Home > ព័ត៌មានអន្តរជាតិ > ថៃ​វាយ​តម្លៃ​​ពី​ការ​​ខូច​ខាត​​ដោយ​​ទឹក​ជំនន់​​របស់​​ប្រទេស

ថៃ​វាយ​តម្លៃ​​ពី​ការ​​ខូច​ខាត​​ដោយ​​ទឹក​ជំនន់​​របស់​​ប្រទេស

រដ្ឋា​ភិ​បាល​ថៃបាន​រួម​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៨ តុលា ដើម្បី​វាយ​តម្លៃ​ពី​ការ​ខូច​ខាត​​ដោយ​សារ​ទឹក​ជំនន់​ដែល​បណ្តាល​ឱ្យ​មនុស្ស ​ស្លាប់​ឡើង​ដល់​៣១៥​នាក់​ហើយ​ចាប់​ពី​ដំណាច់​ខែ​កក្កដា មក​ខណៈ​ដែល​អភិ​បាល​ក្រុង​បាង​កក​ស្នើ​ដល់​រដ្ឋ​បាល​របស់​លោក​ឱ្យ​នៅ​តែ​ ប្រុង​ប្រយ័ត្ន​ទោះ​បី​ជា​គ្រោះ​ថ្នាក់​ហាក់​ដូច​ជា​អាច​រំលង​ផុត​ក្តី​។

រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ថៃ​ លោក​ធីរ៉ាឆៃ​ភូ វ៉ា​ណា​រ៉ា​នូ​បា​ឡា គូស​បញ្ជាក់​នា​ពេលមុន​នេះថា គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​អាច​ធ្វើ​ឱ្យ​កំណើន​សេដ្ឋ​កិច្ច​ថៃ​ចុះ​ថយ​ពី​១​ ទៅ​១,៧%​ ហើយ​នាយក​រដ្ឋ​មន្ត្រី​ លោកស្រី​យីង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា​ វាយ​តម្លៃ​លើ​ការ​កសាង​​ឡើង​វិញ​​ថា មាន​១០០​ពាន់​លាន​បាត​(៣,៣​ពាន់​លាន​ដុល្លារ​)។ រដ្ឋ​ាភិ​បាល​របស់​លោក​ស្រី​គ្រោង​នា​ថ្ងៃ​ទី​១៨ តុលា ពី​ឱន​ភាព​ថវិកា​ថា មាន​១៤%​ដែល​មាន​ដល់​ទៅ​៤០០​ពាន់​លាន​បាត​(១៣​ពាន់​លាន​ដុល្លារ​)។

ផល​វិបាក​ខាង​ហិរញ្ញវត្ថុ​នៃ​គ្រោះ​ទឹក​ជំនន់​នេះ​ដែល ​ខ្លាំង​ក្លា​បំផុត​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​កន្លះ​សត​វត្ស​មក​ហើយ​អាច​ ធ្ងន់​ធ្ងរ​​ជាង​នេះ​ច្រើន​ទៀត​ប្រសិន​បើ​ក្រុង​បាង​កក​ត្រូវ​រង​ការ​ប៉ះ​ ពាល់​ដែរ​។ រាជ​ធានី​ថៃ​ដែល​តំណាង​ឱ្យ​​៤១%​នៃ​ផល​ទុន​ជាតិ​សរុប​ នា​ចុង​សប្តាហ៍​​កន្លង​មក​នេះរង​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ ក៏​ប៉ុន្តែ​ប្រព័ន្ធ​ទំនប់​ការ​ពារ​ និង​ប្រព័ន្ធ​បង្ហូរ​ទឹក​​នៅ​អាច​ទប់​ទល់​បាន​។ ក៏​ប៉ុន្តែ​អភិ​បាល​ក្រុង​នោះ លោក SUKHUMBHAND PARIBATRA ថ្លែង​​កាល​ពី​ថ្ងៃ​ទី​១៨ តុលា ថា គ្រោះ​ថ្នាក់​នៅ​ពុំ​ទាន់​ចៀស​ផុត​នៅ​ឡើយ ជា​ពិសេស​សម្រាប់​បណ្តា​សង្កាត់​នៅ​ភាគ​ខាង​ជើង​ក្រុង​ដែល​ទឹក​នៅ​តែ​គំរាម​ ខ្លាំង​រយៈ​ពេល​៤៨​ម៉ោង​មក​នេះ។ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​លោក​ថ្លែង​ថា យើង​ពុំ​ចង់​សាប​ព្រោះ​ការ​ភ័យ​ជ្រួល​ច្របល់​ក្នុង​ចំណោម​ប្រជា​ជន​ក្រុង​ បាង​កក​ឡើយ ក៏​ប៉ុន្តែ​យក​ល្អ​គេ​ត្រូវ​នាំ​គ្នា​ដាក់​បណ្តា​ឧប​ករណ៍​អគ្គិ​សនី​ឱ្យ​ ខ្ពស់​ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​។

ចំណែក​រដ្ឋា​ភិ​បាល​ចិន​បាន​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ មាន​តម្លៃ​៣០​លាន​យន់​(៤,៧​លាន​ដុល្លារ​) សម្រាប់​ជួយ​ថៃ​ដែល​រង​ការ​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​។ នេះ​ជា​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៧ តុលា របស់​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​។ សម្ភារ​ជំនួយ​ត្រូវ​បញ្ជូន​ទៅ​នា​ថ្ងៃ​ទី​១៩ តុលា ។ រដ្ឋា​ភិ​បាល​ចិន​បាន​ផ្តល់​រួច​ហើយ​កាល​ពី​សប្តាហ៍​មុន​នូវ​ជំនួយ​ជា​ សម្ភារ​សង្គ្រោះ​តម្លៃ​១០​លាន​យន់​ក្នុង​នោះ​មាន​នាវា​ជួយ​សង្គ្រោះ​ និង​ឧប​ករណ៍​ច្រោះ​ទឹក​ស្អាត​ឱ្យ​ដល់​ថៃ ៕

Prepare by : http://kohsantepheapdaily.com.kh

 

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: