Home > ព័ត៌មានក្នុងប្រទេស > បោះពួយ​​​ម៉ូតូ​បុក​កង់​​2គ្រឿង​​​​រួច​ដួល​​បោក​ក្បាល​​​​ស្លាប់​​​​

បោះពួយ​​​ម៉ូតូ​បុក​កង់​​2គ្រឿង​​​​រួច​ដួល​​បោក​ក្បាល​​​​ស្លាប់​​​​

ខេត្តក្រចេះ ៖ បុរសម្នាក់ជាអ្នកជិះ​ម៉ូតូ បាន​ដួល​បែកលលាដ៏ក្បាលស្លាប់នៅនឹងកន្លែង ខណៈពេលដែលជិះបុកកង់ចំនួន​២គ្រឿង​ពី​ក្រោយខណៈធ្វើ​ដំណើរ​ក្នុងទិលដៅស្របគ្នា កាលពីល្ងាចថ្ងៃទី១៧ តុលា វេលាម៉ោង៥ល្ងាច នៅលើផ្លូវកៅស៊ូ​ក្នុង​ទីប្រជុំជនភូមិដូនជ្រាំ សង្កាត់​ក្រចេះ ក្រុងក្រចេះ។

មន្រ្តីប៉ូលិសចរាចរបាន​ឱ្យ​ដឹងថា ហេតុ​ការណ៍នៃគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិង​កង់ពីរ​ គ្រឿងនេះបានបង្កឱ្យបុរសម្នាក់ឈ្មោះ​អ៊ឹម ម៉ូរ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ​ភូមិថ្ម​គ្រែ​លើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ជាអ្នក​បើកបរ​ម៉ូតូ​ដែលមិនមានពាក់មួកសុវត្ថិភាព ត្រូវស្លាប់នៅ​នឹងកន្លែង ដោយក្បាលចូលក្រោម​ម៉ូតូបណ្តាល​ឱ្យអូសជាច្រើនមែត្របែក​លលាដ៍​ក្បាលស្លាប់ ​ភ្លាមៗ ។ រីឯបុរសម្នាក់ទៀតជា​អ្នករួមដំណើរ​ជាមួយនិង​ជនរងគ្រោះដោយជិះ​ពីក្រោយ​ឈ្មោះ​ នាង សុផារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយ រងរបួសធ្ងន់ ត្រូវ​បានរថយន្តសង្គ្រោះរបស់នគរបាលដឹកយក​មក​សង្គ្រោះ​ បន្ទាន់នៅមន្ទីរពេទ្យខេត្ត។

តាមសាក្សីឃើញហេតុការណ៍បាននិយាយ​ថា  មុនពេល​កើតហេតុគេឃើញជនរងគ្រោះ​បាន​បើកបរម៉ូតូម៉ាកឌ្រីម សេ​១២៥ ពណ៌ខ្មៅ គ្មាន​ស្លាកលេខ​​ក្នុង​ល្បឿនយ៉ាង​លឿន​ក្នុងទិស​ដៅពីជើងទៅត្បូង លុះមកដល់ចំណុច​ខាង​លើ​ក៏បានបុកជាមួយកង់ពីរគ្រឿងជិះ​ដោយ​ឈ្មោះ​អ៊ីន ស្រីទូច ភេទស្រី អាយុ៣៤ឆ្នាំ មាន​ទីលំនៅ​ភូមិអូរឫស្សីទី២ សង្កាត់អូរឫស្សី ក្រុង​ក្រចេះ និង​ម្នាក់ទៀត​ឈ្មោះឈឹម ពេជ្រដា ភេទ​ស្រី អាយុ១៨ឆ្នាំ មានទីលំ​នៅភូមិក្រចេះ សង្កាត់​ក្រចេះ ក្រុងក្រចេះ ក្នុង​ទិស​ដៅស្របគ្នាពីក្រោយ​បណ្តាលឱ្យនារីរងគ្រោះដែល​កំពុង​ជិះកង់​ផ្លោង​ ចេញពីកង់​ទាំង​​​ពីរ​​នាក់​ តែ​រងរបួសស្រាល ៕

Prepare by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: