ប្រជុំ​គ្នា​នា​ថ្ងៃ​ទី​១៨ តុលា ដើម្បី​ពិភាក្សា​ពីការ​ប្រគល់​សាក​សព​ទាហាន​អាមេរិក​បាត់​ខ្លួន​សម័យ​ សង្គ្រាម​កូរ៉េ​។ យោង​តាម​មន្ទី​រ​ប៉ង់​តា​ហ្គោន​ថា បណ្តា​សមា​ជិក​គណៈ​ប្រតិ​ភូ​អាមេរិក​ត្រូវ​ជួប​ជាមួយ​បណ្តា​សម​ភាគី​កូរ៉េ​ ខាង​ជើង​នា​ថ្ងៃ​ទី​១៨ តុលា នៅ​ក្រុង​បាង​កក​រាជ​ធានី​ថៃ​ ហើយ​ការ​ពិភាក្សា​​គ្នា​នឹង​ផ្តោត​តែ​លើ​ការ​ប្រគល់​សាក​សព​ទាហាន​អាមេរិក​ ដែល​បាត់​ខ្លួន​​​នៅ​សម័យ​សង្គ្រាម​កូរ៉េ​ប៉ុណ្ណោះ។

យោង​តាម​មន្ទីរ​ប៉ង់​តា​ហ្គោន​ថា ក្នុង​ចំណោម​ទាហាន​អាមេរិក​ប្រមាណ​ជា​៨៣.០០០​នាក់​ដែល​នៅ​បាត់​ខ្លួន​ក្រោយ​ ជម្លោះ​ពួក​អ្នក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​កូរ៉េ​អាច​មាន​ជាង​៧.៩០០​នាក់​ ក្នុង​នោះ​៥.៥០០​នាក់​បាត់​ខ្លួន​លើ​ដែន​ដី​កូរ៉េ​ខាង​ជើង ៕

Prepare by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: